Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត លោក បៃដិន អនុញ្ញាតឲ្យអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលជ្រៅក្នុងដីរុស្ស៊ីហើយ

បានផុស

នៅ

តាមការចុះផ្សាយរបស់ RT នៅថ្ងៃចន្ទទី១៨ខែវិច្ឆិកាឆ្នាំ២០២៤, នៅទីបំផុតរដ្ឋបាលលោក ចូល បៃដិន បានបើកដៃឲ្យអ៊ុយក្រែន ប្រើមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិកបាញ់ចូលជ្រៅក្នុងប្រទេសរុស្ស៊ីហើយ។ 

មីស៊ីល ATACMS (រូបថត៖ White Sands Missile Range)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចចិត្តនេះ គឺជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់សម្រាប់រដ្ឋបាលលោក បៃដិន ប៉ុន្មានខែមុនរដ្ឋបាលអាណត្តិថ្មីរបស់លោក ដូណាល់ ត្រាំ ឡើងកាន់តំណែង ហើយគ្មានអ្វីត្រូវសង្ស័យឡើយ ការបើកភ្លើងខៀវបែបនេះ ច្បាស់ជាធ្វើឲ្យសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កាន់តែឆាបឆួលជាក់ជាមិនខាន។

មន្ត្រីអាមេរិកដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់កាសែត New York Times និង Washington Post ថា ការយល់ព្រមរបស់លោក បៃដិន ឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីល ATACMS គឺដើម្បីឆ្លើយតបទៅនឹងរុស្ស៊ី ដែលក៏សម្រេចចិត្តឲ្យកងទ័ពកូរ៉េខាងជើង មកជួយខ្លួនក្នុងសង្គ្រាមនេះដែរ។ 

អស់រយៈពេលជាច្រើនខែមកហើយ ដែលប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី ជំរុញឲ្យដកបម្រាមលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ដើម្បីបាញ់ចូលទៅក្នុងដីរុស្ស៊ី។

លោក ហ្សេលេនស្គី (ឆ្វេង) ជាមួយលោក បៃដិន (រូបថត៖ EPA)

ជុំវិញបញ្ហានេះ លោក Serhiy Kuzan ប្រធានមជ្ឈមណ្ឌលសន្តិសុខនិងកិច្ចសហប្រតិបត្តិការអ៊ុយក្រែន មានមូលដ្ឋាននៅទីក្រុង កៀវ បានប្រាប់ BBC ថា «ការសម្រេចចិត្តរបស់លោក ចូ បៃដិន គឺសំខាន់ណាស់សម្រាប់ប្រទេសនេះ។ នេះ​មិន​មែន​ជា​អ្វី​ដែល​នឹង​ផ្លាស់​ប្តូរ​ផ្លូវ​សង្រ្គាម​ ​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​នឹង​ធ្វើ​ឲ្យ​កងកម្លាំង​របស់​យើង​មាន​សមភាព​ជាង​មុន»។

ទោះបីជាយ៉ាងណាក៏ដោយ ភាគីរុស្ស៊ី មិនទាន់ប្រតិកម្មអ្វីទេពាក់ព័ន្ធរឿងនេះ ប៉ុន្តែលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានព្រមានជាយូរមកហើយថា ការសម្រេចបែបនេះ នឹងធ្វើឲ្យអង្គការណាតូ ចូលរួមដោយផ្ទាល់នៅក្នុងសង្គ្រាមអ៊ុយក្រែន។

សូមបញ្ជាក់ថា មីស៊ីល ATACMS ដែលមានរយៈចម្ងាយ៣០០គីឡូម៉ែត្រ នឹងអនុញ្ញាតឲ្យអ៊ុយក្រែនវាយលុកចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ដោយអាចរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការប្រមូលផ្តុំកងទ័ព។ មីស៊ីលនេះ ពិបាកស្ទាក់ចាប់ណាស់ ដោយសារល្បឿនដ៏លឿនរបស់វា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី​បង្កើន​ការ​ដាក់​សម្ពាធ​​កាន់តែខ្លាំងលើ​អ៊ុយក្រែន ដោយ​បំផ្លាញ​ហេដ្ឋារចនា​សម្ព័ន្ធ​ថាមពល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម