Connect with us

ព័ត៌មានអន្ដរជាតិ

កូនៗសុទ្ធតែពូកែ លោក ដូណាល់ ត្រាំ ប្រើវិធីចិញ្ចឹមកូនបែបណាខ្លះ?

បានផុស

នៅ

ក្នុងនាមជាអ្នកជំនួញជោគជ័យ និងនយោបាយដ៏ល្បីមួយរូប លោក ដូណាល់ ត្រាំ មានភាពមមាញឹកខ្លាំង ប៉ុន្តែនៅតែគ្របដណ្តប់ដំណើរការលូតលាស់ទាំងមូលរបស់កូនៗ។ គាត់តែងតែមានការយកចិត្តទុកដាក់ជាចាំបាច់ ដើម្បីបង្កើតឥទ្ធិពលវិជ្ជមានលើពួកគេចាប់តាំងពីកុមារភាព។

ក្នុងអំឡុងពេលយុទ្ធនាការប្រធានាធិបតីរបស់លោកត្រាំ ប្រជាជនមើលឃើញពីភាពជាដៃគូរបស់កុមារ។ អ្វី​ដែល​គួរ​ឲ្យ​សរសើរ​នោះ​គឺ​កូន​របស់​គាត់​ទាំង​អស់​សុទ្ធ​តែ​ពូកែៗ។ គ្រួសារគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កូនគ្រប់រូប ហើយលោកតែងតែបញ្ជាក់ពីភាពចាំបាច់នៃគ្រួសារក្នុងការអភិវឌ្ឍន៍របស់បុគ្គលម្នាក់ៗ។ លោកធ្លាប់បានចែករំលែកថា តែងតែចង់បង្កើតបរិយាកាសគ្រួសារ ដែលតម្លៃសីលធម៌ គុណសម្បត្តិផ្ទាល់ខ្លួន និងការគោរពខ្លួនឯងត្រូវបានគេវាយតម្លៃខ្ពស់។

ជារឿយៗ ប្រធានាធិបតីជាប់ឆ្នោតរូបនេះតែងតែចំណាយពេលស្តាប់កូន ហើយគាត់ជឿថាវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការយល់ពីអ្វីដែលកុមារកំពុងគិត និងអារម្មណ៍ក្មេងៗ។ វាគឺជាសេចក្តីស្រឡាញ់របស់លោកចំពោះការងារដែលធ្វើឲ្យកូនៗឆាប់ក្លាយជាមនុស្សដែលមានស្មារតីខិតខំនិងព្យាយាម។ ការ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កូន​ទាំង៥​​ គឺ​ដោយសារ​គាត់​តែងតែ​គោរព​យោបល់​និង​ទស្សនៈ​របស់​គាត់។ គាត់ជឿជាក់ថា កុមារគ្រប់រូបត្រូវតែអាចឈរដោយខ្លួនឯង ស្វែងយល់ និងស្វែងរកផ្លូវផ្ទាល់ខ្លួនរបស់ពួកគេ។ គាត់គាំទ្ររាល់ការសម្រេចចិត្តរបស់កូន ទទួលយកសូម្បីតែការបរាជ័យ និងបង្រៀនពួកគេឲ្យក្រោកឈរបន្ទាប់ពីដួល។

នៅពេលសួរអំពីអាថ៌កំបាំងនៃការចិញ្ចឹមកូន លោកបានសម្តែងដោយត្រង់ៗនូវភាពតឹងរ៉ឹងរបស់ខ្លួន ប៉ុន្តែថែមទាំងអាចបត់បែនបានក្នុងការធ្វើជាគ្រូបង្រៀន និងជាមិត្តដើម្បីចែករំលែកដល់កូនៗរបស់គាត់។​ លោក​បាន​រំលឹក​កូនៗ​ថា ជោគជ័យ​មិន​មែន​មក​ដោយ​ងាយ​ទេ ហើយ​ត្រូវ​តែ​តស៊ូ និង​ធ្វើ​ការ​ដោយ​មនសិការ។ លោកត្រាំក៏បានសង្កត់ធ្ងន់ថា គ្មានការងារណាតូចពេក ឬមិនមានតម្លៃនោះទេ។

លោក​បាន​អនុវត្ត​គោលការណ៍៣ ដើម្បី​បណ្តុះ​កូន​ៗតាំង​ពី​តូច​មក​ម្ល៉េះ ពោល​គឺ​កុំ​ជក់​បារី, មិន​ពិសា​គ្រឿង​ស្រវឹង, និង​មិន​ប្រើ​គ្រឿង​ញៀន។ ដើម្បីធ្វើជាគំរូដល់កូនៗ លោកត្រាំខ្លួនឯង មិនមានទម្លាប់ផឹកស្រា ឬជក់បារីទេ។ គាត់តែងតែសង្កត់ធ្ងន់លើសារៈសំខាន់នៃស្មារតី និងសីលធម៌របស់មនុស្ស។ គាត់ផ្តោតលើការចិញ្ចឹមកូនដើម្បីឲ្យពួកគេតែងតែមានគំនិតភ្លឺស្វាង នៅឆ្ងាយពីទម្លាប់អាក្រក់ ផ្តោតលើការសិក្សាអភិវឌ្ឍខ្លួនឯង​ និងកសាងអនាគតដ៏រឹងមាំសម្រាប់ខ្លួនឯង។ ទោះបីជាពួកគេធំឡើងក្នុងគំនរទ្រព្យសម្បត្តិក៏ដោយ កូនៗទាំងប្រាំនាក់បានរស់នៅក្នុងជីវិតឯកជន មិនបានចូលរួមក្នុងរឿងអាស្រូវក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ អភិវឌ្ឍអាជីព និងរួមចំណែកក្នុងអាជីវកម្មរបស់គ្រួសារ។

សម្រាប់កូនៗ លោកមិនត្រឹមតែជាឪពុកប៉ុណ្ណោះទេ ក៏ជាទីប្រឹក្សាការងារ និងជាអ្នកគ្រប់គ្រងការងាររបស់កូនៗ នៅក្នុងសាជីវកម្មផងដែរ។ លោកតែងតែលើកទឹកចិត្តឲ្យឈានជើងចូលក្នុងការិយាល័យ ដើម្បីមានអារម្មណ៍ថា គាត់កំពុងធ្វើរាល់ថ្ងៃ ហើយយល់ពីមូលហេតុដែលគាត់មានទឹកចិត្តខ្លាំង។ នោះ​ក៏​ជា​មូលហេតុ​ដែល​កូន​​បាន​ចូល​រួម​ជាមួយ គំរោង Trump Group។ ទោះជាគាត់រវល់ខ្លាំងក៏ដោយ គាត់តែងតែឆ្លៀតពេលស្តាប់ និងគាំទ្រកូន ក្នុងការសម្រេចចិត្តធំៗ។ គាត់បានអនុញ្ញាតឲ្យពួកគេធ្វើការពិសោធន៍ និងរៀនពីកំហុសរបស់ពួកគេ ហើយមិនខ្លាចក្នុងការផ្តល់ដំបូន្មាន ពេលខ្លះធ្ងន់ធ្ងរ ប៉ុន្តែជាក់ស្តែងណាស់។

ក្នុងនាមជាអ្នកជំនួញជោគជ័យ និងជាអ្នកដឹកនាំ លោកត្រាំតែងតែផ្តោតលើការបណ្តុះបណ្តាលជំនាញភាពជាអ្នកដឹកនាំរបស់កូនៗតាំងពីតូច។ គាត់ជឿថា ជំនាញនេះមិនត្រឹមតែជាមូលដ្ឋានគ្រឹះសម្រាប់អាជីពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតបុគ្គលិកលក្ខណៈរឹងមាំ និងសម្រេចចិត្តផងដែរ។

ថ្វីដ្បិតតែគាត់ជាមហាសេដ្ឋីក៏ដោយ ប៉ុន្តែលោកមានទស្សនៈតឹងរ៉ឹងខ្លាំងលើលុយកាក់ជាមួយកូនតាំងពីតូច។ ជំនួសឲ្យការ​ពឹង​ផ្អែក​លើ​លុយ​និង​អំណាច​គ្រួសារ គាត់​ទុក​ឲ្យ​កូនៗ​​ពឹង​ផ្អែក​លើ​ខ្លួន​ឯង ទទួល​បាន​បទពិសោធន៍ និង​កសាង​ភាព​ជោគជ័យ​ដោយ​ខ្លួន​ឯង។ នេះ​បាន​បង្កើត​អនាគត​ដ៏រឹងមាំ និង​ឯករាជ្យ​សម្រាប់​គ្រួសារ​លោកត្រាំ ។ នៅពេលគាត់នៅក្មេង កូនប្រុសច្បង Donald Trump Jr. បានធ្វើការជាអ្នករត់តុនៅក្រុមហ៊ុន Trump Group ក្នុងទីក្រុង Atlantic ដើម្បីរកប្រាក់ចូលហោប៉ៅ។ ចំណែកកូនស្រីនាង Ivanka កាលនៅរៀន ក្រៅពីថ្លៃសិក្សា និងថ្លៃរស់នៅ នាងត្រូវធ្វើការក្រៅម៉ោង ដើម្បីទិញរបស់ដែលខ្លួនស្រលាញ់ ទិញទូរស័ព្ទផ្ទាល់ខ្លួន និងបង់ថ្លៃប្រើប្រាស់ទូរស័ព្ទជារៀងរាល់ខែ។

Ivanka ធំឡើងមិនត្រឹមតែគ្រប់គ្រងក្រុមហ៊ុនគ្រួសារប៉ុណ្ណោះទេ ថែមទាំងធ្វើអចលនទ្រព្យ ម៉ូដដ៏ល្បី។ ពេញមួយអាណត្តិដំបូងរបស់ឪពុក នាងបានបម្រើការជាទីប្រឹក្សាជាន់ខ្ពស់ ចូលរួមក្នុងគម្រោងជាច្រើនទាក់ទងនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសកម្មវិធីជួយស្ត្រីជុំវិញពិភពលោកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ គេ​អាច​មើល​ឃើញ​ថា លោកត្រាំអាច ​រក្សា​អាជីព​ផង និង​ជា​គំរូ​សម្រាប់​កូនៗ​ក​ឲ្យ​ធ្វើ​តាម។ ស្របពេលដែល កូនច្បងបីនាក់របស់លោកត្រាំ សុទ្ធតែចូលរួមក្នុងអាជីវកម្មរបស់ចក្រភពត្រាំ និងគាំទ្រអាជីពនយោបាយរបស់ឪពុកពួកគេយ៉ាងផុសផុលបំផុត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖នាវាមួយនឹងក្លាយជាជម្រកថ្មី របស់ជនជាតិអាមេរិក ផ្លាស់ទៅក្រៅប្រទេស ឬនៅឆ្ងាយពីត្រាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម