Connect with us

ព័ត៌មានអន្ដរជាតិ

សង្គ្រាម​រុស្ស៊ី​-អ៊ុយក្រែន​នឹងបញ្ចប់​នៅឆ្នាំ​២០២៥ ខណៈ​ហ្សេលេនស្គី​​​​ប្តេជ្ញា​បញ្ចប់​​វា​

បានផុស

នៅ

សង្គ្រា​ម​​រុស្ស៊ី​​-អ៊ុយក្រេន នៅ​លើ​ទឹកដី​អ៊ុយក្រែន​អស់រយៈពេល​ជិត​​១០០០​ថ្ងៃ​​រហូត​ដល់​ពេល​នេះ ​អា​ច​បញ្ចប់​នៅ​​​ឆ្នាំ​២០២៥ ដែល​នឹងមក​ដល់​​​ជាង​៤០ថ្ងៃ​ទៀតប៉ុណ្ណោះ​​ ដោយសារ​តែ​​មេដឹក​នាំ​​​អ៊ុយក្រែ​ន​បង្ហាញ​​​បំណង​​​​ចរចា​​​តាម​មធ្យោបាយ​ការ​ទូត​វិញ​។​

ប្រភេទ​យន្តហោះ​ចម្បាំង F-16 ផលិត​នៅ​អាមេរិក ដែលលោក​ខាងលិច​សន្យា​ផ្តល់​ឲ្យអ៊ុយក្រែន។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជំហរ​ប្រយុទ្ធ​តស៊ូ​ក្នុង​សង្គ្រាម​​ប្រឆាំង​រុស្ស៊ី​​​របស់​​​អ៊ុយក្រែន​​​​​​​បាន​ប្រែប្រួ​ល​ធ្លាក់​ចុះ​ថយ​យ៉ាង​ខ្លាំងបន្ទាប់​ពី​​​ការ​ជាប់​ឆ្នោត​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​របស់​ លោក​ដូណាល់ ត្រាំ ដែល​សន្យា​បញ្ចប់​សង្គ្រាម​​អ៊ុយក្រែន​និង​រុស្ស៊ី​ឱ្យបាន​ឆាប់​​បំផុត​។

ប្រធានាធិបតី​អ៊ុយក្រែន​ លោក វ៉ុល​ឌីមៀ ហ្សេលេនស្គី បាន​និយាយ​ថា ​រដ្ឋាភិបាល​របស់​លោក ​និង​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដែលខ្លួន​អាច​ធ្វើ​បាន​ ដើម្បី​បញ្ចប់​សង្គ្រាម​​​ក្នុង​ឆ្នាំ​២០២៥តាមរយៈ​​មធ្យោបាយ​ការ​​​ទូត​។

​ក្នុ​ងរដ្ឋបាល​​ប្រធានាធិបតី ចូ បៃ​ដិន លោក ហ្សេលេនស្គី បាន​ប្តេជ្ញា​ប្រយុទ្ធ​​យ៉ាង​ខ្លាំង​ក្នុង​ការ​រំដោះ​ទឹកដី​​ដែលរុស្ស៊ី​កាន់​កាប់ត្រឡប់​មកវិញ​ មុន​ការ​ចរចា​​បញ្ចប់​​សង្គ្រាម ប៉ុន្តែ​​នៅ​ពេលដែលការ​វិល​មក​កាន់​​អំណាច​របស់​លោក ដូណាល់ ត្រាំ ដែល​តែង​តែ​​បង្ហាញ​ជំហរ​ជំទាស់​​ចំពោះ​សង្គ្រាម​នេះ លោក ហ្សេលេនស្គី​ក៏បាន​ប្តូរ​គោល​ជំហរ​ដូច​គ្នា។

​ទោះបី​​​គោល​ជំហរ​មិនច្បាស់​លាស់​​របស់​​មេដឹកនាំថ្មី​របស់​សហ​រដ្ឋ​អាមេរិក មេដឹកនាំ​សហភាព​អឺរ៉ុប (EU) បាន​បង្ហាញ​ការ​គាំទ្រ​​​​អ៊ុយក្រែន​ឲ្យ​បន្តប្រយុទ្ធនិង​ផ្តល់​ការ​គាំទ្រ​ទាំង​សព្វាវុធ និង​ហិរញ្ញវត្ថុ ប៉ុន្តែ​​​ជំនួយ​ពី​ប្រទេសអឺរ៉ុប​ទំនង​មិន​គ្រប់​គ្រាន់​សម្រាប់​ការ​ទាមទារ​ចង់​បាន​របស់​​​អ៊ុយក្រែន​។

​ការ​បង្ហាញ​ជំហរ​បញ្ចប់​សង្គ្រាម​​​របស់​លោក​ ហ្សេលេនស្គី ក៏​ទទួលបាន​​ការ​គាំទ្រ​ពី​បណ្តា​​ប្រទេស​អភិវឌ្ឍន៍​ឧស្សាហកម្ម​ទាំង​៧ ដោយ​លើក​ឡើង​ថា សម្ព័ន្ធ​មិត្ត​ G7​ នឹង​បន្ត​គាំទ្រ​អ៊ុយក្រែន​​​ជាដរាប​។

​ប្រធានាធិបតី​​ រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន​ ធ្លាប់​បាន​ព្រលយ​អំពី​ការ​ចរចា​សន្តិភាព​​ណាមួយ​ដែល​នឹង​កើត​ឡើង​ដរាប​ណា​ របប​ដឹក​នាំ​របស់​លោក ហ្សេលេនស្គី​ទទួលស្គាល់​ការ​ចាញ់សង្គ្រាម ហើយ​ប្រគល់​​​ទឹកដី​ដែលរុស្ស៊ី​កាន់​កាប់​បច្ចុប្បន្ន​ទៅ​ឲ្យរុស្ស៊ី​។

 អនុប្រធានាធិបតីជាប់​ឆ្នោត​​របស់​​សហរដ្ឋ​អាមេរិក លោក JD Vance ក៏បាន​បង្ហាញ​ពី​​លទ្ធ​ភាព​បញ្ចប់​សង្គ្រាម​​អ៊ុយក្រែន​ ដោយ​ប្រើ​សេណារីយ៉ូ​ដូចគ្នា​នេះ​ ប៉ុន្តែ​​ប្រធានាធិបតី​​អ៊ុយក្រែន​ បាន​លើក​ឡើង​ថា ​សេណារីយ៉ូ​បែប​នោះ​​លោក​មិនទទួលបាន​ពី​ការ​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ជាប់​ឆ្នោត​​ ដូណាល់ ត្រាំ ក្នុងពេល​កន្លង​មកឡើយ៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៧ នាទីutes មុន

ការកក់បន្ទប់ពេញណែននៅសៀមរាប ខណៈគោលដៅទេសចរណ៍ផ្សេងភ្ញៀវបុកចំថ្ងៃចូលឆ្នាំ

ព័ត៌មានជាតិ១២ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ គំនិតផ្ដួចផ្ដើមបង្កើត«អង្គរសង្ក្រាន្ត»ឡើង គឺកើតចេញពីលោកជំទាវ ហ៊ុន ម៉ាណា

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

វៀតណាម​គ្រោងបង្ក្រាបលើទំនិញចិន ដែលប្រើប្រទេសខ្លួនដើម្បីនាំចេញទៅអាមេរិក

សេចក្ដីជូនដំណឹង១៣ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិន ផ្ញើ​សារលិខិត​គោរព​ជូនពរ​ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក

សេចក្ដីជូនដំណឹង១៦ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិន ផ្ញើ​សារលិខិត​គោរព​ជូនពរ​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក

សន្តិសុខសង្គម១៥ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១៣ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​៦គ្រឿង​ទៅ​ដល់​មហា​សមុទ្រ​ឥណ្ឌា មុន​កិច្ចប្រជុំ​ជាមួយ​អ៊ីរ៉ង់

Sokha Hotels

ព័ត៌មានពេញនិយម