ព័ត៌មានអន្ដរជាតិ
ទារកទើបកើត១០នាក់ស្លាប់ក្នុងអគ្គីភ័យឆេះអគារមន្ទីរពេទ្យនៅភាគខាងជើងឥណ្ឌា
អគ្គីភ័យបានឆាបឆេះបន្ទប់ថែទាំទារកទើបនឹងកើតនៅក្នុងមន្ទីរពេទ្យមួយនៅភាគខាងជើងប្រទេសឥណ្ឌា សម្លាប់ទារកទើបនឹងកើតចំនួន១០នាក់ និង១៦នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី១៧ខែវិច្ឆិកានេះ។

អគ្គីភ័យនេះបានកើតឡើងកាលពីល្ងាចថ្ងៃសុក្រនៅឯមន្ទីរពេទ្យមួយក្នុងទីក្រុង Jhansi ក្នុងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។ ក្រុមមន្ត្រីបាននិយាយថា អណ្តាតភ្លើងបានរាលដាលយ៉ាងលឿនឆ្លងកាត់បន្ទប់ថែទាំទារក ដែលមានទារកចំនួន ៥៥ នាក់កំពុងត្រូវបានព្យាបាល ទារកចំនួន ៤៥ នាក់ត្រូវបានជួយសង្គ្រោះ និងកំពុងទទួលបានការថែទាំសុខភាព។
ការស៊ើបអង្កេតដំបូងចង្អុរលើភាពយឺតយ៉ាវនៃពិធីសារសុវត្ថិភាព រួមទាំងឧបករណ៍ពន្លត់អគ្គីភ័យដែលផុតកំណត់ និងការជូនដំណឹងអំពីអគ្គីភ័យដែលយឺតយ៉ាវ ដែលបានពន្យារពេលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់ដើម្បីកំណត់ពីមូលហេតុនៃការឆេះ និងអ្នកទទួលខុសត្រូវ។
យោងតាមលោក Brajesh Pathak ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋ Uttar Pradesh ដែលបានទៅពិនិត្យមន្ទីរពេទ្យ និងជួបជាមួយក្រុមគ្រួសារកាលពីថ្ងៃសៅរ៍ បានសន្យាគាំទ្ររដ្ឋាភិបាលសម្រាប់ក្រុមគ្រួសារជនរងគ្រោះ និងបានសន្យាថានឹងមានការស៊ើបអង្កេតឲ្យបានហ្មត់ចត់។
លោកបាននិយាយថា៖«យើងនឹងកំណត់អត្តសញ្ញាណអ្នកដែលទទួលខុសត្រូវចំពោះសោកនាដកម្មនេះ ហើយចាត់វិធានការយ៉ាងតឹងរ៉ឹង រដ្ឋាភិបាលឈរជាមួយគ្រួសារក្នុងគ្រាលំបាកនេះ»។ លោកបានបន្ថែមថា ការធ្វើតេស្ត DNA ក៏កំពុងត្រូវបានធ្វើហើយសាកសពទារកនឹងត្រូវប្រគល់ទៅឲ្យក្រុមគ្រួសាររបស់ពួកគេ។

សមាជិកគ្រួសារដែលមានការតក់ស្លុត និងសោកសៅបានបោះជំរំនៅក្បែរមន្ទីរពេទ្យកាលពីថ្ងៃសៅរ៍ ដើម្បីទាមទារចម្លើយជុំវិញអ្វីដែលពួកគេជឿថាហេតុការណ៍នេះកើតឡើងដោយសារតែវិធានការសុវត្ថិភាពមិនល្អ។ ខណៈពេលដែលសំឡេងរោទិ៍ភ្លើងត្រូវបានគេដំឡើងនៅក្នុងបន្ទប់ថែទាំ ឪពុកម្តាយ និងសាក្សីបាននិយាយថា គ្មានអ្នកណាបានធ្វើសកម្មភាពក្នុងពេលមានអគ្គិភ័យនោះទេ ខណៈបុគ្គលិកមន្ទីរពេទ្យបានធ្វើសកម្មភាពបន្ទាប់ពីពួកគេឃើញមានផ្សែង និងភ្លើង។
គួរបញ្ជាក់ថាអគ្គីភ័យគឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ដែលច្បាប់សាងសង់ និងបទដ្ឋានសុវត្ថិភាពជារឿយៗត្រូវបានបំពានដោយអ្នកសាងសង់ និងអ្នករស់នៅ។ ការថែទាំមិនបានល្អ និងកង្វះឧបករណ៍ពន្លត់អគ្គិភ័យត្រឹមត្រូវក្នុងប្រទេសក៏នាំឲ្យមានមនុស្សស្លាប់ច្រើនផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?