ព័ត៌មានអន្ដរជាតិ
សម្ពាធស្ទើរគ្រប់ច្រក ពេលនេះ ADB ផ្អាកមូលនិធិអភិវឌ្ឍនៅមីយ៉ាន់ម៉ា
ធនាគារអភិវឌ្ឍអាស៊ី (ADB) បានប្រកាសថា ខ្លួនត្រៀមឈប់ផ្តល់ថវិកាសម្រាប់គម្រោងអភិវឌ្ឍរដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារដោយរបបយោធាថ្ងៃទី១ កុម្ភៈ។

ADB ជាដៃគូអភិវឌ្ឍធំបំផុតមួយរបស់ប្រទេសមីយ៉ាន់ម៉ា។ ការសម្រេចចិត្តផ្អាកផ្តល់មូលនិធិនេះ បានកើតមានឡើង បន្ទាប់ពីជនស៊ីវិលហោចណាស់៧០នាក់ត្រូវបានសម្លាប់ដោយកម្លាំងសន្តិសុខ ខណៈរបបយោធានៅតែបន្តបង្ក្រាបលើការតវ៉ាដោយសន្តិវិធីដើម្បីអំពាវនាវឲ្យស្តារឡើងវិញនូវរដ្ឋាភិបាលស៊ីវិល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ធនាគារអភិវឌ្ឍអាស៊ីបាននិយាយថា ខ្លួននៅតែព្រួយបារម្ភយ៉ាងខ្លាំងអំពីការវិវត្តថ្មីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាពិសេសការបាត់បង់ជីវិតជនស៊ីវិលកំឡុងពេលតវ៉ា។ ធនាគារបញ្ជាក់ថា ការផ្លាស់ប្តូរកាលៈទេសៈរបស់ប្រទេសនេះនឹងមានផលអាក្រក់ធ្ងន់ធ្ងរលើសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។

ធនាគារសម្រេចរឈប់ផ្តល់មូលនិធិជាបណ្តោះអាសន្នលើគម្រោងអធិបតេយ្យភាព និងកិច្ចសន្យាថ្មីៗនៅក្នុងប្រទេសប្រទេសមីយ៉ាន់ម៉ា ខណៈសហគមន៍អន្តរជាតិបានវាយតម្លៃពីស្ថានភាពដែលកំពុងវិវត្ត។ គម្រោងដែលរងផលប៉ះពាល់រួមមានការដឹកជញ្ជូន ថាមពល ការអប់រំ និងព័ត៌មានវិទ្យាជាដើម។
ADB បាននិយាយថា ៖«យើងនឹងបន្តពិគ្រោះយោបល់ជាមួយម្ចាស់ភាគហ៊ុន និងអ្នកពាក់ព័ន្ធដទៃទៀត»។
ចន្លោះឆ្នាំ២០១៣ និង២០១៩ ADB បានគាំទ្រដល់ប្រទេសមីយ៉ាន់ម៉ានូវមូលនិធិជាង ៣.៥ពាន់លានដុល្លារអាមេរិកសម្រាប់គម្រោងនានារួបបញ្ចូលទាំងកម្ចី ជំនួយ និងជំនួយផ្នែកបច្ចេកទេសជាដើម។

ស្ថិតក្រោមកិច្ចព្រមព្រៀងកម្ចីចុងក្រោយបំផុត ADB បានអនុម័យលើកម្ចីចំនួន៤៨៤លានដុល្លារអាមេរិកកាលពីខែវិច្ឆិកាដើម្បីសាងសងផ្លូវល្បឿនលឿនដែលភ្ជាប់ពីតំបន់ Bago Region ទៅ Mon State។ តំបន់ទាំងពីរស្ថិតនៅតាមច្រករបៀងសេដ្ឋកិច្ចបូព៌ា-ខាងលិចដែលរៀបផែនការដោយប្រទេសជប៉ុន ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយសម្រាប់មហាអនុតំបន់មេគង្គ។
កាលពីខែកុម្ភៈកន្លងទៅ ធនាគារពិភពលោកបានជូនដំណឹងដល់របបយោធាថា ខ្លួនបានផ្អាកការផ្តល់មូលនិធិសម្រាប់គម្រោងកំពុងអភិវឌ្ឍនៅក្នុងប្រទេសមីយ៉ាន់ម៉ាយ៉ាងតិច២៤គម្រោង៕
អានអត្ថបទពាក់ព័ន្ធ ផ្សេងៗទៀត
–ក្រុមប្រឹក្សាសន្តិសុខរបស់ UN បរាជ័យចាត់វិធានការរួមគ្នាលើប្រទេសមីយ៉ាន់ម៉ា
–ខ្លោចចិត្ត! អ្នកតវ៉ាម្នាក់ផ្តាំប្រពន្ធមុនទៅតវ៉ាស្ថិតក្នុងចំណោមអ្នកស្លាប់១២នាក់ម្សិលមិញ
–សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មកូនៗមេដឹកនាំយោធាមីយ៉ាន់ម៉ា
–WHO ប្រកាសអាសន្នពីជំងឺកូវីដ ១៩ តាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ
–៨មីនានេះ ២នាក់ស្លាប់នៅ មីយ៉ាន់ម៉ា ខណៈ ហាង ធនាគាររោងចក្របិទទ្វារ បុគ្គលិកទៅតវ៉ា
–អូស្ត្រាលីបញ្ឈប់មិត្តភាពការពារជាមួយមីយ៉ាន់ម៉ា ខណៈជំនួយត្រូវបង្វែរទិសដៅ
–ថ្ងៃនេះ សហជីពអំពាវនាវឲ្យបិទទ្វារពាណិជ្ជកម្មចូលរួម
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ