Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី គំរាមលោក បៃដិន ក្រោយអនុញ្ញាតឲ្យអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលជ្រៅក្នុងដីខ្លួន

បានផុស

នៅ

ក្រោយមានការចុះផ្សាយព្រោងព្រាតថា រដ្ឋបាលលោក ចូ បៃដិន បានបើកដៃឲ្យអ៊ុយក្រែន បាញ់មីស៊ីល ATACMS របស់អាមេរិក ចូលជ្រៅក្នុងដីរុស្ស៊ីនោះ ស្រាប់តែពេលនេះវិមានក្រឹមឡាំងចេញប្រតិកម្មខ្លាំងៗ ដោយព្រមានថា នេះប្រៀបបាននឹងការចាក់សាំងលើភ្លើង ហើយរឿងនេះនឹងធ្វើឲ្យជម្លោះកាន់តែរីកធំដល់អន្តរជាតិ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ RT, អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយកាលពីថ្ងៃចន្ទទី១៨ខែវិច្ឆិកាឆ្នាំ២០២៤ថា Peskov ជំហររបស់ទីក្រុងមូស្គូលើបញ្ហានេះ ត្រូវបានលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បញ្ជាក់យ៉ាងច្បាស់រួចទៅហើយកាលពីដើមឆ្នាំ២០២៤ ដោយលោកអះអាងថា ការវាយប្រហារដែលស្នើដោយលោក ហ្សេលេនស្គី នឹងមិនអាចទៅរួចឡើយបើគ្មានការចូលរួមដោយផ្ទាល់ពីចារកម្មនិងជំនាញយោធាលោកខាងលិច។ ប្រសិន​បើមាន​ការ​វាយ​ប្រហារ​បែប​នេះមែន នោះ​មាន​ន័យ​ថា ប្រទេស​ណាតូ​កំពុង​មាន​សង្គ្រាម​ជាមួយ​រុស្ស៊ីហើយ។

លោក Peskov លើកឡើងថា ការសម្រេចចិត្តរបស់លោកបៃដិន ឲ្យអ៊ុយក្រែនវាយចូលជ្រៅក្នុងដីរុស្ស៊ី នឹង​ជា​ការ​បង្កើន​ភាព​តានតឹង​និង​ស្ថានភាព​ថ្មី ​ទាក់ទង​នឹង​ការ​ចូល​រួម​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ជម្លោះ​នេះ។

ជុំវិញរឿងនេះ សូម្បីសមាជិក​សភា​ជាន់​ខ្ពស់​​រុស្ស៊ី ក៏​គំរាមដែរ​ថា ការ​សម្រេច​ចិត្ត​របស់​រដ្ឋបាល​លោក បៃដិន អាច​បង្ក​ជា​ការ​ផ្ទុះ​សង្គ្រាម​លោក​លើក​ទី​៣ និង​ការវិនាសសាបសូន្យ​នៃ​រដ្ឋ​អ៊ុយក្រែន​ទាំង​ស្រុង។

យោង​​តាម​​​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ TASS លោក Vladimir Dzhabarov សមាជិក​សភា​រុស្ស៊ី បាន​និយាយ​ថា «នេះ​គឺ​ជា​ជំហាន​ដ៏​ធំ​មួយ​​ឈាន​ទៅ​ដល់​ការ​ចាប់​​ផ្ដើម​នៃ​​សង្គ្រាម​លោក​លើក​ទី​៣»។ ​

ចំណែក​​ឯ​លោក Andrei Klishas ដែល​ជា​សមាជិក​សភា​​មួយ​រូប​ផ្សេង​ទៀត ក៏​បាន​រៀបរាប់​ដែរ​ថា «លោក​ខាង​លិច​បាន​សម្រេច​​​​ចិត្ត​​រួច​ហើយ​លើ​កម្រិត​នៃ​ការ​​​កើន​ឡើង​ភាព​តានតឹង ដែល​អាច​បញ្ចប់​​​នៅ​សល់​ត្រឹម​តែ​​កាក​សំណល់​នៃ​ការ​បាត់បង់​ភាព​ជា​រដ្ឋ​​អ៊ុយក្រែន​របស់​ពួក​គេ​ទាំង​ស្រុង»។

ការសម្រេចចិត្តរបស់លោក បៃដិន គឺជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់របស់សហរដ្ឋអាមេរិក ហើយកើតឡើងស្របពេលលោក ហៀបនឹងចាកចេញពីតំណែងទៅហើយ។

ប្រភពជាច្រើនបានឲ្យដឹងថា អ៊ុយក្រែន នឹងបើកការវាយប្រហាររយៈចម្ងាយឆ្ងាយជាលើកដំបូងនារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយប្រើមីស៊ីល ATACMS ដែលមានចម្ងាយរហូតដល់៣០០គីឡូម៉ែត្រនេះឯង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កូនដូណាល់ ត្រាំ ចោទ ចូ បៃដិន ថា ព្យាយាមបញ្ឆេះសង្គ្រាមលោកលើកទី៣ មុនឪពុកខ្លួនឡើងកាន់អំណាច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ពលរដ្ឋភូមិឃ្មួញ ខណ្ឌសែនសុខ កំពុងរៀបចំតុបតែងភូមិស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម៦ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

Sokha Hotels

ព័ត៌មានពេញនិយម