ព័ត៌មានអន្ដរជាតិ
អេក្វាទ័រប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន៦០ថ្ងៃដើម្បីប្រយុទ្ធនឹងភ្លើងឆេះព្រៃ
រដ្ឋាភិបាលអេក្វាទ័រ បានប្រកាសដាក់ប្រទេសមួយនេះក្នុងគ្រាមានអាសន្នរយៈពេល៦០ថ្ងៃ ខណៈដែលប្រទេសនៅអាមេរិកខាងត្បូងមួយនេះ បានរងការវាយប្រហារដោយគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងភ្លើងឆេះព្រៃ ដែលបានលេបត្របាក់ទឹកដីដ៏ធំសម្បើមក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៩ខែវិច្ឆិកានេះ។
SNGR ដែលជាទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នរបស់ប្រទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ភាពអាសន្នត្រូវបានប្រកាស «ដោយសារតែភ្លើងឆេះព្រៃ ការខ្វះខាតទឹក និងគ្រោះរាំងស្ងួត»។
លេខាធិការគ្រប់គ្រងហានិភ័យលោក Jorge Carrillo បានប្រាប់អ្នកផ្សាយវិទ្យុក្នុងស្រុក FM Mundo ថា «ប្រទេសទាំងមូលកំពុងរងការបំផ្លិចបំផ្លាញនៃគ្រោះរាំងស្ងួតដ៏ធំនេះ ដែលបានអូសបន្លាយជិត១២០ថ្ងៃរួចហើយ»។
លោកបាននិយាយថា វាមានសារៈសំខាន់ណាស់ក្នុងការប្រើប្រាស់ជំនួយពីលើអាកាស ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ដោយសារតំបន់មានសភាពទ្រុឌទ្រោម ហើយក្នុងករណីខ្លះវាត្រូវចំណាយពេល៣ម៉ោងដើម្បីពន្លត់ភ្លើងនៅលើដី ខណៈការដាក់រដ្ឋក្នុងភាពអាសន្ននឹងអនុញ្ញាតឱ្យរដ្ឋាភិបាលប្រមូលមូលនិធិ និងបញ្ជូនមនុស្សបន្ថែមទៀតដើម្បីជួយប្រយុទ្ធប្រឆាំងនឹងភ្លើង។
មកដល់ពេលនេះអាជ្ញាធរកំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃសកម្មចំនួន១៣ដែលបានជះឥទ្ធិពលជាចម្បងទៅលើខេត្ត Azuay និង Loja នៅភាគខាងត្បូងប្រទេសអេក្វាឌ័រ។ សរុបភ្លើងឆេះក្នុងខេត្តទាំងពីរនេះ បានប៉ះពាល់ដល់ព្រៃឈើ និងដីប្រមាណ ១០២០០ហិចតា។
កាលពីខែកញ្ញា ភ្លើងឆេះព្រៃយ៉ាងសន្ធោរសន្ទៅបានគំរាមកំហែងដល់រដ្ឋធានី Quito របស់ប្រទេសនេះ ដោយធ្វើឱ្យមានផ្សែង និងផេះ។ អ្នកពន្លត់អគ្គីភ័យ បុគ្គលិកសង្គ្រោះ និងយោធាជាង២០០០នាក់ត្រូវបានអំពាវនាវឱ្យជម្លៀសអ្នកស្រុក និងចូលរួមពន្លត់ភ្លើង។
ប្រទេសអេក្វាទ័រកំពុងជួបប្រទះគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល៦០ឆ្នាំ ដែលបានប៉ះពាល់ដល់កម្រិតទឹកនៅក្នុងទំនប់វារីអគ្គិសនី ដែលជាប្រភពនៃថាមពលជាង៧០ ភាគរយរបស់ប្រទេស។ ចាប់តាំងពីខែតុលាមករដ្ឋាភិបាលត្រូវកាត់បន្ថយថាមពលប្រចាំថ្ងៃរហូតដល់១៤ម៉ោងក្នុងមួយថ្ងៃ ខណៈដែលខ្លួនបានជំរុញឱ្យប្រជាជន១៧ លាននាក់របស់ខ្លួនសន្សំសំចៃថាមពល។
យោងតាមប្រព័ន្ធព័ត៌មានភ្លើងឆេះព្រៃសកល (GWIS) ដែលតាមដានភ្លើងឆេះព្រៃនៅជុំវិញពិភពលោក ការព្យាករណ៍គ្រោះថ្នាក់ភ្លើងឆេះព្រៃរបស់អេក្វាឌ័រត្រូវបានគេរំពឹងថានឹងកើនឡើងពីកម្រិតខ្ពស់ទៅខ្លាំងនៅក្នុងខេត្តដែលរងផលប៉ះពាល់។ ភ្លើងឆេះជាកំណត់ត្រាបានផ្ទុះឡើងនៅក្នុងប្រទេសផ្សេងទៀតនៅទូទាំងអាមេរិកខាងត្បូងផងដែរ រួមទាំងប្រេស៊ីល កូឡុំប៊ី វេណេហ្ស៊ុយអេឡា បូលីវី និងប៉េរូ ដោយសារតំបន់នេះទទួលរងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។
ទីភ្នាក់ងារអវកាសអាមេរិក NASA បានរាយការណ៍ថា ផ្សែងហុយចេញពីលំហអាកាសលើផ្នែកជាច្រើននៃតំបន់ ចាប់ពីខែកក្កដា ដល់ខែតុលា ដែលជាលទ្ធផលនៃភ្លើងឆេះ ខណៈដែលទន្លេនៅក្នុងអាង Amazon បានធ្លាក់ចុះដល់កម្រិតទាបកាលពីខែមុន។ គ្រោះរាំងស្ងួតដែលកាន់តែអាក្រក់ឡើងជាលំដាប់ចាប់តាំងពីពាក់កណ្តាលចុងក្រោយនៃឆ្នាំ ២០២៣ ដែលបានផ្សារភ្ជាប់ទៅនឹងបាតុភូតអាកាសធាតុ El Nino និងការប្រែប្រួលអាកាសធាតុ៕
អត្ថបទ៖ ប៊ុន សុភាព
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៦ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
នយោបាយ២ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)