ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា មានអ្នកស្លាប់ដោយសារមីនច្រើនជាងគេលើលោក ក្នុងឆ្នាំ២០២៣
ប្រជាជននៅមីយ៉ាន់ម៉ា បានបាត់បង់ជីវិតច្រើនជាងប្រទេសណាណាទាំងអស់នៅលើពិភពលោកក្នុងឆ្នាំ២០២៣ ដោយសារតែគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ នេះបើយោងតាមទិន្នន័យរបស់អង្គការយុទ្ធនាការអន្តរជាតិដើម្បីទប់ស្កាត់មីន ហៅកាត់ថា ICBL នៅថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៤។

អង្គការ ICBL បានឲ្យដឹងថា ពលរដ្ឋមីយ៉ាន់ម៉ា ស្លាប់ដោយសារមីននៅក្នុងឆ្នាំ២០២៣ មានចំនួនសរុប ១ ០០៣នាក់។ នេះក៏ព្រោះតែជម្លោះជាច្រើនទសវត្សរ៍រវាងយោធា និងក្រុមឧទ្ទាមជនជាតិភាគតិច ដែលបានបន្សល់ទុកនូវផ្ទៃដីបង្កប់គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនដ៏មានគ្រោះថ្នាក់។
លោក Yeshua Moser-Puangsuwan មន្ត្រីអង្គការ ICBL បានប្រាប់ថា តួលេខជាក់ស្ដែងនៃអ្នកស្លាប់ដោយសារមីននៅមីយ៉ាន់ម៉ា អាចមានច្រើនជាងនេះទៅទៀតរហូតដល់ ២ ឬ ៣ដងឯណោះ ខណៈបញ្ហាជម្លោះប្រដាប់អាវុធ និងការរឹតបន្តឹងដោយរបបសឹកយោធា បានធ្វើឲ្យការស្រង់ទិន្នន័យមានភាពលំបាក។
ក្រៅតែពីមីយ៉ាន់ម៉ា បណ្ដាប្រទេសចំនួន៣ផ្សេងទៀតក៏មានតួលេខអ្នកស្លាប់ដោយសារមីនច្រើនផងដែរ ដូចជា ស៊ីរី មានអ្នកស្លាប់ ៩៣៣នាក់, អាហ្វហ្គានីស្ថាន ៦៥១នាក់ និងអ៊ុយក្រែន ៥៨០នាក់។
អង្គការ ICBL បានរាយការណ៍ថា ឆ្នាំមុន មានមនុស្សយ៉ាងហោចណាស់ ៥ ៧៥៧នាក់ បានរងគ្រោះនៅក្នុងករណីផ្ទុះគ្រាប់មីននៅជុំវិញពិភពលោក ដោយក្នុងនោះមាន ១ ៩៨៣នាក់បានបាត់បង់ជីវិត។ ក្នុងចំណោមតួលេខអ្នកស្លាប់សរុប មានជនស៊ីវិលចំនួន ៨៤%។
តួលេខអ្នកស្លាប់ព្រោះមីនឆ្នាំ២០២៣ មានការកើនឡើងច្រើនជាងឆ្នាំ២០២២ ដែលមានអ្នកបាត់បង់ជីវិតត្រឹម ១ ៦៦១នាក់៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ