Connect with us

ព័ត៌មានអន្ដរជាតិ

ឡាន​ដឹក​ជំនួយ​ជិត​១០០​គ្រឿង​នៅ​ហ្គាហ្សា ត្រូវ​គេ​ប្លន់

បានផុស

នៅ

ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន UNRWA បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ជំនួយ​ជិត​១០០​គ្រឿង​របស់​ខ្លួន ត្រូវ​បាន​គេ​ប្លន់​ ដែល​ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ភាគ​ខាង​ត្បូង​តំបន់​​ហ្គាហ្សា កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។ UNRWA បានពណ៌នាថា វា​ជាឧបទ្ទវហេតុ​ដ៏អាក្រក់បំផុតមួយ​ដែល​​មិន​ធ្លាប់​មាន។

រថយន្ត​ដឹក​ជំនួយ​ចូល​ហ្គាហ្សា​នា​ពេល​កន្លង​មក (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

UNRWA បានប្រាប់សារព័ត៌មាន CNN នៅក្នុងសេចក្តីថ្លែងការណ៍មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា រថយន្ត​ចំនួន ៩៧​គ្រឿង​ក្នុង​ចំណោមរថយន្តចំនួន ១០៩​គ្រឿងដែលដឹកស្បៀងអាហារសម្រាប់ UNRWA និងកម្មវិធីស្បៀងអាហារពិភពលោក WFP ពី​តំបន់ Kerem Shalom ឆ្លងកាត់ចូលទៅក្នុងហ្គាហ្សា ត្រូវបាន​បាត់បង់​នៅ​ក្នុង​ហេតុការណ៍​ប្លន់។

UNRWA បាន​បន្ថែម​ថា អ្នកបើកបរ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​​​ពី​រថយន្ត​នៅ​​ត្រង់​​​ប៉ុស្តិ៍​ឆែកឆេរ​​ប្រដាប់​ដោយ​​អាវុធ​មួយ​កន្លែង ហើយ​បុគ្គលិក​ជំនួយ​បាន​រង​របួស ព្រម​ទាំង​រថយន្ត​បាន​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង។

UNRWA មិនបានកំណត់អត្តសញ្ញាណជនល្មើសនៃការលួចប្លន់នោះទេ ប៉ុន្តែបានស្តីបន្ទោស «ការ​មិន​អនុវត្ត​ច្បាប់ និងសណ្តាប់ធ្នាប់» និង «វិធានការ​របស់អាជ្ញាធរអ៊ីស្រាអែល» សម្រាប់ការបង្កើត «បរិយាកាសដ៏គ្រោះថ្នាក់» នេះ​ឡើង។

UNRWA បាននិយាយ​ទៀត​ថា បញ្ហាប្រឈមដែលពាក់ព័ន្ធនឹងការផ្តល់ជំនួយដល់តំបន់ហ្គាហ្សា បានក្លាយទៅជា​រឿង​​កាន់តែ​អាក្រក់​ ដោយ​រថយន្តដឹកទំនិញត្រូវបានពន្យារពេលជាញឹកញាប់នៅ​គោលដៅ​​ផ្សេងៗ ហើយ​ជា​រឿយៗ​ត្រូវបានគេប្លន់ និងទទួលរងនូវការវាយប្រហារកាន់តែខ្លាំងឡើង។

ពាក់ព័ន្ធ​នឹង​​រឿង​ប្លន់​នេះ ក្រសួង​​មហាផ្ទៃ​នៃ​តំបន់​ហ្គាហ្សា បាន​​អះអាង​​នៅ​ថ្ងៃ​​ទី​១៩​ខែ​វិច្ឆិកា​នេះ​ថា កង​កម្លាំង​សន្តិសុខ​របស់​ខ្លួន​បាន​សម្លាប់​មនុស្ស​ជាង​២០​នាក់ ដែល​​ជាប់​ទាក់ទិន​នឹង​ករណី​ប្លន់​រថយន្ត​ដឹក​ជំនួយ។

កង​កម្លាំង​​​​ជាតិ និង​អ៊ីស្លាម ដែល​​​​ជា​សម្ព័ន្ធមិត្ត​របស់​ក្រុម​​​​ប៉ាឡេស្ទីន បាន​កោតសរសើរ​នូវ​​​សកម្មភាព​​របស់​ក្រសួង​​មហាផ្ទៃ​​តំបន់​ហ្គាហ្ស​ប្រឆាំង​នឹងអំពើ​ប្លន់ ហើយ​ចាត់​ទុក​ជន​ទាំង​នោះ​ថា​ជា​ចោរ​​ឧក្រិដ្ឋកម្ម​ដែល​បំផ្លាញ​​សន្ដិសុខ​​ផ្ទៃ​ក្នុង និង​​ការ​ចិញ្ចឹម​ជីវិត​របស់​ពលរដ្ឋ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម