Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ឲ្យ​កាដូ​ជា​សត្វ​កម្រ​ជាង​៧០​ក្បាល​ទៅ​លោក គីម ជុងអ៊ុន

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានជូន​​កាដូ​​​​ជា​សត្វ​ព្រៃ​កម្រ​ចំនួន​ជាង​ ៧០​ក្បាល​ឲ្យ​ទៅ​លោក គីម ជុងអ៊ុន មេដឹកនាំ​​កូរ៉េ​ខាង​​ជើង ដែល​នេះ​ជាសញ្ញានៃមិត្តភាពរវាងប្រជាជាតិទាំងពីរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន TASS កាល​ពី​ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤។

លោក វ៉្លាឌឺមៀរ ពូទីន និង​លោក គីម ជុងអ៊ុន (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រី​បរិស្ថាន និង​ធនធានធម្មជាតិ​រុស្ស៊ី លោក Alexander Kozlov បានបញ្ជាឲ្យ​​បញ្ជូន​សត្វជាង ៧០​ក្បាលពីសួនសត្វ​ក្រុង​មូស្គូ ទៅកាន់សួនសត្វ Central Zoo នៅ​​ក្រុងព្យុងយ៉ាង ដើម្បីជាអំណោយរបស់លោក ពូទីន ដល់ប្រជាជនកូរ៉េខាងជើង។

សត្វ​ទាំង​នោះ ​រួម​មាន ​តោ​អាហ្រ្វិក​១ក្បាល ខ្លា​ឃ្មុំ​ត្នោត​២​ក្បាល គោ​ព្រៃ​Yak២​ក្បាល ​សេក​ស​Cockatoo៥​ក្បាល សត្វ​ស្លាប​ចម្រុះ​២៥​ក្បាល និង​ទា​Mandarin៤០​ក្បាល។

សូម​បញ្ជាក់​ថា កាល​ពី​ខែ​សីហា លោក ពូទីន បានផ្តល់អំណោយដល់លោក គីម ជុងអ៊ុន នូវ​សេះចំនួន ២៤​ក្បាល ដែលត្រូវបានគេស្គាល់ថាជា​​ប្រភេទ​សត្វ​សំណព្វរបស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង បន្ទាប់​ពី​លោក គីម បាន​ឲ្យ​​ពូជ​ឆ្កែ Pungsan ចំនួន​២​ក្បាល ដល់​មេដឹកនាំ​រុស្ស៊ី កាល​ពី​ខែមិថុនា។

ការផ្លាស់ប្តូរ​អំណោយ​បែប​នេះ បានកើតឡើងនៅពេលដែលទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូបានបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាពិសេសបន្ទាប់ពីភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារ​គ្នា​ទៅវិញទៅមក នៅ​ក្នុង​ខែ​មិថុនា​ឆ្នាំ​នេះ ស្ដី​ពី​កាតព្វកិច្ចផ្តល់ជំនួយយោធាជាបន្ទាន់ បើភាគីទាំងពីររង​ការ​វាយប្រហារ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម