ព័ត៌មានអន្ដរជាតិ
លោក ស៊ី ព្រមានអាមេរិកកុំជ្រៀតចូលកិច្ចការនៅអាស៊ីប៉ាស៊ីហ្វីក
ប្រធានាធិបតីចិន បានព្រមានមេដឹកនាំអាមេរិកជាថ្មីទៀត កុំឲ្យលូកដៃជ្រៀតជ្រែកក្នុងកិច្ចអាស៊ីប៉ាស៊ីហ្វិកជាពិសេសក្នុងដែនដីជម្លោះតៃវ៉ាន់ និងបញ្ហាជម្លោះដែនកោះនៅក្នុងសមុទ្រចិនខាងត្បូង។
មេដឹកនាំចិនលោក ស៊ី ជីនភីង (Xi Jinping) បានព្រមានប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) នៅក្នុងកិច្ចប្រជុំមួយនៅខាងក្រៅកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី៣១ នៅលីម៉ា ប្រទេសប៉េរូ។

ទីភ្នាក់ងារសារព័ត៌មាន Xinhua បានដកស្រង់សម្តីលោក ស៊ី ដូចបាននិយាយថា៖«ប្រទេសចិនរក្សាជំហររឹងមាំចំពោះអធិបតេយ្យភាពទឹកដី សិទ្ធិដែនសមុទ្រ និងផលប្រយោជន៍របស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង»។
មេដឹកនាំចិនដ៏មានឥទ្ធិពលបំផុត បានបន្ថែមទៀតថា៖«ការសន្ទនា និងការពិគ្រោះយោបល់រវាងរដ្ឋដែលពាក់ព័ន្ធតែងតែជាមធ្យោបាយល្អបំផុតដើម្បីគ្រប់គ្រងភាពខុសគ្នានៅសមុទ្រចិនខាងត្បូង ហើយសហរដ្ឋអាមេរិកមិនគួរពាក់ព័ន្ធក្នុងជម្លោះទ្វេភាគីលើកោះ Nansha ហើយក៏មិនគួរផ្តល់ជំនួយឬបញ្ឈប់ការបំផុសគំនិតដើម្បីបង្ករឿងដែរ»។
បណ្តុំកោះ Nansha គឺស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ដែលចិនតែងតែមានអរិភាពជាមួយបណ្តាប្រទេសមួយចំនួនក្នុងអាស៊ីអាគ្នេយ៍។
លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ថា សកម្មភាពផ្តាច់ខ្លួននៅតៃវ៉ាន់ គឺមិនស៊ីគ្នានឹងសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។
ទីភ្នាក់ងារសារព័ត៌មាន Xinhua បានដកស្រង់សម្តីមេដឹកនាំចិនថា៖«ប្រសិនបើសហរដ្ឋអាមេរិកស្វែងរកការរក្សាសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ វាគួរតែនាំយកបញ្ហាតៃវ៉ាន់ដោយប្រយ័ត្នប្រយែង និងប្រុងប្រយ័ត្ន ប្រឆាំងដាច់ខាតចំពោះឯករាជ្យភាពរបស់តៃវ៉ាន់ និងគាំទ្រការបង្រួបបង្រួមដោយសន្តិភាពនៃប្រទេសចិន»។
សហរដ្ឋអាមេរិកដែលជាមហាអំណាចលេខ១ តែងតែគាំទ្រតៃវ៉ាន់ចំពោះការដឹកនាំដែលមានលក្ខណៈឯករាជ្យដោយខ្លួនឯង ហើយ លក់អាវុធយ៉ាងច្រើនដល់តៃវ៉ាន់សម្រាប់ការពារខ្លួនពីការប្រើប្រាស់យោធារបស់ចិន។
សហរដ្ឋអាមេរិក ជាមួយសម្ព័ន្ធមួយចំនួនទៀតដូចជាជប៉ុន កូរ៉េខាងត្បូង និង ហ្វីលីពីន ជាដើម មើលឃើញបញ្ហានៅតៃវ៉ាន់ជាព្យាយាមពង្រីកឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់។
មេដឹកនាំចិនបានបន្ថែមថា ក្រុងប៉េកាំងនឹងមិនអនុញ្ញាតឱ្យមានភាពចលាចលនៅលើឧបទ្វីបកូរ៉េនោះទេ ខណៈពេលដែលកូរ៉េខាងជើង និងកូរ៉េខាងត្បូងកំពុងតែគាំទ្រសម្ព័ន្ធមិត្តរៀងៗខ្លួនក្នុងជម្លោះរុស្ស៊ីនិងអ៊ុយក្រែន។
លោក ស៊ី បាននិយាយថា៖«ប្រទេសចិននឹងមិនអនុញ្ញាតឱ្យមានជម្លោះ និងភាពចលាចលកើតឡើងនៅលើឧបទ្វីបកូរ៉េឡើយ ហើយខ្លួននឹងមិនអង្គុយស្ងៀមនៅពេលដែលសន្តិសុខជាយុទ្ធសាស្ត្រ និងផលប្រយោជន៍ស្នូលរបស់ខ្លួនស្ថិតនៅក្រោមការគំរាមកំហែង»៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?