Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ រកឃើញ​ករណីដំបូង​នៃ​ជំងឺ​ស៊ីសួត ក្អក​ធ្លាក់​ឈាម ដោយសារ​ជក់​វែប

បានផុស

នៅ

យោងតាមនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) នៃក្រសួងសុខាភិបាលសាធារណៈថៃ បុរសអាយុ​៣២​ឆ្នាំម្នាក់​នៅ​ខេត្ត Buri Ram ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមាន​ជំងឺ EVALI ដែល​ជា​ប្រភេទ​ជំងឺសួត បណ្ដាល​មក​ពី​ការ​ជក់​បារីអេឡិចត្រូនិច ឬ​ក៏វែប (Vape)។ នេះ​បើ​​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Bangkok Post កាល​ពី​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ២០២៤។

រូប​តំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Chayanan Sittibusaya នាយកផ្នែកគ្រប់គ្រងផលិតផលថ្នាំជក់​នៃ​ក្រសួង​សុខាភិបាល បាននិយាយថា អ្នកជំងឺ​ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Buri Ram ហើយ​កំពុង​មាន​បញ្ហា​​ក្អក​ឈាម និង​ស្ថានភាពរបស់គាត់បានវិវត្តទៅជាជំងឺរលាកសួតស្រួចស្រាវ និងធ្ងន់ធ្ងរ។

លោក​បន្ត​ថា៖ «ជាធម្មតា យើងមិនជួបប្រទះនឹងជំងឺរលាកសួតធ្ងន់ធ្ងរ និង​រោគសញ្ញា​យ៉ាប់យ៉ឺន​ខ្លាំង​​ឆាប់រហ័ស​ក្នុងរយៈពេល​ត្រឹម​ពី ២៤ ទៅ ៣៦ម៉ោង​​បែប​នេះ​ទេ។ ក្នុង​ករណី​នេះ គាត់​ត្រូវ​ដាក់​ម៉ាស៊ីន​បំពង​​ខ្យល់។ បន្ទាប់​ពី​អ្នក​ជំងឺ​អាច​ដក​បំពង់​ដក​ដង្ហើម​ចេញ គាត់​បាន​ប្រាប់​គ្រូពេទ្យ​ថា គាត់​បានជក់​​បារី​អេឡិច​ត្រូនិច​​ប្រហែល ៤០០​ហឺត​ក្នុង​មួយ​ថ្ងៃ ជា​រៀងរាល់​ថ្ងៃ»។

លោក Chayanan បានបន្ថែម​ថា វាមិនច្បាស់ទេថា បុរសនោះ​មាន​ទម្លាប់ជក់បារី​អេឡិចត្រូនិច​​​យូរប៉ុណ្ណា​ តែ​អ្នក​ជំងឺ​រូប​នោះ​​ក៏​មាន​ជំងឺ​ប្រចាំ​កាយ​ដែរ ដូចជា​ ជំងឺ​ទឹក​នោម​ផ្អែម និង​លើស​សម្ពាធ​​ឈាម។

មន្ទីរពេទ្យ​ បាន​នាំ​យក​ករណី​នេះ​ទៅ​កាន់​ការិយាល័យ​សុខភាព​សាធារណៈ​ខេត្ត Buri Ram ដើម្បី​ស៊ើបអង្កេត​ជំងឺ​បន្ថែម​ទៀត។

បារីអេឡិកត្រូនិច ត្រូវបានហាមឃាត់នៅក្នុងប្រទេស​ថៃ ប៉ុន្តែ​មនុស្ស​ម្នា​មួយ​ចំនួន​​នៅ​តែ​​អាចរកបាន​ទិញ​ប្រភេទ​បារី​ទាំង​នោះ​​បាន​យ៉ាងងាយស្រួលទាំងតាម​ប្រព័ន្ធ​​អនឡាញ និង​ទីកន្លែង​មួយ​ចំនួន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៩ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម