Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការថៃកាត់ទោសប្រហារជីវិតស្ត្រីដែលសម្លាប់មិត្តភក្ដិ១៤នាក់ដោយប្រើសារធាតុcyanide

បានផុស

នៅ

តុលាការក្រុងបាងកកប្រទេសថៃ បាន​សម្រេចកាត់ទោសជនសង្ស័យ Sararat Rangsiwuthaporn ដែលត្រូវបាន​ចោទ​ប្រកាន់ថា បានសម្លាប់ជនរងគ្រោះយ៉ាងហោចណាស់១២​នាក់ដោយប្រើសារធាតុ cyanide។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​BBCនៅថ្ងៃទី២១ខែវិច្ឆិកានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររម្លឹកថា ប៉ូលិសថៃ​បានចាប់ខ្លួន Sararat Rangsiwuthaporn នៅទីក្រុងបាងកក កាលពីខែមេសាឆ្នាំ​២០២៣
បន្ទាប់ពីតុលាការទីក្រុងបាងកកបានរកឃើថា ស្រ្តីវ័យ​៣៦​ឆ្នាំរូបនេះ​មានពិរុទ្ធពីបទដាក់ថ្នាំពុលក្នុងអាហារ និងភេសជ្ជៈរបស់មិត្តភក្តិអ្នកមានម្នាក់ ខណៈដែលពួកគេកំពុងធ្វើដំណើរកម្សាន្តកាលពីឆ្នាំមុន។

សាច់ញាតិ​មិត្តភ័ក្តិ​ដែលបានស្លាប់បានបដិសេធ​មិន​ទទួល​យក​ករណី​​ស្លាប់​ដោយ​មូលហេតុ​ធម្មជាតិ ហើយ​ការ​ធ្វើ​កោសល្យ​វិច័យ​បាន​រក​ឃើញ​​សារធាតុ Cyanide ក្នុង​ខ្លួន។ ប៉ូលិសបានចាប់ខ្លួន Sararat និងបានរកឃើញការស្លាប់ស្រដៀងគ្នាផ្សេងទៀតដែលត្រលប់ទៅឆ្នាំ​២០១៥ និងបានរកឃើញថា អ្នកខ្លះដែលស្រ្កីរូបនេះបានកំណត់គោលដៅបានរួចជីវិត។

ប៉ូលិស បាននិយាយថា Sararat ដែលត្រូវបានគេដាក់ឈ្មោះថា Am Cyanide ដោយប្រព័ន្ធផ្សព្វផ្សាយថៃ ដោយសារនាងញៀនល្បែង ហើយបានកំណត់គោលដៅលើមិត្តភ័ក្តិដែលនាងជំពាក់លុយ បន្ទាប់មកបានលួចគ្រឿងអលង្ការ និងវត្ថុមានតម្លៃរបស់ពួកគេ។

(រូបភាព៖ AP)

យោងតាមប៉ូលិសមុនពេលចាប់ខ្លួន Sararat បានធ្វើដំណើរជាមួយមិត្តរបស់នាងឈ្មោះ Siriporn Khanwong អាយុ ៣២ ឆ្នាំទៅកាន់ខេត្ត Ratchaburi ភាគខាងលិចទីក្រុងបាងកកក្នុងខែមេសា ឆ្នាំ ២០២៣ ចូលរួមក្នុងពិធីបុណ្យព្រះពុទ្ធសាសនានៅឯទន្លេមួយ។

អ្នកស៊ើបអង្កេតបាននិយាយថា Siriporn បានដួលហើយបានស្លាប់បន្ទាប់ពីអាហារជាមួយ Sararat។ បន្ទាប់ពីការត្រួតពិនិត្យប៉ូលិសបានរកឃើញ សារធាតុ Cyanideនៅក្នុងខ្លួនរបស់ Siriporn ហើយទូរស័ព្ទ លុយ និងកាបូបរបស់នាងបានបាត់នៅពេលនាងត្រូវបានរកឃើញ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៤២ នាទីutes មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៥៤ នាទីutes មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម