ព័ត៌មានអន្ដរជាតិ
ទោះបីចាញ់ឆ្នោត លោកស្រី ហារីស នៅតែបេក្ខភាពខ្លាំងក្នុងបក្សប្រជាធិបតេយ្យសម្រាប់បោះឆ្នោតអាណត្តិបន្ទាប់
ថ្វីត្បិតចាញ់ការបោះឆ្នោតតទាល់នឹងលោកដូណាល់ ត្រាំ កាលពីដើមខែវិច្ឆិកានវ ការស្ទង់មតិថ្មីមួយរកឃើញថា អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស នៅតែជាបេក្ខភាពពេញចិត្តបំផុតតំណាងគណបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៨។

ដោយទទួលបានអង្គបោះឆ្នោតត្រឹម២២៦ ទល់លោកដូណាល់ ត្រាំចំនួន៣១២ លោកស្រី កាម៉ាឡា ហារីស នៅតែជាឈរនៅលំដាប់កំពូលនៃបេក្ខជនដែលមានសក្តានុពលនៃគណបក្សប្រជាធិបតេយ្យសម្រាប់ឆ្នាំ២០២៨។ យោងតាមការស្ទង់មតិថ្មីមួយ បានស្នើថា លោកស្រី កាម៉ាឡា ហារីស នៅតែមានការទទួលស្គាល់ខ្ពស់ និងមានសុឆន្ទៈពីគណបក្សនេះ។
លោកស្រី ហារីស បានដឹកមុខក្នុងការស្ទង់មតិ ដោយមាន៤១ភាគរយនៃអ្នកបោះឆ្នោតក្នុងការស្ទង់មតិនោះ។ យោងតាមការស្ទង់មតិរបស់ Puck News/Echelon Insights ខណៈអ្នកនៅក្នុងគណបក្សប្រជាធិបតេយ្យរហូតដល់៥៩ភាគរយ នឹងស្វែងរកបេក្ខជនដទៃទៀត សម្រាប់ការកាន់កាប់បេក្ខភាពប្រធានាធិបតីនេះនៅថ្ងៃអនាគត សូម្បីបេក្ខជនថ្មីៗដែលទើបមានប្រជាប្រិយភាពនៅក្នុងគណបក្សក៏ដោយ។
បេក្ខជនផ្សេងទៀតដែលទំនងប្រកួតប្រជែងសម្រាប់តំណែងបេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ រួមមាន អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom ស្ថិតនៅលំដាប់ទីពីរដោយមានប្រាំបីភាគរយ។
ប៉ុន្តែអភិបាលរដ្ឋផ្សេងៗនៃគណបក្សប្រជាធិបតេយ្យនៅតែស្ថិតក្នុងការសន្ទនាដំបូងនៃអ្នកដែលអាចឈរឈ្មោះក្នុងឆ្នាំ ២០២៨ រួមមាន អភិបាលរដ្ឋ Pennsylvania លោក Josh Shapiro ទទួលបានការគាំទ្រ៧ភាគរយនៅក្នុងការស្ទង់មតិ។
លោក Josh Shapiro ស្ទើរតែត្រូវបានជ្រើសរើសជាអនុប្រធានាធិបតីរបស់លោកស្រី កាម៉ាឡា ហារីសទៅហើយក្នុងការបោះឆ្នោតកន្លងទៅនេះ ប៉ុន្តែចុងក្រោយត្រូវបានបដិសេធដោយ លោកស្រី ហារីស ក្នុងនាមជាមិត្តរួមដំណែង ដើម្បីគាំទ្រអភិបាលក្រុង Tim Walz នៃរដ្ឋ Minnesota ដែលទទួលបាន៦ភាគរយនៅក្នុងការស្ទង់មតិនេះ។
រដ្ឋមន្ត្រីដឹកជញ្ជូន Pete Buttigieg ក៏ស្ថិតនៅក្នុងបញ្ជីបេក្ខជនដែលមានសក្តានុពលផងដែរដោយមាន៦ភាគរយ។ បេក្ខជនដែលអាចធ្វើបានផ្សេងទៀតរួមមាន តំណាងសង្គមនិយមប្រជាធិបតេយ្យនៃក្រុងញូវយ៉ក លោកស្រី Alexandria Ocasio-Cortez មានបួនភាគរយ និងអភិបាលរដ្ឋ Michigan លោក Gretchen Whitmer មានបីភាគរយ៕
ដោយ រ៉ាន់ រើយ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់