ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ងស្ថិតក្នុងជំហរពិចារណាក្នុងការផ្គត់ផ្គង់មីស៊ីលចម្ងាយឆ្ងាយ Taurus របស់ខ្លួនទៅឲ្យអ៊ុយក្រែន
អាល្លឺម៉ង់ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតនៅតំបន់អឺរ៉ុបនិងតែងតែបង្ហាញជំហរគាំទ្រអ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ី កំពុងស្ថិតក្នុងដំណាក់កាលពិចារណាអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីល Taurus របស់ខ្លួនសម្រាប់ការបាញ់ចូលទឹកដីរុស្ស៊ី។

ការពិចារណារបស់អាល្លឺម៉ង់ បន្ទាប់ពីមហាអំណាចបស្ចឹមប្រទេស មានសហរដ្ឋអាមេរិក បារាំង អង់គ្លេស ជាដើមសុទ្ធតែបើកភ្លើងខៀវឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរបស់ប្រទេសគេរៀងៗខ្លួនសម្រាប់ការបាញ់ផ្លោងចូលទឹកដីរុស្ស៊ី ដែលជាការឆ្លើយតបចំពោះការបង្កើនសកម្មភាពសង្គ្រាមរបស់លោក វ្ល៉ាឌីមៀរ ពូទីន ក្រោយការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ ដែលសន្យាបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនឲ្យបានឆាប់។
លោក ចូ បៃដិន បានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS របស់សហរដ្ឋអាមេរិកសម្រាប់ការផ្លោងចូលទឹកដីរុស្ស៊ីជាលើកដំបូងកាលពីថ្ងៃអាទិត្យទី១៧ក្នុងសង្គ្រាមរយៈពេលជិត៣ឆ្នាំ ទោះបីជាភាគីអ៊ុយក្រែនទទូចស្នើសុំធ្វើបែបនេះជាយូរមកហើយ។
បន្ទាប់ពីការសម្រេចចិត្តរបស់លោក បៃដិន ដើម្បីអនុញ្ញាតឱ្យអ៊ុយក្រែន ATACMS វាយប្រហារលើទឹកដីរុស្ស៊ី ដែលចូលជាធរមាន ហើយកងកម្លាំងរបស់អ៊ុយក្រែនបានចាប់ផ្តើមប្រើប្រាស់មីស៊ីលសហរដ្ឋអាមេរិកចូលទឹកដីរុស្ស៊ីនៅថ្ងៃទី២០ខែវិច្ឆិកានេះ អធិការបតីអាល្លឺម៉ង់ដែលស្ថិតក្នុងជំហរអល់ឯក ក៏រងសម្ពាធពីបក្សនយោបាយក្នុងស្រុកឱ្យបញ្ជូនមីស៊ីល Taurus របស់អាល្លឺម៉ង់ទៅឱ្យអ៊ុយក្រែន។
លោក Christian Dürr មេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីរបស់អាល្លឺម៉ង់ (FDP) នៅ Bundestag បានសម្តែងការគាំទ្រសម្រាប់ការផ្គត់ផ្គង់មីស៊ីលឆ្លងទ្វីប Taurus របស់អាល្លឺម៉ង់ដល់អ៊ុយក្រែន ដើម្បីពង្រឹងការការពាររបស់ខ្លួន។
លោក Durr បានជំរុញឱ្យប្រទេសអាល្លឺម៉ង់ធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ដោយធ្វើតាមសម្ព័ន្ធមិត្តអន្តរជាតិ ដើម្បីជួយអ៊ុយក្រែន ចំពេលមានជម្លោះដែលកំពុងបន្ត។ លោក Durr អះអាងថា វាមានសារៈសំខាន់សម្រាប់ស្ថិរភាពក្នុងតំបន់។ រដ្ឋាភិបាលអាល្លឺម៉ង់គ្រោងនឹងពិភាក្សាលើបញ្ហានេះនៅ Bundestag នៅសប្តាហ៍ក្រោយ។
អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ដែលទើបនិយាយសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន កាលពីចុងសប្តាហ៍តែងបង្ហាញជំហរស្ទាក់ស្ទើរក្នុងការបញ្ជូនអាវុធជាពិសេសមីស៊ីលរយៈចម្ងាយឆ្ងាយទៅឲ្យអ៊ុយក្រែន ដោយខ្លាចការប្រឈមផ្ទាល់ជាមួយរុស្ស៊ី។

មហាអំណាចបស្ចឹមប្រទេសបានបង្កើនការដាក់សម្ពាធដល់រុស្ស៊ីវិញម្តងក្នុងរយៈពេលចុងក្រោយនេះ ដោយអនុញ្ញាតឲ្យអ៊ុយក្រែនអាចប្រើប្រាស់អាវុធរបស់ពួកគេបាញ់ចូលទឹកដីរុស្ស៊ីដែលប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន តែងតែងព្រមានពីការប្រឈមដោយផ្ទាល់ក្នុងសង្គ្រាមជាមួយរុស្ស៊ី។
ប្រទេសបារាំង និងអង់គ្លេសដែលបានផ្គត់ផ្គង់អ៊ុយក្រែននូវប្រភេទមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយប្រភេទ SCALP និង Storm Shadow ក៏បានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់សម្រាប់ការបាញចូលទឹកដីរុស្ស៊ីដូចគ្នានឹងការសន្យារបស់សហរដ្ឋអាមេរិកផងដែរ។
ក្រោយប្រទេសលោកខាងលិចអនុញ្ញាតជាបន្តបន្ទាប់បែបនេះ នៅថ្ងៃទី១៩ខែវិច្ឆិកា ប្រធានានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចេញក្រឹត្យថ្មីមួយ ដោយបញ្ជាក់ពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរលើរដ្ឋដែលគ្មានអាវុធនុយក្លែអ៊ែរ ដោយសារតែរដ្ឋនោះទទួលបានការគាំទ្រពីរដ្ឋមាននុយក្លេអ៊ែរ៕


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?