Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ​ប្រាប់​ឲ្យ​យោធា ប្រុង​ខ្លួន​​ធ្វើ​សង្គ្រាម

បានផុស

នៅ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឲ្យ​យោធា​ក្រុង​ព្យុងយ៉ាង ពង្រឹងកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន «ដោយគ្មានដែនកំណត់» និងការរៀបចំពេញលេញសម្រាប់សង្គ្រាម។ នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA នៅ​ថ្ងៃ​ចន្ទ​ទី​១៨​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤។

លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េ​ខាង​ជើង (រូបភាព៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

KCNA បាន​រាយការណ៍​ថា លោក គីម បានចេញសេចក្តីណែនាំនេះនៅក្នុង​សន្និសីទ​មួយ​ជាមួយ​​មេបញ្ជាការកងវរសេនាតូច និង​អ្នក​ជំនាញ​នយោបាយនៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃសុក្រ​សប្ដាហ៍​មុន។

នៅក្នុងសុន្ទរកថានោះ លោក គីម បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងសមត្ថភាពនុយក្លេអ៊ែររបស់ប្រទេស ដោយនិយាយថា នេះគឺជាគោលនយោបាយដែលមិនអាច​ផ្លាស់ប្ដូរ​បានសម្រាប់​កូរ៉េ​ខាង​ជើង។

មេដឹកនាំកូរ៉េខាងជើង បានអំពាវនាវឲ្យ​អ្នកចូលរួមទាំងអស់បង្កើនសមត្ថភាពរបស់ពួកគេ ដើម្បីប្រយុទ្ធប្រឆាំងនឹងសង្រ្គាមជាក់ស្តែង។

លោក​បាន​ប្តេជ្ញា​ថា​នឹង​ធ្វើ​ការ​ដោយ​មិន​ឈប់​ឈរ​ ក្នុង​ការ​​ពង្រឹង​អំណាច​ការពារ​ខ្លួន​របស់​​កូរ៉េ​ខាង​ជើង ​ដោយ​ផ្តោត​លើ​កម្លាំង​នុយក្លេអ៊ែរ។

លោក គីម ក៏បាននិយាយផងដែរថា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន កំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ ដោយ​​សំដៅ​លើ​សមយុទ្ធយោធារួមគ្នានាពេលថ្មីៗនេះ ដែលប្រទេសទាំងបីបាន​ធ្វើ​ដើម្បី​បង្កើន​​កម្លាំង​យោធាជាយុទ្ធសាស្ត្ររបស់ពួកគេ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ វិនាទី មុន

គម្រោងវិនិយោគ​ចំនួន ៤២ ទៀត ​ក្រោម​​ទុន​៥៦៤ លានដុល្លារអាមេរិក ទទួលបានការលើកទឹកចិត្តពិសេស​វិនិយោគ​​ក្នុង​ខេត្តព្រះសីហនុ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ក្រុម​ហេសបូឡា ទាមទារឲ្យកងកម្លាំងអ៊ីស្រាអែល ដកខ្លួនចេញពីលីបង់ឲ្យទាន់ពេលវេលា

វប្បធម៌ ជំនឿ៧ នាទីutes មុន

គ្រឿង​តុបតែងផ្ទះ មិនត្រឹម​លម្អ​ តែជួយ​បង្កើន​សំណាង និង​លាភក្នុងថ្ងៃចូល​ឆ្នាំ​ចិន

ព័ត៌មានជាតិ១១ នាទីutes មុន

ប្រមុខការពារជាតិ ថា ការធ្វើទំនើបកម្មលើគ្រឿងយុទ្ធោបករណ៍ ជាតម្រូវការចាំបាច់របស់ទ័ពជើងទឹក

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

​អគ្គរដ្ឋ​អាជ្ញា ICC ស្វែងរកដីកាចាប់ខ្លួនមេដឹកនាំ​តាលីបង់​ពីរនាក់នៅអាហ្វហ្គានីស្ថាន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម