Connect with us

ព័ត៌មានអន្ដរជាតិ

​​អ៊ីស្រាអែល​សម្លាប់​​ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​របស់​ហេសបូឡា​​

បានផុស

នៅ

អ៊ីស្រាអែល​បាញ់​ប្រហារ​​នៅ​ប្រទេស​លីបង់​​នៅថ្ងៃទី​១៧​ខែ​វិច្ឆិកា​នេះ ដោយ​សម្លាប់​ប្រធានផ្នែក​ព័ត៌មាន​របស់​ក្រុម​ហេសបូឡា។ នេះ​បើ​តាមសេចក្តីរាយការណ៍​របស់​​​​​​​ទីភ្នាក់​ងារ​ព័ត៌មាន​រ៉យទ័រ​។

លោក Mohammad Afif ជា​ប្រធានទំនាក់​ទំនង​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​​​ក្រុម​ហេសបូឡា​ត្រូវ​បាន​ប្រភព​មន្ត្រី​សន្តិសុខ​​២​រូប​​​របស់​លីប​ង់​ បាន​បញ្ជាក់​​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ ថា​បាន​ស្លាប់ បើ​​ទោះបី​ជា​​មិន​ទាន់​មាន​ការ​បញ្ជាក់​ជាផ្លូវ​ការ​ពី​ក្រុម​ហេសបូឡា ខណៈពេលដែល​​​យោធា​អ៊ីស្រាអែល​មិន​​ទាន់​បញ្ជាក់​​លើ​រឿង​នេះ​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Mohammad Afif ​ត្រូវ​បាន​គេ​ដឹង​ថា ដើរតួនាទី​ដ៏សំខាន់​ក្នុង​នាម​ជាអ្នក​នាំពាក្យ​របស់​ក្រុមហេសបូឡា​ និង​ជា​អ្នកស្និទ្ធ​របស់​​មេដឹកនាំ​​របស់​ក្រុមហេសបូឡា​​ជាយូរ​មក​ហើយ។​

យោធា​​អ៊ីស្រាអែល​បង្កើន​ការ​វាយ​ប្រហារ​​លើ​​ក្រុម​ហេសបូឡា​ដែលគាំទ្រដោយប្រទេស​អ៊ីរ៉ង់​​នៅ​ក្នុង​ប្រទេសលីបង់ ដោយ​​មិន​​បាន​​ជូន​ដំណឹង​​ឲ្យ​​​ប្រជាជន​​​ចាក​ចេញ​ដើម្បី​​សុវត្ថិភាព​ជាមុន​នោះ​ទេ។ នេះ​​បើ​យោងតាមរ៉យទ័រដែល​ដែល​តាមដាន​​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អ៊ីស្រាអែល។

​ការ​វាយប្រហារ​​ទៅលើ​អគារ​មួយដែល​លោក​ Mohammad Afif ​នៅ​ក្នុងនោះ​​។ លោក Afif ជា​​ទីប្រឹក្សា​ផ្នែក​​​ប្រព័ន្ធផ្សព្វផ្សាយ​​​ជាយូរ​មក​ហើយ​របស់​​​​មេដឹកនាំ​ក្រុមហេសបូឡា លោក Hassan Nasrallah ដែល​ត្រូវ​បាន​សម្លាប់​កាល​ពី​ខែកញ្ញា​ ពេលដែល​យោធា​អ៊ីស្រាអែល​បាន​បើក​ការ​វាយ​ប្រហារ​ចូល​លីបង់​ក្នុង​ដំណាក់​កាល​ដំបូង​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម