Connect with us

ព័ត៌មានអន្ដរជាតិ

លីបង់ និង​ហេសបូឡា យល់ព្រម​តាម​សំណើ​អាមេរិក ជុំវិញ​បទ​ឈប់បាញ់​ជាមួយ​អ៊ីស្រាអែល

បានផុស

នៅ

រដ្ឋាភិបាល​លីបង់ និង​ក្រុម​សកម្ម​ប្រយុទ្ធ​ហេសបូឡា បាន​យល់​ព្រម​តាម​សំណើ​របស់​សហរដ្ឋ​អាមេរិក សម្រាប់​បទ​ឈប់​បាញ់​ជាមួយ​​អ៊ីស្រាអែល។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters នៅ​ថ្ងៃ​ទី​១៩​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤។

រូបភាព​ក្រោយ​ការ​វាយ​ប្រហារ​​តាម​ដែន​អាកាស​របស់​អ៊ីស្រាអែល​នៅ​ទីក្រុង​បេរូត​ ប្រទេស​​លីបង់ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ali Hassan Khalil ជំនួយការប្រធានសភា លោក Nabih Berri បាននិយាយថា លីបង់ បានធ្វើការឆ្លើយតបជាលាយលក្ខណ៍អក្សររបស់ខ្លួនទៅកាន់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសលីបង់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ហើយបេសកជនសេតវិមាន លោក Amos Hochstein កំពុងធ្វើដំណើរទៅកាន់ទីក្រុង​បេរូត ដើម្បីបន្តកិច្ចពិភាក្សា​បទ​ឈប់​បាញ់។

យ៉ាង​ណា​មិញ មិន​ទាន់​មានការអត្ថាធិប្បាយភ្លាមៗពី​ភាគី​អ៊ីស្រាអែល​​​នោះ​ទេ។

ក្រុមហេសបូឡា ដែលជាចលនាប្រដាប់អាវុធ​ដ៏​ធំ និង​មាន​ការ​គាំទ្រដោយអ៊ីរ៉ង់ បាន​គាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួនគឺ​​ លោក Berri ដើម្បីចរចាលើបទឈប់បាញ់។

លោក Khalil បានប្រាប់​ថា៖ «រាល់មតិយោបល់ដែលយើងបានបង្ហាញ បញ្ជាក់ពីការប្រកាន់ខ្ជាប់យ៉ាងច្បាស់លាស់ចំពោះ​សេចក្ដី​សម្រេច​លេខ១៧០១ ជាមួយនឹងបទប្បញ្ញត្តិទាំងអស់​​​ផ្សេងទៀត»។ លោក Khalil ចង់​សំដៅទៅលើសេចក្ដី​សម្រេច​លេខ​១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានបញ្ចប់សង្រ្គាមពីមុនរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលក្នុងឆ្នាំ២០០៦។

លក្ខខណ្ឌរបស់សេចក្ដី​​សម្រេច​នេះ តម្រូវ​​ឲ្យ​ក្រុមហេសបូឡាមិនមានវត្តមាន​​ក្រុម​ប្រដាប់អាវុធនៅក្នុងតំបន់​​ព្រំដែនរវាង​លីបង់-អ៊ីស្រាអែល និងទន្លេលីតានី ដែល​ស្ថិត​នៅ​ចម្ងាយប្រហែល ៣០​គីឡូម៉ែត្រ​​​ពី​​ភាគខាងជើងនៃព្រំដែន។

លោក Khalil បានបន្ថែម​ថា ភាពជោគជ័យនៃគំនិតផ្តួចផ្តើមនាពេលនេះ គឺអាស្រ័យលើអ៊ីស្រាអែល ដោយសង្កត់​ធ្ងន់​ថា បើអ៊ីស្រាអែលមិនចង់បានដំណោះស្រាយ «នោះ​វាអាចបង្កើតជា​បញ្ហា​១០០​ជំពូក»។

អ៊ីស្រាអែល ​បាន​អះអាង​ជា​យូរ​មក​ហើយ​ថា សេចក្ដី​សម្រេច​លេខ​​១៧០១ មិន​ត្រូវ​បាន​គេ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ ដោយ​នៅ​តែ​​​មាន​​វត្តមាន​របស់​ក្រុម​យុទ្ធជន​ហេសបូឡា និង​សព្វាវុធ​នៅ​តាម​ព្រំដែន។ ចំណែក​ឯ​ លីបង់ ក៏​បានចោទប្រកាន់អ៊ីស្រាអែលពីការរំលោភបំពាន រួមទាំង​ការ​បើក​យន្តហោះចម្បាំង​នៅក្នុងដែនអាកាសរបស់ខ្លួនផង​ដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ នាទីutes មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម