ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលដីរុស្ស៊ីជាលើកដំបូង ខណៈរុស្ស៊ី គំរាមសងសឹក
តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអង្គារទី១៩ខែវិច្ឆិកាឆ្នាំ២០២៤, កងទ័ពអ៊ុយក្រែន បានបាញ់មីស៊ីលដែលផ្គត់ផ្គង់ដោយអាមេរិក ចូលទៅក្នុងទឹកដីរុស្ស៊ីហើយ ខណៈទីក្រុងកៀវអះអាងថា ការវាយប្រហារនោះគឺកំណត់គោលដៅជាពិសេសលើឃ្លាំងគ្រាប់។

អ៊ុយក្រែន បញ្ជាក់ថា ខ្លួនបានបើកការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ចំនួន៦គ្រាប់ ចូលទៅក្នុងតំបន់ Bryansk ជាលើកដំបូង ដើម្បីកម្ទេចឃ្លាំងគ្រាប់ ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ី ចេញសេចក្តីថ្លែងការណ៍ថា មានមីស៊ីល៥គ្រាប់ ត្រូវស្ទាក់ចាប់បានដោយប្រព័ន្ធការពារដែនអាកាស S-400 និង Pantsir ចំណែកមួយគ្រាប់ទៀត បានហោះទៅបុកចំអគារមួយ បង្កជាការខូចខាតធ្ងន់ធ្ងរ។
ទោះបីជាយ៉ាងណាក៏ដោយ ភាគីរុស្ស៊ី មិនបានលើកឡើងពីតួលេខជនរងគ្រោះឡើយ។
ជុំវិញរឿងនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និយាយថា ការវាយប្រហារនេះបានបង្ហាញយ៉ាងច្បាស់ក្រឡែត អំពីបំណងរបស់ប្រទេសលោកខាងលិច ចង់ឲ្យជម្លោះកាន់តែរីកធំនិងក្តៅឆាបឆួល។ លោកបន្តថា «យើងនឹងចាត់ទុកទង្វើនេះជាដំណាក់កាលថ្មីនៃសង្រ្គាមលោកខាងលិចប្រឆាំងរុស្ស៊ី ហើយនឹងសងសឹកឲ្យបានសមស្របជាទីបំផុត»។

ការវាយប្រហារនេះ កើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បើកភ្លើងខៀវឲ្យកងទ័ពលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី យកមីស៊ីល ATACMS របស់អាមេរិក បាញ់ចូលជ្រៅក្នុងទឹកដីរុស្ស៊ី ហើយការបើកដៃបែបនេះ ធ្វើឲ្យគេបារម្ភថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងរីកកាន់តែធំ ហើយអាចឈានដល់ផ្ទុះសង្គ្រាមលោកលើកទី៣ទៀតផង។
ការវាយប្រហារនេះទៀតសោត កើតឡើងត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ចេញបញ្ជាឲ្យអនុម័តលក្ខខណ្ឌបាញ់នុយក្លេអ៊ែរថ្មី ដោយនិយាយថា ទោះប្រទេសគ្មាននុយក្លេអ៊ែរក៏ដោយ ឲ្យតែមានការគាំទ្រពីប្រទេសមាននុយក្លេអ៊ែរ មកវាយប្រហាររុស្ស៊ី នោះអាចត្រូវបានចាត់ទុកថាជាការវាយប្រហាររួមគ្នាហើយ។
ម្យ៉ាងវិញទៀត ទីក្រុងមូស្គូតែងព្រមានថា ការវាយប្រហារដោយអាវុធលោកខាងលិច ចូលជ្រៅក្នុងទឹកដីរុស្ស៊ី នឹងត្រូវបានចាត់ទុកថា ជាសង្គ្រាមដោយផ្ទាល់រវាងអង្គការណាតូនិងប្រទេសរុស្ស៊ីហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី គំរាមលោក បៃដិន ក្រោយអនុញ្ញាតឲ្យអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលជ្រៅក្នុងដីខ្លួន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ