ព័ត៌មានអន្ដរជាតិ
អាមេរិក ទទួលស្គាល់មេបក្សប្រឆាំងនៅវ៉េណេស៊ុយអេឡា ជាប្រធានាធិបតីផ្លូវការ
សហរដ្ឋអាមេរិក បានទទួលស្គាល់មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោក Edmundo Gonzalez ជាប្រធានាធិបតីជាប់ឆ្នោតស្របច្បាប់របស់ប្រទេស បន្ទាប់ពីការបោះឆ្នោតកាលពីខែកក្កដា ខណៈប្រធានាធិបតី លោក Nicolas Maduro ត្រូវបានចោទប្រកាន់ដោយគូប្រជែងក្នុងស្រុកថាបានអះអាងពីជ័យជម្នះក្លែងក្លាយ។

សហរដ្ឋអាមេរិក ក៏បានដាក់ការសង្ស័យលើលោក Maduro អំពីជោគជ័យក្នុងការបោះឆ្នោត ដែលការស្ទង់មតិមុនការបោះឆ្នោតបានបង្ហាញថាលោកនឹងចាញ់នៅក្នុងកម្រិតដ៏ច្រើន។ រដ្ឋាភិបាលរបស់លោក Maduro បានបដិសេធការបញ្ចេញព័ត៌មានលម្អិតនៃការរាប់សន្លឹកឆ្នោត ពោលគឺចេញផ្សាយតែលទ្ធផលជាតួលេខនៅលើវិបសាយរដ្ឋាភិបាលប៉ុណ្ណោះ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបង្ហោះសារនៅលើបណ្ដាញសង្គម X កាលពីថ្ងៃអង្គារថា៖ «ប្រជាជនវ៉េណេស៊ុយអេឡា បាននាំគ្នាបង្ហាញយ៉ាងច្បាស់នៅថ្ងៃទី២៨ខែកក្កដា ហើយបានធ្វើឲ្យលោក Edmundo Gonzalez-Urrutia ក្លាយជាប្រធានាធិបតីជាប់ឆ្នោត។ លទ្ធិប្រជាធិបតេយ្យទាមទារការគោរពឆន្ទៈអ្នកបោះឆ្នោត»។
សហរដ្ឋអាមេរិក និងរដ្ឋាភិបាលជាច្រើននៅទូទាំងអាមេរិកឡាទីន បានបដិសេធទទួលស្គាល់ជ័យជម្នះរបស់លោក Maduro ដោយមានការសង្ស័យអំពីលទ្ធផលបោះឆ្នោត ស្របពេលដែលរដ្ឋាភិបាលលោក Maduro បានបន្តធ្វើការបង្ក្រាបយ៉ាងធ្ងន់ធ្ងរលើក្រុមប្រឆាំង និងក្រុមបាតុករ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ ២៨នាក់ របួសជិត ២០០នាក់ និងត្រូវចាប់ខ្លួន ២ ៤០០នាក់។
សូមបញ្ជាក់ថា ក្រោយការបោះឆ្នោត មេបក្សប្រឆាំងវ៉េណេស៊ុយអេឡា បានរត់ភៀសខ្លួនស្វែងរកសិទ្ធិជ្រកកោនក្នុងប្រទេសអេស្ប៉ាញ ដោយសារតែមានដីកាចាប់ខ្លួនពីលោក Maduro៕
ដោយ៖ ឈាង
ចុចអាន៖ មេបក្សប្រឆាំងវ៉េណេស៊ុយអេឡា ចាកចេញពីប្រទេស ទៅជ្រកកោននៅ អេស្ប៉ាញ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៧ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក