Connect with us

ព័ត៌មានអន្ដរជាតិ

តួ​លេខ​អ្នក​ស្លាប់​ព្រោះ​ព្យុះ មែនយី នៅ​​ហ្វីលីពីន កើន​​ដល់​១២​នាក់

បានផុស

នៅ

ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​ជាតិ​ហ្វីលីពីន បាន​ប្រកាស​នៅ​ថ្ងៃ​​ទី​២១​ខែ​វិច្ឆិកា​នេះ​ថា អ្នក​ស្លាប់​ដោយសារ​ព្យុះ មែនយី (Man-yi) មាន​ចំនួន​​កើន​ឡើង​ដល់ ១២​នាក់​ហើយ ខណៈ​​ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស កំពុង​ស្រក​ចុះ​ជា​បណ្ដើរៗ។

ប្រជាជន​ហ្វីលីពីន​កំពុង​ជួសជុល​ផ្ទះ​ឡើង​វិញ​ក្រោយ​ព្យុះ​មែនយី (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះ មែនយី ​ធ្វើ​ឲ្យ​ភូមិ និង​អគារ​ជា​ច្រើន​កន្លែង​នៅ​ហ្វីលីពីន​បាន​ជន់​លិច​ កាល​ពី​ចុង​សប្ដាហ៍​មុន ហើយ​ល្បឿន​ខ្យល់​អតិបរមា​គឺ ១៨៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង។ អ្នក​ស្លាប់​​ព្រោះ​ព្យុះ​នេះ ភាគ​ច្រើន​ស្ថិត​នៅ​តំបន់​​ភ្នំ ក្បែរ​រដ្ឋធានី​ម៉ានីល ដោយ​ក្នុង​នោះ​មាន​៧​នាក់​​បាត់បង់​ជីវិត​​ដោយ​សារ​បំណាក់ដី​ចំ​ផ្ទះ​របស់​ពួក​គេ​នៅ​ក្នុង​ខេត្ត Nueva Vizcaya។

បច្ចុប្បន្ន មនុស្ស​ចំនួន​ ៤​នាក់​កំពុង​បាត់ខ្លួន​នៅ​ឡើយ។

មន្ត្រី​​​ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ បាន​ប្រាប់​ថា កម្ពស់​ទឹក​ដែល​បាន​ជន់​លិច បាន​ស្រក​ចុះ​មក​ត្រឹម​កម្ពស់ ០,៣​ម៉ែត្រ ហើយ​ប្រជាជន​ដែល​បាន​ជម្លៀស​ខ្លួន​ក៏​បាន​ត្រឡប់​ទៅ​​ផ្ទះ​សម្បែង​រៀងៗ​ខ្លួន​វិញ​ដែរ ខណៈ​សាលារៀន និង​ការិយាល័យ​រដ្ឋាភិបាល ក៏​បាន​​បើក​ដំណើរការ​ដូច​គ្នា។

មែនយី ជា​ព្យុះ​ទី​៦​ហើយ​ដែល​វាយ​ប្រហារ​ប្រទេស​​​​ហ្វីលីពីន​ នៅ​ក្នុង​រយៈពេល​ត្រឹម​១​ខែ​ប៉ុណ្ណោះ។

បើ​សរុប​តួ​លេខ​អ្នក​ស្លាប់​​ទាំង​អស់​នៅ​ក្នុង​ពេល​១​ខែ​កន្លង​មក មនុស្ស​យ៉ាង​ហោច​ណាស់ ១៧៥​នាក់​បាន​បាត់បង់​ជីវិត ហើយ​មនុស្ស​រាប់​ម៉ឺន​នាក់​ត្រូវ​បាន​ជម្លៀស​ខ្លួន ព្រម​ទាំង​មាន​បំផ្លិចបំផ្លាញ​ផល​ដំណាំ​រាប់​ហិកតា និង​សម្លាប់​សត្វ​ចិញ្ចឹម​អស់​ជា​ច្រើន​ក្បាល។

សូម​បញ្ជាក់​ថា ព្យុះ​ធំៗប្រហែល ២០​ បានបោកបក់លើប្រទេសហ្វីលីពីន ឬតំបន់ទឹកជុំវិញជារៀងរាល់ឆ្នាំ ដោយបានសម្លាប់មនុស្សរាប់រយ​នាក់ និងធ្វើឲ្យ​មនុស្សរាប់លាននាក់ស្ថិតក្នុងភាពក្រីក្រ។

ការសិក្សានាពេលថ្មីៗនេះ បានបង្ហាញថា ព្រោះ​តែ​បម្រែបម្រួល​អាកាសធាតុ បណ្ដុំ​ព្យុះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងតែខិតទៅជិតឆ្នេរសមុទ្រ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​វា​​​មាន​ឥទ្ធិពល​​កាន់តែខ្លាំង កាន់តែលឿន និង​មាន​រយៈពេល​យូរ​ជាង​មុន៕

ដោយ៖ ឈាង​

ចុចអាន៖ ទុក្ខ​ផ្ទួនៗ! ហ្វីលីពីន ត្រៀម​ជួប​ព្យុះ​ទី​៥ ក្នុង​ពេល​មិន​ដល់​១ខែ​ផង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១០ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម