Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ប្រកាសប្រើកម្លាំងទ័ព បណ្តេញជនអន្តោប្រវេសន៍ខុសច្បាស់ ចេញពីទឹកដីអាមេរិក

បានផុស

នៅ

ក្នុងការបង្ហោះលើបណ្តាញសង្គម ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា «ពិតណាស់! លោកនឹងប្រកាសប្រើច្បាប់គ្រាអាសន្ន ហើយមានគម្រោងប្រើកម្លាំងទ័ព ដើម្បីធ្វើប្រតិបត្តិការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាស់ ចេញពីទឹកដីអាមេរិក»។

លោក ដូណាល់ ត្រាំ (រូបថត៖ Chris Unger)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី១៩ខែវិច្ឆិកាឆ្នាំ២០២៤, ការបញ្ជាក់របស់លោក ត្រាំ បែបនេះ ត្រូវគេដឹងថា ជាការឆ្លើយតបទៅអ្នកអភិរក្សឈ្មោះ Tom Fitton ដែលបង្ហោះសារតាំងតែពីថ្ងៃទី៨ខែវិច្ឆិកាមកថា រដ្ឋបាលថ្មីនឹងប្រើប្រាស់យោធា ដើម្បីកម្ចាត់គោលនយោបាយរបស់លោក បៃដិន តាមរយៈកម្មវិធីនិរទេសទ្រង់ទ្រាយធំ។

ជុំវិញបញ្ហានេះដែរ លោក ត្រាំ ប្រកាសថា លោក Tom Homan ដែលជានាយកស្តីទីផ្នែកអន្តោប្រវេសន៍និងច្បាប់គយ ក្នុងរដ្ឋបាលថ្មី នឹងទទួលបន្ទុកចាត់ចែងការនិរទេសជនអន្តោប្រវេសន៍គ្មានឯកសារ។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ គេមិនទាន់ដឹងច្បាស់ឡើយថាតើ ជនអន្តោប្រវេសន៍ប្រភេទណាខ្លះ ដែលស្ថិតនៅក្នុងគោលដៅរបស់រដ្ឋបាលលោក ត្រាំ ខណៈគេកំពុងរង់ចាំមើល។

ជនអន្តោប្រវេសន៍ (រូបថត៖ Getty)

បញ្ហាបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ បានក្លាយជាចំណុចស្នូលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់លោកត្រាំ ហើយលោក ត្រាំ បានទទួលសំឡេងឆ្នោតច្រើនមែនទែន ដោយសារគោលនយោបាយនេះ។ 

លោកអះអាងថា ជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិកនារយៈប៉ុន្មានឆ្នាំចុងក្រោយនេះ កំពុងជំរុញឲ្យមានឧក្រិដ្ឋកម្ម ទូទាំងប្រទេស។

សូមបញ្ជាក់ថា យោងតាមទិន្នន័យឆ្នាំ២០២២របស់វិទ្យាស្ថាន Pew Research, មានមនុស្សប្រមាណ១១លាននាក់ កំពុងរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាស់។ ការធ្វើចំណាកស្រុកទៅកាន់ព្រំដែនសហរដ្ឋអាមេរិកបានឈានដល់កម្រិតកំណត់ត្រាក្នុងឆ្នាំ២០២២និង២០២៣ មុនពេលធ្លាក់ចុះមកវិញនៅឆ្នាំ២០២៤៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ៩ឆ្នាំចុងក្រោយ កម្ពុជាបណ្ដេញជនបរទេសចេញពីប្រទេសជិត៣ម៉ឺននាក់ ក្នុងនោះវៀតណាមច្រើនជាងគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម