Connect with us

ព័ត៌មានអន្ដរជាតិ

កាន់តែក្តៅ! ថ្ងៃមុនបាញ់ ATACMS, ឥឡូវ អ៊ុយក្រែន បាញ់ Storm Shadow ចូលដីរុស្ស៊ី ថែមទៀត 

បានផុស

នៅ

ស្ថានការណ៍រឹតតែតានតឹង ដោយអ៊ុយក្រែន បានបាញ់មីស៊ីល Storm Shadow របស់អង់គ្លេស​ លើគោលដៅនៅក្នុងប្រទេសរុស្ស៊ីជាលើកដំបូង ដែលការវាយប្រហារនេះកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងទ័ពរបស់លោក ហ្សេលេនស្គី បាញ់មីស៊ីល ATACMS ផ្គត់ផ្គង់ដោយអាមេរិក ចូលដីរុស្ស៊ី ធ្វើឲ្យលោក ពូទីន ក្តៅស្លឹកត្រចៀករួចមកហើយ។

មីស៊ីល Storm Shadow (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃពុធទី២០ខែវិច្ឆិកាឆ្នាំ២០២៤, មីស៊ីលបាញ់ដោយអ៊ុយក្រែន គឺបានវាយប្រហារតំបន់ Kursk និង Krasnodar ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីជនស៊ីលរងគ្រោះនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធរឿងនេះ ទីក្រុងឡុងដ៍ មិនទាន់ចេញមុខបញ្ជាក់ឬបដិសេធឡើយ ប៉ុន្តែមានដំណឹងថា រដ្ឋមន្ត្រីការពារជាតិអង់គ្លេស John Healey បានពិភាក្សាជាមួយសមភាគីអ៊ុយក្រែន កាលពីរាត្រីថ្ងៃអង្គារ។

មីស៊ីល Storm Shadow ត្រូវ​​គេ​ដឹង​ថា ​ជា​អាវុធដែលមានសមត្ថភាពបាញ់ជ្រៀត​ចូលទៅក្នុង​លេណដ្ឋាន និង​ឃ្លាំង​គ្រាប់ ដូច​អាវុធមួយចំនួន​ដែល​រុស្ស៊ី​ប្រើ​ក្នុង​សង្គ្រាម​​អ៊ុយក្រែនដែរ។

(រូបថត៖ PA)

ការវាយប្រហារថ្មីនេះ កើតឡើងចំពេលស្ថានការណ៍កំពុងក្តៅគគុក បន្ទាប់ពីអ៊ុយក្រែន បាញ់មីស៊ីល ATACMS របស់អាមេរិក ចូលក្នុងដីរុស្ស៊ី ជាហេតុនាំឲ្យទីក្រុងមូស្គូ គំរាមសងសឹក។

ការដែលអ៊ុយក្រែន ហ៊ានបាញ់មីស៊ីលរបស់លោកខាងលិចចូលក្នុងដីរុស្ស៊ី គឺដោយសារមានការបើកភ្លើងខៀវនិងធានាអះអាងពីសំណាក់មេដឹកនាំប្រទេសជាមហាអំណាច ដែលសម្រេចចិត្តបែបនេះ ធ្វើឲ្យវិមានក្រឹមឡាំងរិះគន់កប់ៗមាត់ ហើយអ្នកខ្លះភ័យខ្លាចសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចផ្ទុះរាលដាលឈានដល់ការកើតសង្គ្រាមលោកលើកទី៣ទៀតផង។

ទីក្រុងមូស្គូតែងព្រមានថា ការវាយប្រហារដោយអាវុធលោកខាងលិច ចូលជ្រៅក្នុងទឹកដីរុស្ស៊ី នឹងត្រូវបានចាត់ទុកថា ជាសង្គ្រាមដោយផ្ទាល់រវាងអង្គការណាតូនិងប្រទេសរុស្ស៊ី ខណៈថ្មីៗនេះ លោកពូទីន បានកែប្រែលក្ខខណ្ឌបាញ់នុយក្លេអ៊ែររួចទៅហើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលដីរុស្ស៊ីជាលើកដំបូង ខណៈរុស្ស៊ី គំរាមសងសឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម