Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​រង​​ការ​គំរាម​ធ្វើ​ឃាត ខណៈរដ្ឋមន្ត្រី​ការពារជាតិសង្ស័យ​កើត​ពី​ខាងក្នុង​​​ប្រទេស​​

បានផុស

នៅ

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ បេនចាមី​ន ណេតាន់​យ៉ាហ៊ូ (Benjamin Netanyahu) ដែ​ល​កំពុង​ដឹកនាំ​​សង្គ្រាម​ប្រឆាំង​នឹង​​​ក្រុម​សកម្មប្រយុទ្ធ​ជា​ច្រើន​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ និង​​មាន​ការ​ប្រឆាំង​​​នៅ​ក្នុងស្រុក​ផង​នោះ បាន​រង​ការ​គំរាម​ធ្វើ​ឃាត​​ជាថ្មី​ម្តង​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រី​កំពូល​ៗ​របស់​​អ៊ីស្រាអែលបាន​ចេញ​មុខ​ប្រកាស​បន្តបន្ទាប់​អំពីឧបទ្ទវ​ហេតុ​​នៃ​ការ​​​គប់គ្រាប់​បែក​​ចូល​សួន​ច្បារ​​​ក្នុង​បរិវេណ​​​ផ្ទះ​របស់​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​កាល​​ពី​យប់​ថ្ងៃទី​១៦​ខែ​វិច្ឆិកា​ ដោយ​​ហាក់​បង្ហាញ​ពី​ចេតនា​របស់​អ្នក​​ក្នុង​ប្រទេស​។

តាមសេចក្តី​រាយការណ៍​របស់​រ៉យទ័រ គ្រាប់​បែក​ពីរ​គ្រាប់​ត្រូវ​បាន​បាញ់​សំដៅ​ទៅ​ផ្ទះ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu នៅ​ក្រុង Caesarea ភាគ​ខាង​ជើង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​ទី១៦ខែ​វិច្ឆិកា ហើយ​បាន​ធ្លាក់​ចូល​ក្នុង​សួន​ច្បារ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ គ្មាន​​​​ក្រុម​​អមិត្ត​ណាមួយ​របស់​អ៊ីស្រាអែល​ប្រកាស​ទទួល​ខុស​ត្រូវ​​ឡើយ។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បាននិយាយថាឧប្បត្តិហេតុបានឆ្លងកាត់ «បន្ទាត់ក្រហមទាំងអស់» នៅក្នុងការប្រកាសតាមបណ្តាញ​សង្គម​ X នៅថ្ងៃ​ទី​១៧​ខែវិច្ឆិកា​។

លោក​​បាន​​និយាយ​​ថា​៖ «​វា​មិន​អាច​ទៅ​រួច​ទេ​សម្រាប់​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ដែល​រង​ការ​គំរាម​កំហែង​ពី​ប្រទេស​អ៊ីរ៉ង់ និង​ក្រុម​សកម្ម​ប្រយុទ្ធ​ដែលជា​បរិវារ​អ៊ីរ៉ង់​​ដែល​ព្យាយាម​ធ្វើ​ឃាត​រូប​លោក ​ឲ្យ​ឱ្យក្លាយ​ជា​ការ​គំរាម​កំហែង​ដូច​គ្នា​ពី​ក្នុង​ប្រទេស​»​។

លោក​ក៏​បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​សន្តិសុខ និង​តុលាការ​ចាត់​វិធានការ​ចាំបាច់។

ប្រធានាធិបតី​អ៊ីស្រាអែល លោក Isaac Herzog បាន​ថ្កោលទោស​ឧប្បត្តិហេតុ​នេះ​នៅ​ក្នុង​ការ​បង្ហោះ​នៅ​លើ​គេហទំព័រ X ហើយ​បាន​និយាយ​ថា ការ​ស៊ើបអង្កេត​កំពុង​ដំណើរការ។

រដ្ឋមន្ត្រីសន្តិសុខ​ជាតិ​អ៊ីស្រាអែល​​ លោក​ Itamar Ben-Gvir ក៏បាននិយាយនៅលើ X ថា៖​«ការ​ញុះញង់ប្រឆាំងនឹងនាយករដ្ឋមន្រ្តី Benjamin Netanyahu ឆ្លងកាត់​ខ្សែ​ទាំងអស់។ ការ​គប់​គ្រាប់​បែក​ចូល​ផ្ទះ​គាត់​យប់​នេះ​កំពុង​ឆ្លង​កាត់​ខ្សែ​ក្រហម​មួយ​ទៀត»។

កាលពីខែតុលា យន្តហោះគ្មានមនុស្សបើកត្រូវបានបាញ់បង្ហោះឆ្ពោះទៅកាន់គេហដ្ឋានរបស់នាយករដ្ឋមន្ត្រីនៅ​ Caesarea ដោយមិនបង្កគ្រោះថ្នាក់អ្វីឡើយ។ នៅភាគខាងជើង កងកម្លាំងអ៊ីស្រាអែលបានធ្វើការបាញ់ប្រហារជាមួយក្រុមហេសបូឡាប្រដាប់អាវុធរបស់ប្រទេសលីបង់ចាប់តាំងពីខែតុលា ឆ្នាំ២០២៣​។ មិន​មានការអះអាងទទួលខុសត្រូវភ្លាមៗចំពោះឧប្បត្តិហេតុថ្ងៃទី១៦ខែវិច្ឆិកានោះទេ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម