Connect with us

ព័ត៌មានអន្ដរជាតិ

បុត្រារបស់ម្ចាស់ក្សត្រីន័រវែស ត្រូវប៉ូលិសចាប់ព្រះកាយ សង្ស័យពីបទរំលោភសេពសន្ថវៈ

បានផុស

នៅ

ប៉ូលិសន័រវែស បានបញ្ជាក់នៅថ្ងៃអង្គារទី១៩ខែវិច្ឆិកាឆ្នាំ២០២៤ថា បុត្រារបស់ម្ចាស់ក្សត្រី Mette-Marit ត្រូវបានចាប់ព្រះកាយដោយសង្ស័យពីបទរំលោភសេពសន្ថវៈ។

ព្រះអង្គ Marius Borg Høiby (រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍របស់ប៉ូលិស, ព្រះអង្គ Marius Borg Høiby ព្រះជន្ម២៧ព្រះវស្សាត្រូវចាប់ព្រះកាយកាលពីល្ងាចថ្ងៃចន្ទ ដោយជាប់សង្ស័យទាក់ទងនឹងការរួមភេទជាមួយបុគ្គលផ្សេងដែលសន្លប់ ឬមិនអាចរើបម្រាស់នឹងសកម្មភាពរំលោភបំពានបាន។

យ៉ាងណា នេះមិនមែនទើបលើកទីមួយឡើយដែលព្រះអង្គ Høiby ត្រូវចាប់ព្រះកាយ ពោលគឺព្រះអង្គត្រូវឃុំព្រះកាយម្តងរួចមកហើយ កាលពីខែសីហា ដែលកាលនោះត្រូវគេចោទប្រកាន់ពីបទបង្កគ្រោះថ្នាក់ដល់រាងកាយស្ត្រីម្នាក់ដែលទ្រង់កំពុងមានទំនាក់ទំនងស្នេហាជាមួយ។

ព្រះអង្គ Marius Borg Høiby (រូបថត៖ Getty)

កាលនោះ ប្រព័ន្ធផ្សព្វផ្សាយន័រវែស បានចុះផ្សាយព្រោងព្រាតថា ប៉ូលិសរកឃើញកាំបិតនៅជាប់នឹងជញ្ជាំងនៃបន្ទប់គេងរបស់ស្ត្រីម្នាក់នោះ។ លុះក្រោយមក ប៉ូលិសក៏បានរកឃើញថា នៅមានមនុស្ស៣នាក់ទៀត ដែលជាប់ពាក់ព័ន្ធក្នុងរឿងនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិស​មិន​ទាន់​សម្រេចនៅឡើយទេ​ថា​តើ ព្រះអង្គ​នឹង​ត្រូវ​ឃុំ​ព្រះកាយ ​ក្នុង​មន្ទីរ​ឃុំឃាំង​ឬ​នៅកន្លែងណាផ្សេង។

សូមបញ្ជាក់ថា ព្រះអង្គ Høiby ប្រសូតនៅឆ្នាំ១៩៩៧ មុនពេលម្ចាស់ក្សត្រី Mette-Marit រៀបអភិសេកក្នុងឆ្នាំ២០០១ ជាមួយព្រះអង្គម្ចាស់ Haakon ដែលជាអ្នកស្នងមរតកនៃបល្ល័ង្កន័រវែស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ្នកវាយប្រហារ ប្រើធ្នូនិងព្រួញ សម្លាប់រង្គាលនៅប្រទេស ន័រវែស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៣ នាទីutes មុន

លោក អ៊ុំ រាត្រី សសើរដល់កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលរក្សាសុខសុវត្ថិភាពបានយ៉ាងល្អ ក្នុងថ្ងៃចូលឆ្នាំ

ជីវិតកម្សាន្ដ៤៦ នាទីutes មុន

អេមមី ប៊ិះសន្លប់ក្រោយឆាក ធ្វើឱ្យ ខាន់ ជេមស៌ ពោលសរសើរកូនស្រីព្រោះទំនួលខុសត្រូវខ្ពស់នឹងការងារ

ព័ត៌មានជាតិ៥២ នាទីutes មុន

កម្មករ-កម្មការិនី ២៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ សង្ស័យពុលអាហារ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ចិន ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់ ហ្សេលេនស្គី ដែល​ថា​ខ្លួន​លួច​ជួយ​រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម