ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ធានាទៅអាមេរិកថា ខ្លួនមិនធ្វើឃាតលោក ត្រាំ ឡើយ
ក្នុងសេចក្តីរាយការណ៍របស់ RT កាលពីចុងសប្តាហ៍កន្លងទៅ ប្រទេសអ៊ីរ៉ង់ បានធានាថា ខ្លួននឹងមិនធ្វើឃាតលោក ដូណាល់ ត្រាំ ឡើយ ហើយការអះអាងបែបនេះ ធ្វើឡើងតាំងតែពីពាក់កណ្តាលខែតុលាឯណោះ ពោលគឺមុនសហរដ្ឋអាមេរិក រៀបចំការបោះឆ្នោតប្រធានាធិបតីទៅទៀត។

គេស្គាល់ថា លោក ត្រាំ គឺជាអ្នកមិនសូវពេញចិត្តអ៊ីរ៉ង់ឡើយ ជាក់ស្តែងលោកបានដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏សំខាន់ជាមួយទីក្រុងតេហេរ៉ង់ក្នុងឆ្នាំ២០១៨ និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់ទៀតផង។ ជាពិសេសក្នុងឆ្នាំ២០២០ លោក ត្រាំ បានអនុញ្ញាតឲ្យធ្វើឃាតមេទ័ពអ៊ីរ៉ង់លោក Qassem Soleimani ថែមទៀត។
ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មានអាមេរិកជាច្រើនបានចុះផ្សាយថា លិខិតធានារបស់អ៊ីរ៉ង់នេះ គឺមានគោលបំណងបន្ធូរបន្ថយស្ថានការណ៍ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ ពេលលោកដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកទី៤៧។
របាយការណ៍អំពីការធានារបស់ទីក្រុងតេហេរ៉ង់ កើតឡើងបន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិក អះអាងកាលពីសប្តាហ៍មុនថា មន្ត្រីអ៊ីរ៉ង់បានជួលជនជាតិអាហ្វហ្គានីស្ថានម្នាក់ ឲ្យធ្វើឃាតលោកត្រាំ នៅខាងក្នុងសហរដ្ឋអាមេរិក។
កាលពីខែសីហា ក្រសួងយុត្តិធម៌ ក៏ចោទប្រកាន់ដែរថា អ៊ីរ៉ង់បានបញ្ជូនជនជាតិប៉ាគីស្ថានម្នាក់ទៅសហរដ្ឋអាមេរិក ដើម្បីធ្វើឃាតលោកត្រាំ ប៉ុន្តែទីក្រុងតេហេរ៉ង់ បានទាត់ចោលការចោទប្រកាន់ទាំងនេះថា គ្មានមូលដ្ឋាននិងជាការប្រតិដ្ឋ៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក