Connect with us

ព័ត៌មានអន្ដរជាតិ

​ដោយ​មិន​រាប់​បញ្ចូល​ហេសបូឡា ទាហាន​លីបង់​ស្លាប់​កើន​ដល់​៤០​នាក់​​ក្នុង​ការ​វាយប្រហារដោយ​អ៊ីស្រាអែល

បានផុស

នៅ

យោធារបស់ប្រទេសលីបង់ និងក្រសួងសុខាភិបាលបានឲ្យដឹងថា ទាហានលីបង់បីនាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើមូលដ្ឋានទ័ពមួយនៅក្នុងទីក្រុង Sarafand ភាគខាងត្បូងប្រទេសលីបង់ ខណៈដែលជនស៊ីវិលយ៉ាងហោចណាស់១៧នាក់ដែលរស់នៅក្បែរកន្លែងនោះបានរងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​Al Jazeera នៅថ្ងៃទី២០ខែវិច្ឆិកានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោធាលីបង់បាននិយាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីល្ងាចថ្ងៃអង្គារថា៖​«សត្រូវអ៊ីស្រាអែលបានកំណត់គោលដៅលើមជ្ឈមណ្ឌលកងទ័ពនៅក្នុងទីក្រុង Sarafand នៅភាគខាងត្បូង សម្លាប់ទាហានរបស់យើង​៣នាក់»។

ចំណែក ក្រសួងសុខាភិបាលលីបង់ បាននិយាយថា មនុស្ស​១៧​នាក់បានរងរបួសនៅក្នុងការវាយប្រហារនេះ ខណៈការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងប្រទេសក្នុងរយៈពេល២៤​ម៉ោងមុនបានសម្លាប់មនុស្ស ២៨​នាក់ និងរបួស​១០៧ នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់នៅក្នុងប្រទេសលីបង់ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងក្រុម​ហេសបូឡា និងអ៊ីស្រាអែលក្នុងខែតុលា ឆ្នាំ​២០២៣ ដល់ទៅ ៣៥៤៤​នាក់បានស្លាប់ និងជាង ១៥០០០​នាក់ទៀតរងរបួស។

អ្នកនាំពាក្យរបស់កងទ័ពលីបង់ លោក Fadi Eid បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press (AP) មុនពេលការវាយប្រហារនៅ Sarafand ថាទាហាន៣៨នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំមុន ហើយជនរងគ្រោះចុងក្រោយចំនួនបីនាក់បានធ្វើឱ្យចំនួនកងទ័ពលីបង់ស្លាប់កើនឡើងដល់ ៤១ នាក់​។

(រូបភាព៖ AP)

ពាក់ព័ន្ធបញ្ហានេះរដ្ឋាភិបាលប្រទេសលីបង់បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនគ្រោងនឹងដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពី «ការវាយប្រហារម្តងហើយម្តងទៀត» ដោយអ៊ីស្រាអែលលើកងទ័ពរបស់ខ្លួន ហើយបានចោទប្រកាន់កងកម្លាំងអ៊ីស្រាអែលពីបទរំលោភច្បាប់អន្តរជាតិម្តងហើយម្តងទៀត។

កាលពីព្រឹកថ្ងៃអង្គារ ក្រសួងការពារជាតិអ៊ីតាលីបានរាយការណ៍ថា គ្រាប់រ៉ុកកែតចំនួនប្រាំបីបានវាយប្រហារលើទីស្នាក់ការកណ្តាលរបស់កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ UNIFIL នៅ Chama ភាគខាងត្បូងប្រទេសលីបង់ ហើយកងរក្សាសន្តិភាពបានរងរបួសនៅក្នុងការផ្ទុះគ្រាប់រ៉ុក្កែតនៅតំបន់ Ramyah ក្បែរនោះ។

កងរក្សាសន្តិភាពជាង ២០ នាក់បានរងរបួសក្នុងរយៈពេល ២ ខែចុងក្រោយនេះ ហើយមូលដ្ឋាន UNIFIL ជាច្រើនត្រូវបានខូចខាតដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល តែអ៊ីស្រាអែលបានអះអាងថាជាអចេតនានិងបាន ចោទ​មូលដ្ឋាន​រក្សា​សន្តិភាព UNIFIL ថា​បាន​ការពារ​ក្រុម​យុទ្ធជន​ហេសបូឡា៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ២៩ នាទីutes មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ១ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១០ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម