Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុនរកឃើញជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីមួយប្រភេទទៀតលើអ្នកដំណើរអាយុ ៦០ ឆ្នាំ

បានផុស

នៅ

ជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មីដែលរាយការណ៍នៅក្នុងប្រទេសហ្វីលីពីនត្រូវបានគេរកឃើញលើបុរសម្នាក់ដែលបានមកដល់អាកាសយានដ្ឋាន Narita ជិតទីក្រុងតូក្យូ ចូលមកប្រទេស ។


សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលនិយាយថា បុរសដែលមានអាយុជាង ៦០ ឆ្នាំបានមកដល់អាកាសយានដ្ឋាននៅថ្ងៃទី ២៥ ខែកុម្ភៈ ហើយបានធ្វើតេស្តវិជ្ជមាននៅឯកន្លែងធ្វើចត្តាឡីស័ក ។

ការពិនិត្យនៅវិទ្យាស្ថានជាតិនៃជំងឺឆ្លងបានរកឃើញវ៉ារ្យង់នេះនៅក្នុងសំណាកដែលយកពីគាត់ ។

នេះជាលើកដំបូងហើយដែលវ៉ារ្យ៉ង់នេះត្រូវបានរកឃើញនៅក្នុងប្រទេសជប៉ុន ។ បុរសនោះត្រូវបានគេរាយការណ៍ថាមិនបានបង្ហាញរោគសញ្ញានៃជំងឺកូវីដ ១៩ ឡើយ ។

វិទ្យាស្ថាននិយាយថា វ៉ារ្យង់នេះអាចឆ្លងខ្លាំងជាងប្រភេទដើម ហើយវាអាចបង្កការគំរាមកំហែងដូចគ្នានឹងវ៉ារ្យ៉ង់ផ្សេងទៀតដែលរីករាលដាលនៅចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូង និងប្រេស៊ីល ។

នៅប្រទេសហ្វីលីពីនមានករណីឆ្លងចំនួន ៣៤ ករណីដោយវ៉ារ្យ៉ង់នេះត្រឹមថ្ងៃទី ៣ ខែមីនា ។

វិទ្យាស្ថានជប៉ុនកំពុងអំពាវនាវឲ្យអាជ្ញាធរពិចារណាជាបន្ទាន់ដើម្បីបង្កើនវិធានការដើម្បីទប់ស្កាត់ការឆ្លងវ៉ារ្យង់ថ្មីនេះពីការចូលទៅក្នុងប្រទេស ខណៈពេលកំពុងតាមដានស្ថានការណ៍ពីករណីឆ្លងថ្មី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ មនុស្សជាង ២០០ លាននាក់នៅទូទាំងពិភពលោកទទួលការចាក់វ៉ាក់សាំងហោចណាស់ មួយដូស

ចុចអាន ៖ វ៉ាក់សាំងកូវីដចាក់តែមួយដូស ទទួលបានភ្លើងខៀវសម្រាប់ការប្រើប្រាស់ជាបន្ទាន់ពី WHO

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម