ព័ត៌មានអន្ដរជាតិ
រុស្ស៊ី វេតូសេចក្ដីសម្រេច UN ដែលបង្កើតឲ្យមានបទឈប់បាញ់នៅស៊ូដង់
ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះបានវេតូ (ជំទាស់) លើសេចក្តីព្រាងនៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឲ្យអនុវត្តបទឈប់បាញ់ភ្លាមៗ ដើម្បីបញ្ចប់ជម្លោះរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) ដែលបានសម្លាប់មនុស្សអស់ជាង ២ម៉ឺននាក់ និងបង្ខំឲ្យពលរដ្ឋជាង ១១លាននាក់ត្រូវផ្លាស់ប្ដូរទីលំនៅ។

សេចក្តីព្រាងនេះ ដែលដឹកនាំដោយចក្រភពអង់គ្លេស និងប្រទេសសៀរ៉ាឡេអូន ត្រូវបានដាក់ឲ្យបោះឆ្នោតនៅក្នុងក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិកចំនួន ១៥ប្រទេស។
រុស្ស៊ី ជាប្រទេសតែមួយគត់ក្នុងចំណោមសមាជិកប្រទេសទាំងអស់ ដែលបានដាក់វេតូប្រឆាំងនឹងសេចក្ដីសម្រេច។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បាននិយាយថា ទង្វើរបស់រុស្ស៊ីនេះ បានបង្ហាញពីចេតនាដ៏អាក្រក់ និងឃោរឃៅ។
លោក Lammy បានលើកឡើងថា៖ «ប្រទេសមួយគឺជាសត្រូវនៃសន្តិភាព។ វេតូរបស់រុស្ស៊ីនេះគឺជាការអាម៉ាស់មួយ ហើយវាបង្ហាញដល់ពិភពលោកម្តងទៀតនូវពណ៌ពិតរបស់រុស្ស៊ី»។ លោកបន្តថា៖ «តើមានជនជាតិស៊ូដង់ប៉ុន្មាននាក់ទៀតត្រូវគេសម្លាប់ តើមានស្ត្រីប៉ុន្មាននាក់ទៀតត្រូវគេរំលោភ តើមានកុមារប៉ុន្មាននាក់ទៀតត្រូវបន្តអត់អាហារ មុនពេលរុស្ស៊ីចេញសកម្មភាព? រុស្ស៊ីនឹងត្រូវតែពន្យល់ទៅកាន់សមាជិកអង្គការសហប្រជាជាតិទាំងមូលនៅពេលឥឡូវនេះ»។
ជាការឆ្លើយតប លោក Dmitry Polyanskiy តំណាងរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ថា រុស្ស៊ីយល់ស្របដែលថា ជម្លោះនៅស៊ូដង់ត្រូវការដំណោះស្រាយយ៉ាងឆាប់រហ័ស ប៉ុន្តែតួនាទីរបស់ក្រុមប្រឹក្សាសន្តិសុខ គឺជួយឲ្យបទឈប់បាញ់មានការយល់ព្រមដោយភាគីទាំងសងខាង។
លោកបាននិយាយថា៖ «បញ្ហាចម្បងនៃសេចក្តីព្រាងច្បាប់របស់ចក្រភពអង់គ្លេសគឺថា វាមានការយល់ខុសអំពីអ្នកណាដែលត្រូវទទួលខុសត្រូវចំពោះការការពារជនស៊ីវិលក្នុងប្រទេសស៊ូដង់។ យើងយល់ឃើញថា វាគួរតែជារដ្ឋាភិបាលនៃប្រទេសស៊ូដង់តែមួយគត់ដែលគួររ៉ាប់រងតួនាទីនោះ»។
សេចក្តីព្រាងនៃសេចក្ដីសម្រេច បានអំពាវនាវឲ្យភាគីទាំងពីរនៅស៊ូដង់បំពេញកាតព្វកិច្ចរបស់ពួកគេក្រោមសេចក្តីប្រកាស Jeddah ដែលបានចុះហត្ថលេខានៅថ្ងៃទី១១ខែឧសភាឆ្នាំ២០២៣ ព្រមទាំងមានការថ្កោលទោសចំពោះការវាយប្រហាររបស់កងកម្លាំង RSF នៅទីក្រុង El Fasher និងទីតាំងផ្សេងទៀត។
សេចក្ដីសម្រេច ក៏បានអំពាវនាវឲ្យមានការស៊ើបអង្កេតលើការរំលោភសិទ្ធិមនុស្ស និងការដាក់ទណ្ឌកម្មចំពោះអ្នកដែលទទួលខុសត្រូវ ដោយជំរុញឲ្យរដ្ឋជាសមាជិកជៀសវាង «ការជ្រៀតជ្រែកពីខាងក្រៅ»៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ