Connect with us

ព័ត៌មានអន្ដរជាតិ

លោក ហ្សេលេនស្គី សារភាពត្រង់ៗថា អ៊ុយក្រែននឹងចាញ់ បើអាមេរិក កាត់ជំនួយ

បានផុស

នៅ

ក្នុងបទសម្ភាសជាមួយទូរទស្សន៍ Fox News ដែលចាក់ផ្សាយកាលពីថ្ងៃអង្គារទី១៩ខែវិច្ឆិកាឆ្នាំ២០២៤ ប្រមុខដឹកនាំទីក្រុងកៀវលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានសារភាពត្រង់ៗថា អ៊ុយក្រែននឹងចាញ់សង្គ្រាមរុស្ស៊ី បើសហរដ្ឋអាមេរិក ពិតជាកាត់ជំនួយយោធាមែន។

លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី (រូបថត៖ PA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកហ្សេលេនស្គីគូសបញ្ជាក់ថា «មែនហើយ យើងនៅតែប្រយុទ្ធ ហើយយើងក៏អាចផលិតអាវុធបានដែរ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ រឹតតែមិនអាចជួយឲ្យយើងឈ្នះនិងរស់បានទៀត។ បើអាមេរិកកាត់ជំនួយ យើងនឹងចាញ់ជាក់ជាមិនខានឡើយ»។

ការលើកឡើងរបស់លោក គឺចង់សំដៅទៅរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ដែលនឹងដឹកនាំដោយលោក ដូណាល់ ត្រាំ នៅឆ្នាំក្រោយ។ រដ្ឋាភិបាលថ្មីនេះ គឺជាអ្នកមិនសូវគាំទ្រអ៊ុយក្រែនឡើយ ជាក់ស្តែងគណបក្សសាធារណរដ្ឋតែងតែប្រឆាំងនិងរិះគន់មិនដាច់ពីមាត់ចំពោះ រដ្ឋបាលលោក ចូ បៃដិន ដែលជួយអ៊ុយក្រែនឥតឈប់។

យ៉ាងណាក្តី​ លោកហ្សេលេនស្គី បានសង្កត់ធ្ងង់ថា ទំនាក់ទំនងអាមេរិក-អ៊ុយក្រែន ពិតជាសំខាន់ខ្លាំងណាស់។ សម្ព័ន្ធមិត្តទាំងពីរត្រូវតែឈរប្រកៀកស្មាគ្នា ដើម្បីប្រឆាំងទីក្រុងមូស្គូ។

លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី (រូបថត៖ AP)

ដោយឡែកនៅក្នុងកិច្ច​ប្រជុំ​​​​​សភា​កាល​ពី​ថ្ងៃ​​អង្គារនោះដែរ លោក ហ្សេលេនស្គី បាន​​​​ប្រកាស​​លុប​ចោល​ការ​បោះឆ្នោត​សកល​នៅ​អ៊ុយក្រែន​សា​ជា​ថ្មី​ ខណៈ​អាណត្តិ​ជា​ប្រធានាធិបតី​របស់​លោក​​បាន​ផុត​កំណត់​តាំង​ពី​ខែ​មីនា​ឆ្នាំ​២០២៤មកម្ល៉េះ ក្រោម​ហេតុ​ផល​កំពុង​ផ្ទុះ​​សង្គ្រាម​​ជាមួយ​រុស្ស៊ី និង​​ការ​អនុវត្ត​ច្បាប់​អាជ្ញាសឹក​ដែល​បាន​ដាក់​ចេញ​កាល​ពី​ឆ្នាំ​២០២២។ លោក បញ្ជាក់​ថា អ៊ុយក្រែន​ត្រូវ​តែ​សម្រេច​សន្តិភាព​ជា​មុន​សិន ទើប​ប្រជាជន​អាច​ទៅ​បោះឆ្នោតបាន។

ស្របពេលជាមួយគ្នានោះ លោក Andrey Yermak ប្រធាន​ការិយាល័យ​ប្រធានាធិបតី​អ៊ុយក្រែន បាននិយាយថា ការបោះឆ្នោតប្រធានាធិបតីនឹងត្រូវធ្វើឡើងភ្លាមៗ បន្ទាប់ពីសង្គ្រាមបានបញ្ចប់។

ចំណែកប្រធាន​សភាលោក Ruslan Stefanchuk ​បញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតី​ថ្មី​នឹងប្រព្រឹត្តទៅក្នុងរយៈពេល​៦០​​ថ្ងៃ បន្ទាប់ពីច្បាប់អាជ្ញាសឹកត្រូវបានលុបចោល៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក បៃដិន ប្រកាស​ផ្ដល់​គ្រាប់​មីន​ឲ្យ​អ៊ុយក្រែន ប្រើ​ទុក​ច្បាំង​ជាមួយ​រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម១៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

ជីវិតកម្សាន្ដ២២ ម៉ោង មុន

លោក ទីវ តារារិទ្ធ ត្រូវបង្ខំចិត្តវិលមកកម្ពុជាវិញភ្លាមៗ ព្រោះតែលក្ខខណ្ឌតម្រូវស្នើសុំ Visa

Sokha Hotels

ព័ត៌មានពេញនិយម