Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន នឹងធ្វើដំណើរទៅឥណ្ឌា ស្របពេលស្ថានការណ៍សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងក្តៅគគុក

បានផុស

នៅ

ស្របពេលពេលដែលស្ថានការណ៍សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកំពុងក្តៅ ស្រាប់តែវិមានក្រឹមឡាំងប្រកាសថា លោកប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ក្នុងរយៈពេលដ៏ខ្លីខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអង្គារទី១៩ខែវិច្ឆិកាឆ្នាំ២០២៤។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ូឌី (ឆ្វេង) ជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ពីពេលវេលាច្បាស់ឡើយថាតើ លោក ពូទីន នឹងទៅឥណ្ឌានៅថ្ងៃណា ប៉ុន្តែអះអាងថា ដំណើរទស្សនកិច្ចនេះ នឹងធ្វើឡើងឆាប់ៗ។

នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកពូទីន ទៅកាន់ប្រទេសឥណ្ឌា ចាប់តាំងពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើងនៅឆ្នាំ២០២២មក។ ប្រធានាធិបតីរុស្ស៊ី បានបំពេញទស្សនកិច្ចលើកចុងក្រោយនៅប្រទេសអាស៊ីខាងត្បូងមួយនេះក្នុងខែធ្នូឆ្នាំ២០២១ នៅពេលលោកចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំឥណ្ឌា-រុស្ស៊ីនៅទីក្រុង ញូវដែលី ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី។

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន (រូបថត៖ Sputnik)

ការប្រកាសអំពីដំណើរទស្សនកិច្ចនេះ កើតឡើងចំពេលស្ថានការណ៍សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងក្តៅគគុក ជាពិសេសស្របពេលកងទ័ពលោក ហ្សេលេនស្គី បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក វាយប្រហារក្នុងដីរុស្ស៊ីជាលើកដំបូង។

អ៊ុយក្រែន បញ្ជាក់ថា ខ្លួនបានបើកការវាយប្រហារដោយមីស៊ីល ATACMS ចំនួន៦គ្រាប់ ចូលទៅក្នុងតំបន់ Bryansk ជាលើកដំបូង ដើម្បីកម្ទេចឃ្លាំងគ្រាប់ ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ី ចេញសេចក្តីថ្លែងការណ៍ថា មានមីស៊ីល៥គ្រាប់ ត្រូវស្ទាក់ចាប់បានដោយប្រព័ន្ធការពារដែនអាកាស S-400 និង Pantsir ចំណែកមួយគ្រាប់ទៀត បានហោះទៅបុកចំអគារមួយ។

(រូបថត៖ Alamy)

សូមបញ្ជាក់ថា ឥណ្ឌា​មាន​ទំនាក់ទំនង​ជាមួយ​រុស្ស៊ីយូរមកហើយ ជាពិសេស​ក្នុង​វិស័យ​កិច្ចសហប្រតិបត្តិការ​ការពារជាតិ។ ចាប់តាំងពីជម្លោះអ៊ុយក្រែនផ្ទុះកាន់តែខ្លាំង ទីក្រុងញូវដែលីព្យាយាមគេចវេសមិនថ្កោលទោសឬដាក់ទណ្ឌកម្មក្រុងមូស្គូឡើយ ត្បិតមានសម្ពាធពីលោកខាងលិចក៏ដោយ។

ឥណ្ឌា ក៏ជាអតិថិជនប្រេងរុស្ស៊ីដ៏សំខាន់មួយផងដែរចាប់តាំងពីឆ្នាំ២០២២មក ថ្វីបើមានការរិះគន់ដោយចំហពីដៃគូលោកខាងលិចក៏ដោយ។ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ពោលគឺឈានដល់៦៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ហើយទីក្រុងមូស្គូនិងញូវដែលី បានកំណត់គោលដៅពាណិជ្ជកម្មទ្វេភាគី ឲ្យឈានដល់១០០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣០៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលដីរុស្ស៊ីជាលើកដំបូង ខណៈរុស្ស៊ី គំរាមសងសឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦០ នាទីutes មុន

លោក ហេង សួរ ៖ កម្ពុជា​​​ប្តេជ្ញាធ្វើជាប្រទេសត្រួសត្រាយផ្លូវគំរូ សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍដទៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ផ្សព្វផ្សាយ​ស្តីពី “ការ​បង្ការនិងទប់ស្កាត់ការ​ប្រើប្រាស់ពលកម្មកុមារ​តាម​សហគ្រាស គ្រឹះស្ថាន​ផលិត​ឥដ្ឋក្បឿង,កសិឧស្សាហកម្ម”

នយោបាយ៣ ម៉ោង មុន

អ្នក​ឃ្លាំ​មើល ៖ រដ្ឋាភិបាល​ប្រឹងប្រែង​ជួយ​ជនរងគ្រោះ​ក្នុង​ករណី​រញ្ជួយ​ដី​នៅ​ថៃ និង​អំពាវនាវ​​សាច់ញាតិ​ទាក់ទង​ទៅ​មន្រ្តីស្ថាន​ទូត​

ព័ត៌មានជាតិ៤ ម៉ោង មុន

អគ្គនាយកដ្ឋាន​ពន្ធនាគារ ជំរុញ​ឱ្យ​ប្រធាន​ពន្ធនាគារ​ថ្មី​​​កែប្រែ​​ទណ្ឌិតក្នុងពន្ធនាគារ ​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានីឱ្យកងកម្លាំង និងអាជ្ញាធរយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាពថ្ងៃបុណ្យចូលឆ្នាំថ្មី

លោក ជួន ណារិន្ទ
សន្តិសុខសង្គម១៦ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍១០ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម