Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញអាចម៍ផ្កាយតម្លៃមហាសាលហើយ ម្តេចណាសា មិនអាចយកធនធាននោះ មកចែកមនុស្សនៅផែនដីបាន?

បានផុស

នៅ

ប្រហែលជាមានមនុស្សមួយចំនួនជ្រាបរួចមកហើយ ពាក់ព័ន្ធអាចម៍ផ្កាយមួយដែលពោរពេញទៅដោយលោហធាតុមានតម្លៃមហាសាល ត្រូវបានអង្គការណាសារកឃើញ ហើយក៏មានអ្នកចង់ដឹងដែរថាតើ មកទល់ពេលនេះ បេសកកម្មរុករកធនធានមានតម្លៃនៅទីនោះ យ៉ាងម៉េចហើយ?

(រូបថត៖ Unilad)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំបូងឡើយ យើងសូមរម្លឹកបន្តិចសិន, កាលពីឆ្នាំមុន អង្គការណាសា បានចាប់ផ្តើមបេសកកម្មដោយជោគជ័យ បាញ់បង្ហោះយានអវកាសដើម្បីទៅរុករកអាចម៍ផ្កាយ 16 Psyche ដែលគេជឿថា វាពោរពេញទៅដោយធនធានដូចជាសារធាតុដែក នីកែល និងមាស តម្លៃ ១០ ០០០ ក្វាទ្រីលានដុល្លា (១០ ០០០ ០០០ ០០០ ០០០ ០០០ ០០០ ០០០)។

តាមការគុណគូររបស់អ្នកជំនាញ បើសិនជាគេយកមាសរបស់អាចម៍ផ្កាយនេះមកចែកស្មើៗគ្នាដល់មនុស្សទាំងអស់លើពិភពលោក មនុស្សម្នាក់ៗនឹងទទួលបានទ្រព្យស្មើនឹង ១ ៤០០ លានដុល្លារ សមល្មមឲ្យម្នាក់ៗក្លាយជាមហាសេដ្ឋីបាន។

អាចម៍ផ្កាយ 16 Psyche (រូបថត៖ Getty)

ដូច្នេះហើយ ទើបមានការចោទជាសំណួរថាតើ បើរកឃើញកន្លែងមានធនធានមហាសាលបែបនេះហើយ ហេតុអ្វីអង្គការណាសា មិនព្រមនាំយកសារធាតុមានតម្លៃទាំងនោះមកផែនដីមក?

ជុំវិញបញ្ហានេះ តាមការចុះផ្សាយរបស់ Unilad កាលពីថ្ងៃពុធទី២០ខែវិច្ឆិកាឆ្នាំ២០២៣, អ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងអង្គការណាសា បានលើកឡើងផលវិបាកចំនួន២ចំណុច ដែលធ្វើឲ្យដំណើរការនាំយកធនធានមានតម្លៃពីអាចម៍ផ្កាយ 16 Psyche មកកាន់ភពផែនដីមិនបាន។

ទី១៖ អាចម៍ផ្កាយនោះ គឺស្ថិតនៅឆ្ងាយពេកហើយពោលគឺចម្ងាយ ៤ ០២៣ ៣៦០ ០០០គីឡូម៉ែត្រពីភពផែនដី ដូច្នេះវាជារឿងដ៏លំបាកបំផុតសម្រាប់ការដឹកជញ្ជូន ហើយប្រតិបត្តិការម្តងៗក៏ត្រូវចាយលុយវាល់លានដែរ មិនស្រួលទេ!

អាចម៍ផ្កាយ 16 Psyche (រូបថត៖ Getty)

ទី២៖ បើកាលណា ធនធានពីអាចម៍ផ្កាយនេះ មកដល់ភពផែនដីហើយម្នាក់ៗក្លាយទៅជាមហាសេដ្ឋីមែននោះ ច្បាស់ណាស់សេដ្ឋកិច្ចនឹងដាំក្បាលចុះ ព្រោះអ្វីៗនៅលើភពផែនដីនេះ ប្រែជាគ្មានតម្លៃ។

ឆ្នាំមុន យាន SpaceX Falcon Heavy បានហោះចេញពីស្ថានីយ Space Launch Complex 39A ឆ្ពោះទៅរកអាចម៍ផ្កាយ 16 Psyche ដោយគេប៉ាន់ស្មានថា ដំណើរនេះនឹងចាយពេលរហូតដល់ទៅខែកក្កដា ឆ្នាំ ២០២៩ឯណោះទើបទៅដល់។

យោងតាមអង្គការណាសា អាចម៍ផ្កាយនេះមានមុខកាត់ ២៨០គីឡូម៉ែត្រ និងទទឹង២៣២គីឡូម៉ែត្រ ហើយមានផ្ទៃក្រឡា ១៦៥ ៨០០គីឡូម៉ែត្រការ៉េ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ណាសា ជោគជ័យបាញ់បង្ហោះយានអវកាស ទៅកាន់អាចម៍ផ្កាយ ដែលមានតម្លៃ សមល្មមឲ្យមនុស្សមួយផែនដី ក្លាយជាមហាសេដ្ឋី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម