Connect with us

ព័ត៌មានអន្ដរជាតិ

លោក ហ្សេលេនស្គី បញ្ជាក់ច្បាស់ៗថា អ៊ុយក្រែន មិនកាត់ទឹកដី ដូរយកសន្តិភាពដាច់ខាត

បានផុស

នៅ

ក្នុងកិច្ចសម្ភាសផ្តាច់មុខជាមួយទូរទស្សន៍ Fox ចាក់ផ្សាយកាលពីថ្ងៃពុធទី២០ខែវិច្ឆិកាឆ្នាំ២០២៤ ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់យ៉ាងច្បាស់ៗថា រដ្ឋាភិបាលទីក្រុងកៀវ នឹងមិនព្រមកាត់ទឹកដីដើម្បីប្តូរយកសន្តិភាពឡើយ។

លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី (រូបថត៖ FOX)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលពិធីករ Trey Yingst សួរថា តើអ៊ុយក្រែនសុខចិត្តធ្វើសម្បទានទឹកដី ជាថ្នូរនឹងបទឈប់បាញ់ ឬកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ីដែរឬអត់នោះ លោកហ្សេលេនស្គី ឆ្លើយដោយមិនស្ទាក់ស្ទើរចិត្តថា «យើងមិនអាចទទួលស្គាល់ទឹកដីអ៊ុយក្រែនដែលរុស្ស៊ីដណ្តើមយកទៅកាន់កាប់ ថាជារបស់រុស្ស៊ីបាននោះទេ។ នោះគឺជាទឹកដីដែលលោកពូទីនកាន់កាប់ចាប់តាំងពីឆ្នាំ២០១៤ ពោលគឺមុនការវាយលុកពេញទំហឹងទៅទៀត។ តាម​ផ្លូវ​ច្បាប់ យើង​មិន​ទទួល​ស្គាល់​ឡើយ យើង​មិន​ទទួល​យក​រឿង​នេះដាច់ខាត»។

បន្ទាប់មកពាក់ព័ន្ធនឹងតំបន់គ្រីមៀវិញ, លោក Yingst បានសួរទៅប្រធានាធិបតីអ៊ុយក្រែនថា «ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បញ្ជាក់យ៉ាងច្បាស់ហើយថា គ្រីមៀនឹងមិនត្រលប់ទៅដៃអ៊ុយក្រែនវិញទេ ដូច្នេះតើអ្នកសុខចិត្តបោះបង់ចោលគ្រីមៀ ដើម្បីកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់សង្រ្គាមនេះ និងបញ្ឈប់ការបង្ហូរឈាមនៅអឺរ៉ុបដែរឬអត់?»។

លោក ហ្សេលេនស្គី លើកឡើងថា «ខ្ញុំធ្លាប់និយាយហើយថា យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកតំបន់គ្រីមៀមកវិញមករយៈផ្នែកការទូត។ យើងមិនអាចលះបង់ជីវិតមនុស្សរាប់ម៉ឺននាក់ ដើម្បីជាប្រយោជន៍ក្នុងការនាំយកគ្រីមៀត្រឡប់មកវិញនោះទេ»។

លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី (រូបថត៖ FOX)

រុស្ស៊ី​ បានកាត់​បញ្ចូល​តំបន់​គ្រីមៀជាឧបសម្ព័ន្ធ​ក្នុង​ឆ្នាំ២០១៤ តាមរយៈ​ការ​ធ្វើ​ប្រជាមតិ ប៉ុន្តែទង្វើនេះ ត្រូវបាន​លោកខាងលិច និង​អ៊ុយក្រែន ថ្កោលទោសយ៉ាងដាច់អហង្ការ។

មិនត្រឹមប៉ុណ្ណឹង ចាប់តាំងពីលោកពូទីន បើកប្រតិបត្តិការសឹកពេញទំហឹងនៅអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ២០២២មក រុស្ស៊ីបានគ្រប់គ្រងប្រហែលមួយភាគប្រាំនៃទឹកដីរបស់អ៊ុយក្រែន ហើយថែមទាំងប្រកាសដាក់បញ្ចូលតំបន់ភាគខាងកើតចំនួនបួន ជាទឹកដីរបស់ខ្លួនទៀតផង។

យ៉ាងណា ប្រធានាធិបតីរុស្ស៊ី កាលពីខែមិថុនាបានរំលឹកឡើងវិញនូវលក្ខខណ្ឌសម្រាប់ការបញ្ចប់ជម្លោះ ក្នុងនោះរួមមានទាំងតម្រូវឲ្យអ៊ុយក្រែន បោះបង់ចោលមហិច្ឆតាចូលជាសមាជិកអង្គការណាតូ និងការដកកងទ័ពទាំងអស់ចេញពីតំបន់ចំនួនបួនដែលរុស្ស៊ីប្រកាសថារបស់ខ្លួនផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ហ្សេលេនស្គី សារភាពត្រង់ៗថា អ៊ុយក្រែននឹងចាញ់ បើអាមេរិក កាត់ជំនួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២០ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម