Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះស៊ីក្លូនកាត់ផ្ដាច់អគ្គីសនីដល់មនុស្សរាប់​សែន​នាក់ ខណៈ​គ្រាប់បែក សម្លាប់មនុស្ស២នាក់​នៅ​អាមេរិក​

បានផុស

នៅ

ព្យុះដ៏ខ្លាំងមួយបានបោកបក់មកលើរដ្ឋ Washington កាលពីថ្ងៃពុធដោយបានផ្តាច់ចរន្តអគ្គិសនីដល់មនុស្សរាប់សែននាក់ ខណៈកំពុងបង្កការបំផ្លិចបំផ្លាញដល់ការធ្វើដំណើរតាមដងផ្លូវ និងបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និង២នាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​CNAនៅថ្ងៃទី២១ខែវិច្ឆិកានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារព្យុះនេះមនុស្ស២បានស្លាប់កាលពីថ្ងៃអង្គារ ហើយមនុស្សពីរនាក់ក៏បានរងរបួសផងដែរនៅពេលដែលដើមឈើមួយដើមបានធ្លាក់លើរ៉ឺម៉ករបស់ពួកគេនៅ Maple Valley ភាគអាគ្នេយ៍នៃទីក្រុង Seattle។ សាលារៀននៅទូទាំងភាគខាងលិចទីក្រុងវ៉ាស៊ីនតោនបានលុបចោលថ្នាក់រៀន ឬបានពន្យារពេលរៀនផងដែរ។

ព្យុះនេះមានកម្លាំងខ្យល់ព្យុះ ៨០គីឡូម៉ែត្រក្នុងមួយម៉ោង បានបំផ្លាញដើមឈើ និងខ្សែភ្លើងពេញមួយយប់។ វាបានផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះ និងអាជីវកម្មជាង ៦០០០០០ នៅ Washington, Southwest Oregon និង Northern California នេះបើយោងតាម ​​Poweroutage.us ។

លោក Rich Otto អ្នកជំនាញឧតុនិយមនៅមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ NWS នៅទីក្រុង College Park រដ្ឋ Maryland បាននិយាយថា «ព្យុះកំពុងចាប់ផ្តើម»។ លោកបាននិយាយថាព្យុះនេះត្រូវបានគេហៅថា «ព្យុះស៊ីក្លូនគ្រាប់បែក(Bomb cyclone)»។ ព្យុះស៊ីក្លូនគ្រាប់បែកនេះនឹងកាន់តែខ្លាំងក្នុងរយៈពេល ២៤ ម៉ោង ឬតិចជាងនេះ នៅពេលដែលម៉ាស់ខ្យល់ត្រជាក់ពីតំបន់ប៉ូលប៉ះគ្នាជាមួយខ្យល់ត្រូពិចក្តៅនៅក្នុងដំណើរការដែលឧតុនិយមហៅថា bombogenesis ។

(រូបភាព៖ AP)

ក្រសួងឧតុនិយមបានចេញការព្រមាន និងឃ្លាំមើលជាច្រើននៅទូទាំងប៉ាស៊ីហ្វិកភាគពាយ័ព្យសម្រាប់ខ្យល់ខ្លាំង ការឃ្លាំមើលទឹកជំនន់ និងការព្រមាន និងរួមទាំងការព្រមានអំពីព្យុះផ្គររន្ទះពីភាគខាងជើង Washington ផងដែរ។

យោង​តាម​នាយកដ្ឋាន​ដឹកជញ្ជូន​របស់​រដ្ឋ ព្យុះ​នេះ​កំពុងបកតាម​ដងផ្លូវ បណ្ដាលឲ្យដើមឈើរលំ និធ្វើឱ្យចរាចរណ៍ឆ្លងកាត់រដ្ឋមានភាពយឺតយ៉ាវ ហើយនាយកដ្ឋានបានចេញសេចក្ដីព្រមានអ្នកបើកបរយានយន្តឱ្យមានការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរតាមផ្លូវ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១១ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៤ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៣ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម៧ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម