Connect with us

ព័ត៌មានអន្ដរជាតិ

វីរុសបំប្លែងខ្លួនកំពុងរាលដាលនៅកម្ពុជា អាចសម្លាប់មនុស្សសាហាវជាងកូវីដដល់ទៅទ្វេដងឯណោះ

បានផុស

នៅ

រដ្ឋលេខាធិការ និងជាអ្ននាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឪ វណ្ណឌីន បានអំពាវនាវសារជាថ្មីម្តងទៀត​ ឲ្យបន្តការប្រុងប្រយ័ត្នខ្ពស់មែនទែន​ លើស្ថានភាពបច្ចុប្បន្ននេះ​ ខណៈវីរុសកូវីដ១៩​ បំប្លែងខ្លួនថ្មី​ កំពុងតែចរាចរយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា​ ទាំងមិនដឹងថាវានៅទីណាខ្លះនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវបន្តថា វីរុសបំប្លែងនេះ​ សាហាវជាង​ និងខ្លាំងជាងវីរុសនាពេលមុនៗ​ ដែលអាចបណ្តាលឲ្យអ្នកឆ្លងស្លាប់បានគ្រប់ពេលវេលា​ ដែលថ្មីៗនេះ​ កម្ពុជាមានករណីស្លាប់ម្នាក់រួចទៅហើយ ហើយក៏នៅមានអ្នកស្ថិតក្នុងសភាពធ្ងន់ធ្ងរមួយចំនួនទៀតផងដែរ ស្របពេលក្រុមគ្រូពេទ្យកំពុងតែជួយសង្រ្គោះយ៉ាងមមាញឹកបំផុត។

This image has an empty alt attribute; its file name is photo_2021-03-13_13-48-49-1024x683.jpg

យោងតាមប្រភពពីគេហទំព័រ Arab News បានចុះផ្សាយថា ការសិក្សាថ្មីមួយបានបង្ហាញថា វីរុសកូវីដ១៩បំប្លែងខ្លួនអង់គ្លេស B.1.1.7 ឬគេស្គាល់ថា 20I/501Y.V1 អាចមានគ្រោះថ្នាក់ដល់ជីវិតទ្វេដងបើប្រៀបធៀបទៅនឹងវីរុសបំប្លែងខ្លួនប្រភេទដទៃទៀត។

This image has an empty alt attribute; its file name is photo_2021-03-12_08-45-37-1024x682.jpg

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Exeter និង Bristol បាននិយាយថា វីរុសបំប្លែងខ្លួនដែលរីករាលដាលពាសពេញចក្រភពអង់គ្លេសកាលពីចុងឆ្នាំមុន មុនពេលវាយលុកទូទាំងពិភពលោក គឺមានគ្រោះថ្នាក់ដល់អាយុជីវិតពី៣០ទៅ១០០ភាគរយ។

លោក Robert Challen មកពីសកលវិទ្យាល័យ Exeter និងជាអ្នកដឹកនាំការស្រាវជ្រាវបាននិយាយថា វីរុសបំប្លែងខ្លួនអង់គ្លេស បានបង្កើនហានិភ័យនៃការស្លាប់ និងរួមជាមួយសមត្ថភាពក្នុងការរីករាលដាលយ៉ាងឆាប់រហ័សរហូតដល់ទៅទ្វេដងឯណោះ។ នេះធ្វើឲ្យវាក្លាយជាការគំរាមកំហែងមួយដែលត្រូវយកចិត្តទុកដាក់បំផុត។

This image has an empty alt attribute; its file name is photo_2021-03-12_08-45-34-1024x682.jpg

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា វីរុសនេះបាននាំឲ្យមានការស្លាប់មនុស្សចំនួន២២៧នាក់ ក្នុងសំណាកអ្នកជំងឺ៥៤,៩០៦នាក់។

This image has an empty alt attribute; its file name is photo_2021-03-12_08-45-36-2-1024x682.jpg

ការចម្លងដ៏សាហាវរបស់វីរុសនេះ ត្រូវបានគេគិតថា បាននាំឲ្យមានករណីកើនឡើងយ៉ាងឆាប់រហ័សកាលពីខែវិច្ឆិកា ដែលជាហេតុជំរុញឲ្យអង់គ្លេសត្រូវបិទប្រទេសជាលើកទី៣។

ការសិក្សានៅក្នុងទស្សនាវដ្តីវេជ្ជសាស្រ្តអង់គ្លេសបាននិយាយថា អត្រាឆ្លងខ្ពស់របស់វីរុសបំប្លែងខ្លួនប្រភេទនេះមានន័យថា ក្រុមមនុស្សកាន់តែច្រើនដែលពីមុនត្រូវបានគេចាត់ទុកថាមានហានិភ័យទាប គឺត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

This image has an empty alt attribute; its file name is photo_2021-03-12_08-45-36-1024x682.jpg

ចំណែកលោក Leon Danon មកពីសកលវិទ្យាល័យ Bristol និងជាអ្នកនិពន្ធជាន់ខ្ពស់នៃការសិក្សាបាននិយាយថា “យើងបានផ្តោតការវិភាគរបស់យើង ទៅលើករណីដែលបានកើតឡើងចន្លោះខែវិច្ឆិកាឆ្នាំ២០២០ដល់ខែមករាឆ្នាំ២០២១ នៅពេលទាំងវីរុសចាស់និងវីរុសថ្មីមានវត្តមាននៅក្នុងចក្រភពអង់គ្លេស។ ការវិភាគជាបន្តបន្ទាប់បានបញ្ជាក់ពីលទ្ធផលរបស់យើង”។

This image has an empty alt attribute; its file name is photo_2021-03-12_08-45-37-2-1024x682.jpg

លោកបានបន្ថែមថា “វីរុសកូវីដ១៩ អាចផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយមានការព្រួយបារម្ភយ៉ាងពិតប្រាកដថា វីរុសបំប្លែងខ្លួនផ្សេងទៀតនឹងកើតឡើងហើយមិនខ្លាចវ៉ាក់សាំងនោះទេ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Arab News

ចុចអាន៖ សហរដ្ឋអាមេរិក មានអ្នកឆ្លងវីរុសកូរ៉ូណាបំប្លែងខ្លួនជិត ៤ពាន់ករណី

ចុចអាន៖ កូវីដបម្លែង​​ខ្លួនថ្មី កំពុង​រាត​ត្បាត​ពេញ​ក្រុង​ភ្នំពេញ ​កុំ​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម