ព័ត៌មានអន្ដរជាតិ
ឆ្នាំក្រោយ ថៃ បន្ថែមថ្ងៃឈប់សម្រាករឹតច្រើន ដើម្បីឲ្យទេសចរដើរលេង ជួយសេដ្ឋកិច្ច
ជាមួយគោលបំណងធំដើម្បីជំរុញទេសចរណ៍និងសេដ្ឋកិច្ច គណៈរដ្ឋមន្ត្រីថៃ បានអនុម័តបន្ថែមថ្ងៃឈប់សម្រាកសម្រាប់ឆ្នាំក្រោយ ធ្វើឲ្យឆ្នាំ២០២៥ ប្រទេសថៃ មានថ្ងៃឈប់សម្រាកជាសាធារណៈកើនដល់២១ថ្ងៃ។

ឧបនាយករដ្ឋមន្ត្រី Phumtham Wechayachai និយាយកាលពីថ្ងៃចន្ទទី១៨ខែវិច្ឆិកាថា ថ្ងៃឈប់សម្រាកបន្ថែមនៅឆ្នាំក្រោយ គឺបូកទាំងថ្ងៃចន្ទទី២ខែមិថុនាដើម្បីភ្ជាប់ជាមួយថ្ងៃទី៣ខែមិថុនាដែលជាពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រិយានី ហើយថៃនឹងឲ្យឈប់នៅថ្ងៃទី១១ខែសីហាទៀត ដើម្បីភ្ជាប់ជាមួយថ្ងៃទី១២ខែសីហាដែលជាទិវាមាតា ដើម្បីឲ្យចុងសប្តាហ៍មានរយៈពេលរហូតដល់ទៅ៤ថ្ងៃ ឬគេនិយមហៅថា Long Weekend ងាយស្រួលសម្រាប់អ្នកទេសចរណ៍ធ្វើដំណើរកម្សាន្ត ជាពិសេសអ្នកចង់ទៅលេងឆ្ងាយៗ។
ថ្ងៃឈប់សម្រាកបន្ថែមមួយទៀតគឺថ្ងៃសុក្រទី២ខែមករាឆ្នាំ២០២៦ ដូច្នេះគេអាចឈប់សម្រាកចូលឆ្នាំថ្មីឆ្នាំសកលបានដល់ទៅ៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៥ ដល់ថ្ងៃទី៤ខែមករាឆ្នាំ២០២៦។
ការប្រកាសថ្ងៃឈប់សម្រាកបន្ថែមនេះ ក៏ស្របនឹងចំណាត់ការរបស់រដ្ឋបាលរបស់នាយករដ្ឋមន្ត្រី Paetongtarn Shinawatra ផងដែរដែលប្រកាសដាក់ឆ្នាំក្រោយ ឲ្យក្លាយជាឆ្នាំទេសចរណ៍ និងកីឡា។
សូមបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសថៃ បានទទួលភ្ញៀវទេសចរប្រហែល៣០លាននាក់ហើយ ពោលគឺជិតសម្រេចបានគោលដៅពេញមួយឆ្នាំរបស់រដ្ឋាភិបាល ដែលកំណត់ទទួលទេសចរចំនួន៣៦.៧លាននាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឆ្នាំ២០២៤ មន្ត្រីរាជការ និយោជិត កម្មករ ឈប់សម្រាកលើសឆ្នាំមុន ១ថ្ងៃ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់