Connect with us

ព័ត៌មានអន្ដរជាតិ

សង្គ្រាមរុស្ស៊ី​-​អ៊ុយក្រែន​​ចាយ​ពេល​អស់ជិត​១០០០​ថ្ងៃ ជាមួយ​ការប្រយុទ្ធ​ដ៏ខ្លាំង​​​ក្លា​

បានផុស

នៅ

​ជិត​បី​ឆ្នាំនៃសង្គ្រាមរុស្សី​កំពុងចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់​លើ​សព្វាវុធ និងជីវិតមនុស្ស ដើម្បីទទួលបានទឹកដីតិចតួច​ពីអ៊ុយក្រែននិងបន្តវាយយ៉ាងសកម្មចូលអ៊ុយក្រែនកាន់តែជ្រៅជាងមុន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​APនៅថ្ងៃទី១៨ខែវិច្ឆិកានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលបង្កើនការវាយលុកកាន់តែជ្រៅ អ៊ុយក្រែនកំពុងតស៊ូកាត់បន្ថយការខាតបង់ និងបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តជាមួយ​នឹងជំនួយយោធាកាន់តែច្រើន។ មកដល់ពេលនេះសង្រ្គាមដ៏ឃោរឃៅនេះ ឈានចូលដល់ថ្ងៃទី១០០០របស់ខ្លួនហើយភាគីទាំងពីរហាក់បីដូចជាចង់ចរចា។

ពាក់ព័ន្ធបញ្ហានេះប្រធានាធិបតីទើបជាប់ឆ្នោត លោក លោក ដូណាល់ត្រាំថា លោកអាចបញ្ចប់សង្រ្គាមបានយ៉ាងឆាប់រហ័ស ទោះបីជាវាមិនច្បាស់ថា តើលោកអាចផ្តល់ជំនួយដល់នរណា ឬដោយរបៀបណាក៏ដោយ។

យោងតាម លោក Phillips O’Brien សាស្ត្រាចារ្យផ្នែកសិក្សាយុទ្ធសាស្ត្រនៅសាកលវិទ្យាល័យ St. Andrews ប្រទេសស្កុតឡេន បានឱ្យដឹងថា ទិដ្ឋភាពនេះហាក់ដូចជាកំពុងជំរុញយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន។ លោកបាននិយាយថា ​លោក ដូណាល់ ត្រាំ អាចព្យាយាមបង្ខំឱ្យបញ្ចប់សង្រ្គាមដោយការបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។

លោក O’Brien បាននិយាយថា៖​«ប្រសិនបើ Trump កាត់បន្ថយជំនួយដល់អ៊ុយក្រែន ហើយបទឈប់បាញ់នាំឱ្យមានជម្លោះជាប់គាំង រុស្ស៊ីចង់ទទួលបានទឹកដីឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ខណៈសម្រាប់អ៊ុយក្រែន គន្លឹះនៃបទឈប់បាញ់ណាមួយ នឹងត្រូវបានធានាពីលោកខាងលិចថា ខ្លួននឹងមិនអនុញ្ញាតឱ្យរុស្ស៊ីឈ្លានពានឡើងវិញនៅពេលអនាគតទេ»។

(រូបភាព៖ AP)

គួរបញ្ជាក់ថា ក្នុងឆ្នាំដំបូងនៃសង្រ្គាម អ៊ុយក្រែនបានបាត់បង់ទឹកដីដ៏ច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែ​អ៊ុយក្រែន​ក៏វាយ​បក​ទទួលបានជ័យជំនះគួរឱ្យកត់សម្គាល់ផងដែរ ដោយបានដណ្តើមយកមកវិញនូវទឹកដីមួយចំនួនតាមរយៈការវាយលុកដ៏ខ្លាំងក្លា។ នៅឆ្នាំទី២ អ៊ុយក្រែនបានបាត់បង់ទឹកដីនៅ Bakhmut និងការវាយលុកបរាជ័យជាច្រើន។

នៅចុងឆ្នាំនោះសភាសហរដ្ឋអាមេរិកបានពន្យារពេលការអនុម័តកញ្ចប់ជំនួយចំនួន៦១ពាន់លានដុល្លារសម្រាប់អាវុធ និងជំនួយសេដ្ឋកិច្ច និងមនុស្សធម៌ជាច្រើនដល់អ៊ុយក្រែន។

នៅឆ្នាំទីបីនៃសង្រ្គាមគ្រាប់រំសេវរបស់អ៊ុយក្រែនធ្លាក់ចុះ ទស្សនវិស័យរបស់វាកាន់តែយ៉ាប់យ៉ឺនយ៉ាងខ្លាំង។ នៅខែកុម្ភៈ ឆ្នាំ ២០២៤ទីក្រុង Avdiivka បានដួលរលំបន្ទាប់ពីការវាយប្រហារតាមអាកាសជាច្រើនខែរបស់រុស្ស៊ី ដែលបានប្រើគ្រាប់​បែកសម័យសូវៀតបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង។

ទោះយ៉ាងណាមានចំណុចភ្លឺសម្រាប់អ៊ុយក្រែនបានកើតឡើងនៅក្នុងខែសីហា នៅពេលដែលអ៊ុយក្រែបបានចាប់ផ្តើមការលុកលុយដ៏គួរឱ្យភ្ញាក់ផ្អើលមួយចូលទៅក្នុងប្រទេសរុស្ស៊ី ដណ្ដើមយកបាននិងនៅតែកាន់កាប់ដីរាប់រយគីឡូម៉ែត្រការ៉េនៅក្នុងតំបន់ Kursk ដែលនេះអាចជាផ្នែកសំខាន់មួយនៅក្នុងការចរចាបទឈប់បាញ់ណាមួយផងដែរ។

(រូបភាព៖ AP)

បើនិយាយពីការផ្គត់ផ្គង់ អ៊ីរ៉ង់​ផ្គត់ផ្គង់​រុស្ស៊ី​នូវ​យន្តហោះ​គ្មាន​មនុស្ស​បើក និង​អាច​ជា​មី​ស៊ី​លដល់រុស្ស៊ី ហើយ​កូរ៉េ​ខាងជើង​បាន​បញ្ជូន​គ្រាប់​រំសេវ និង​ទាហាន ដែល​ត្រូវ​បាន​គេ​ពង្រាយ​ទៅ​តំបន់ Kursk របស់​រុស្ស៊ីថែមទៀត​។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងនៅឆ្នាំនេះថា កងទ័ពរបស់គាត់ចំនួន ៧០ម៉ឺន​នាក់កំពុងប្រយុទ្ធនៅអ៊ុយក្រែន។ អ្នកវិភាគនិយាយថា លោក ពូទីន នឹងត្រូវការកម្លាំងធំជាងនេះ ដើម្បីពន្លឿនការឈានទៅមុខរបស់រុស្ស៊ី ប៉ុន្តែថាលោកទំនងជាមិនប្រមូលកងទ័ពបន្ថែមទៀតទេ ព្រោះវាអាចបង្កឱ្យមានការមិនសប្បាយចិត្តផ្ទៃក្នុង។

ចំណែកអ៊ុយក្រែន​បាន​ស្នើ​ឱ្យ​លោក​ខាង​លិចបាញ់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ និងបាញ់​លើ​មូលដ្ឋាន​ទ័ព​អាកាស​កាន់តែជ្រៅ​ក្នុង​ប្រទេស​រុស្ស៊ី។ ប៉ុន្តែ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​រហូត​មក​ដល់​ពេល​នេះ​បាន​ទប់ទល់​ដោយ​ប្រយ័ត្ន​ចំពោះ​ការ​បង្កើន​ភាព​តានតឹង​ជាមួយ​រុស្ស៊ី​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ។ សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាជាង ៦៤ ពាន់លានដុល្លារដល់អ៊ុយក្រែនចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម ប៉ុន្តែទាហាននៅតែព្រួយបារម្ភខ្លាចគ្មានការគាំទ្រពីអាមេរិកបន្ទាប់ពីលោកត្រាំបានជាប់ឆ្នោត។

យោងតាមការប៉ាន់ស្មាន ទាហានរាប់ម៉ឺននាក់មកពីប្រទេសទាំងពីរត្រូវបានសម្លាប់ចាប់តាំងពីសង្រ្គាមចាបើផ្ដើមក្នុងឆ្នាំ ២០២២ ហើយអង្គការសហប្រជាជាតិបាននិយាយថាយ៉ាងហោចណាស់ជនស៊ីវិលអ៊ុយក្រែន ១១៧០០ នាក់ត្រូវបានសម្លាប់។ ហើយបរិមាណដីដែលរុស្ស៊ីទទួលបាននៅឆ្នាំ ២០២៤ ប្រហែល ២៤៥៥ គីឡូម៉ែត្រការ៉េគឺស្មើនឹងតិចជាង ១% នៃទឹកដីមុនសង្រ្គាមរបស់អ៊ុយក្រែន៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៨ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៨ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម