ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក មានអ្នកឆ្លងវីរុសកូរ៉ូណាបំប្លែងខ្លួនជិត ៤ពាន់ករណី
យោងតាមទិន្នន័យចុងក្រោយរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បានឲ្យដឹងថា មានករណីឆ្លងវីរុសកូរ៉ូណាបំប្លែងខ្លួនជិត៤,០០០ករណី ត្រូវបានរាយការណ៍នៅសហរដ្ឋអាមេរិកគិតត្រឹមថ្ងៃព្រហស្បតិ៍ (ថ្ងៃសុក្រនៅកម្ពុជា)។

ភាគច្រើននៃករណីទាំងនេះពោលគឺ៣,៧០១ករណី ត្រូវបានបង្កឡើងដោយវីរុស B.1.1.7 ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេស។
ស្របពេលជាមួយគ្នានោះ មានករណីឆ្លងវីរុសអាហ្វ្រិកខាងត្បូង B.1.351 ចំនួន១០៨ករណីនិងវីរុសប្រេស៊ីល P.1 ចំនួន១៧ករណី។

ករណីដែលត្រូវបានកំណត់ គឺផ្អែកលើសំណាកវិជ្ជមាននៃវីរុស SARS-CoV-2 ហើយមិនរាប់បញ្ចូលការឆ្លងវីរុសផ្សេងៗទៀតដែលកំពុងរាលដាលក្នុងសហរដ្ឋអាមេរិកនោះទេ។
CDC និងដៃគូរបស់ខ្លួនកំពុងពិនិត្យមើលសំណាកជាបន្តបន្ទាប់ ដែលមាននៅក្នុងមន្ទីរពិសោធន៍ទូទាំងប្រទេស។ ចំនួនវីរុសបំប្លែងខ្លួនត្រូវបានរាយការណ៍ថា ទំនងជានឹងកើនឡើងនៅពេលដែលសំណាកកាន់តែច្រើន ត្រូវបានពិនិត្យរួច។

ក្រុមអ្នកជំនាញកំពុងខ្វាយខ្វល់ អំពីវីរុសគួរឲ្យព្រួយបារម្ភមួយចំនួនទៀតដែលកំពុងមានវត្តមាននៅតាមទីកន្លែងនានាដូចជានៅ កាលីហ្វ័រនីញ៉ានិងញូវយ៉កជាដើម។
បើនិយាយពីជំងឺកូវីដ១៩វិញ សហរដ្ឋអាមេរិកមានការឆ្លងលើស២៩.៣៣លានករណី និងមានអ្នកស្លាប់ច្រើនជាង៥៣២,១០០នាក់គិតត្រឹមរសៀលថ្ងៃសុក្រ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ វ៉ាក់សាំង Novavax មានប្រសិទ្ធភាពសឹង១០០ភាគរយប្រឆាំងកូវីដ និង៨៦ភាគរយប្រឆាំងវីរុសបំប្លែងខ្លួន
ចុចអាន៖ សូមប្រុងប្រយ័ត្ន! វៀតណាម ប្រកាសរកឃើញវីរុសបំប្លែងខ្លួន ៥ប្រភេទផ្សេងគ្នានៅក្នុងប្រទេស

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ