ព័ត៌មានអន្ដរជាតិ
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
មិនធ្លាប់មានសោះឡើយក្នុងប្រវត្តិសាស្រ្តដែលព្យុះរហូតដល់ទៅ៤ ត្រូវបានថតជាប់ក្នុងពេលតែមួយនៅមហាសមុទ្រប៉ាស៊ីហ្វិក។
តាមការចុះផ្សាយរបស់ VN Express កាលពីថ្ងៃអាទិត្យទី១៧ខែវិច្ឆិកាឆ្នាំ២០២៤, រូបភាពនេះ គឺថតដោយផ្កាយរណបអង្គការណាសា នៅថ្ងៃទី១១ខែវិច្ឆិកា បង្ហាញពីព្យុះ Toraji, Yinxing, Usagi និង Man-yi ស្ថិតនៅជិតប្រទេសហ្វីលីពីន។

លោក Gene Huang អ្នកព្យាករនៅរដ្ឋបាលអាកាសធាតុកោះតៃវ៉ាន់ បានប្រាប់កាសែត New York Times ថា មិនធ្លាប់មានសោះឡើយដែលគេឃើញព្យុះចំនួន៤ ក្នុងពេលតែមួយបែបនេះ ចាប់តាំងពីទិន្នន័យព្យុះ ត្រូវបានចងក្រងក្នុងឆ្នាំ១៩៥១។
ចំណែកលោក Olivia Shuk-ming Lee មន្ត្រីវិទ្យាសាស្ត្រជាន់ខ្ពស់នៅមន្ទីរសង្កេតការណ៍ក្រុងហុងកុងនិយាយថា ច្រើនបំផុតហើយ មានព្យុះចំនួន៣ ដែលគេឃើញលើមហាសមុទ្រប៉ាស៊ីហ្វិកនិងសមុទ្រចិនខាងត្បូង ប៉ុន្តែមិនធ្លាប់ឃើញមានដល់ទៅ៤ដូចលើកនេះទេ ហើយព្យុះ៣នោះ ត្រូវគេឃើញចុងក្រោយបំផុតក្នុងឆ្នាំ២០០៩។
សូមបញ្ជាក់ថា មួយឆ្នាំៗ មានខ្យល់ព្យុះមិនក្រោម២០ឡើយ ដែលវាយប្រហារប្រទេសហ្វីលីពីនឬដែនទឹកជុំវិញខ្លួននៃតំបន់អាស៊ីអាគ្នេយ៍ ដោយសម្លាប់មនុស្សរាប់សិបនាក់។
ក្រៅពីបង្កទុក្ខវេទនាដល់មនុស្សហើយនោះ ព្យុះក៏បំផ្លិចបំផ្លាញសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កការខាតបង់ដល់សេដ្ឋកិច្ចអស់ទឹកប្រាក់រាប់ពាន់លានដុល្លារផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះទី២៤ មែនយី បានវិវដ្ដទៅជាព្យុះសង្ឃរា និងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ