ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងកូវីដចាក់តែមួយដូស ទទួលបានភ្លើងខៀវសម្រាប់ការប្រើប្រាស់ជាបន្ទាន់ពី WHO
កាលពីថ្ងៃសុក្រ អង្គការសុខភាពពិភពលោកបានអនុម័តការចុះបញ្ជីឲ្យប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩របស់ក្រុមហ៊ុន Johnson & Johnson ដែលការយល់ព្រមនេះ គឺដើម្បីពន្លឿនការប្រើប្រាស់ជាពិសេស នៅក្នុងប្រទេសដែលមានភ្នាក់ងារបទប្បញ្ញត្តិទន់ខ្សោយ។

នេះគឺជាវ៉ាក់សាំងកូវីដទីបីបន្ទាប់ពីវ៉ាក់សាំងចាក់២ដូសគឺ Pfizer / BioNTech និង AstraZeneca ទទួលការគាំទ្រពី WHO ប៉ុន្តែ Johnson & Johnson ជាវ៉ាក់សាំងចាក់តែ១ដូស។
ការចុះបញ្ជីនេះ គឺគ្របដណ្តប់លើការប្រើប្រាស់នៅគ្រប់ប្រទេសទាំងអស់ ហើយអនុវត្តតាមសេចក្តីប្រកាសអនុញ្ញាតរបស់ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) កាលពីថ្ងៃព្រហស្បតិ៍។

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រាល់ឧបករណ៍ថ្មីដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពប្រឆាំងជំងឺកូវីដ១៩ គឺជាជំហានថ្មីមួយទៀតខិតកាន់តែជិត ដើម្បីគ្រប់គ្រងរោគរាតត្បាតជាសកលមួយនេះ”។
លោកបានប្រាប់សន្និសីទសារព័ត៌មានថា “ការចុះបញ្ជីប្រើប្រាស់ជាបន្ទាន់នេះ គឺជាភ្លើងខៀវសម្រាប់វ៉ាក់សាំងដែលត្រូវបានធ្វើលទ្ធកម្ម និងដាក់ឲ្យប្រើប្រាស់ដោយ COVAX”។

លោកបានបន្ថែមថា WHO នឹងកោះប្រជុំក្រុមប្រឹក្សាជំនាញខាងវ៉ាក់សាំងរបស់ខ្លួននៅសប្តាហ៍ក្រោយ ដើម្បីទាញយកអនុសាសន៍ស្តីពីការប្រើប្រាស់ថ្នាំបង្ការនេះ។
ទីប្រឹក្សាជាន់ខ្ពស់របស់ WHO លោក Bruce Aylward បាននិយាយថា វ៉ាក់សាំង Johnson & Johnson មិនត្រូវការស្តុកទុកនៅកន្លែងត្រជាក់ខ្លាំងនោះទេ ហើយវាកាន់តែល្អប្រសើរសម្រាប់បណ្តាប្រទេសមួយចំនួន ដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយជំងឺរាតត្បាត”។

លោក Aylward លើកឡើងថា COVAX ដែលសហការជាមួយសម្ព័ន្ធវ៉ាក់សាំង Gavi មានកិច្ចព្រមព្រៀងសម្រាប់វ៉ាក់សាំង Johnson & Johnson ជាង៥០០លានដូស។
ស្របពេលជាមួយគ្នានោះ ប្រធានអ្នកវិទ្យាសាស្រ្តរបស់ Johnson & Johnson លោក Paul Stoffels បានប្រាប់ Reuters កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនរំពឹងថានឹងផលិតវ៉ាក់សាំងបានរហូតដល់ទៅ៣ពាន់លានដូសនៅឆ្នាំក្រោយ បន្ទាប់ពីសន្យាថានឹងផ្តល់១ពាន់លានដូសទូទាំងពិភពលោកនៅត្រឹមចុងឆ្នាំ២០២១នេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ វ៉ាក់សាំងកូវីដចាក់តែមួយដូស មានសុវត្ថិភាពនិងប្រសិទ្ធភាព
ចុចអាន៖ ប្រទេសដំបូងបំផុត ទទួលបានវ៉ាក់សាំងកូវីដពីកម្មវិធី Covax

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ