Connect with us

ព័ត៌មានអន្ដរជាតិ

ហាម៉ាស បដិសេធ​ដោះដូរ​ចំណាប់ខ្មាំង លុះ​ត្រា​តែ​សង្គ្រាម​នៅ​ហ្គាហ្សា​បញ្ចប់ជា​មុន​សិន

បានផុស

នៅ

លោក Khalil al-Hayya ប្រធាន​ស្ដីទី​ប្រចាំ​តំបន់​ហ្គាហ្ស​របស់​ក្រុម​ហាម៉ាស បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា វា​នឹង​គ្មាន​កិច្ច​ព្រមព្រៀង​ដោះដូរ​ចំណាប់​ខ្មាំង​និង​អ្នក​ទោស​​ ជាមួយ​ភាគី​អ៊ីស្រាអែល​​នោះ​ទេ ទាល់​តែ​សង្គ្រាម​នៅ​​ហ្គាហ្សា​ត្រូវ​បាន​បញ្ចប់។

លោក Khalil al-Hayya (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​បទ​សម្ភាសន៍​ជាមួយ​​ទូរទស្សន៍​​ហាម៉ាស Al-Aqsa លោក Hayya បាន​និយាយ​ថា៖ «បើ​គ្មាន​ការ​បញ្ចប់​សង្គ្រាម​ទេ មិន​មាន​ការ​ដោះដូរ​អ្នក​ទោស​នោះ​ឡើយ។ តើ​មនុស្ស​ឆ្កួត​ឯណា​សុខចិត្ត​បោះចោល​សន្លឹក​បៀរ​​ដ៏​ខ្លាំង​របស់​ខ្លួន ខណៈ​សង្គ្រាម​​កំពុង​តែ​បន្ត?»។

កិច្ច​ចរចា​សម្រាប់​បទ​ឈប់​បាញ់​​នៅ​ហ្គាហ្សា បាន​ជាប់​គាំង ហើយ​​​​កាល​ពី​​ថ្ងៃ​ទី​២០​វិច្ឆិកា សហរដ្ឋ​អាមេរិក​បាន​បោះឆ្នោត​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​​របស់​​ក្រុម​​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ដែល​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​អចិន្ត្រៃយ៍​ដោយ​​ឥត​លក្ខខណ្ឌ។ អគ្គរដ្ឋទូត​​អាមេរិក​ប្រចាំ​ UN បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីតោន​ នឹង​គាំទ្រ​​តែ​សេចក្ដី​សម្រេច​​ណា​ ដែល​​​ចែង​​ពី​​ការ​ដោះលែង​ចំណាប់​ខ្មាំង​ភ្លាមៗ​ ធ្វើ​ជា​ផ្នែក​មួយ​នៃ​លក្ខខណ្ឌ​​សម្រាប់​បទ​ឈប់​បាញ់។

លោក Hayya ដែល​ជា​អ្នក​​ដឹក​នាំ​ក្រុម​ចរចា​​ជាមួយ​​អ្នក​សម្រប​សម្រួល​កាតា និង​អេហ្ស៊ីប បាន​ស្ដី​បន្ទោស​​​លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល អំពី​ការ​​​ធ្វើ​ឲ្យ​ជាប់​គាំង​ដំណើរការ​បទ​ឈប់បាញ់​។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​អង្គារ លោក​ Netanyahu បាន​​បញ្ជាក់​សា​ជា​ថ្មី​ថា ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស នឹង​មិន​អាច​គ្រប់គ្រង​ដែន​ដី​ប៉ាឡេស្ទីន​បាន​ទៀត​ទេ នៅ​ពេល​សង្គ្រាម​បាន​បញ្ចប់។ លោក​បន្ត​ថា អ៊ីស្រាអែល​បាន​បំផ្លាញ​​សមត្ថភាព​​យោធា​ខ្លាំងៗ​របស់​ក្រុម​ដែល​មាន​ការ​គាំទ្រ​ដោយ​អ៊ីរ៉ង់​​នេះ​រួច​អស់​​ទៅ​ហើយ។

បន្ថែម​ពី​នោះ លោក​បាន​ប្រាប់​​ថា អ៊ីស្រាអែល​មិន​បោះបង់​ចោល​ការ​ព្យាយាម​ជួយ​សង្គ្រោះ​ចំណាប់​ខ្មាំង​ទាំង​១០១​នាក់​ដែល​នៅ​សេសសល់​នោះ​ទេ ហើយ​លោក​បាន​ប្រកាស​ផ្ដល់​ប្រាក់​រង្វាន់​ចំនួន ៥​លាន​ដុល្លារ​សម្រាប់​ជន​ណា​ដែល​រំដោះ​ចំណាប់​ខ្មាំង​បាន​ម្នាក់៕

ដោយ៖ ឈាង

ចុចអាន៖ លោក Netanyahu ឲ្យ​រង្វាន់​​ប្រាក់ ៥​លាន​ដុល្លារ​សម្រាប់​ការ​រំដោះ​ចំណាប់​ខ្មាំងបាន​​ម្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៣០ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៥៤ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម