Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន គំរាមសងសឹកប្រទេសណាក៏ដោយ ឲ្យតែជួយអាវុធអ៊ុយក្រែន

បានផុស

នៅ

ក្នុងសុន្ទរកថាចេញពីវិមានក្រឹមឡាំងកាលពីថ្ងៃព្រហស្បតិ៍ទី២១ខែវិច្ឆិកាឆ្នាំ២០២៤ ប្រមុខរដ្ឋរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ព្រមានថា ប្រទេសណាក៏ដោយ ឲ្យតែផ្តល់អាវុធជួយអ៊ុយក្រែនយកមកបាញ់ចូលដីរុស្ស៊ី ទីក្រុងមូស្គូនឹងសងសឹក ដោយវាយប្រហារទីតាំងយោធារបស់ប្រទេសនោះវិញ។

លោក ពូទីន (រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីរូបនេះព្រមានថា «យើងនឹងកំណត់គោលដៅ នៅពេលយើងធ្វើតេស្តប្រព័ន្ធមីស៊ីលថ្មីបំផុតបន្ថែមទៀត។ នេះគឺដោយសារតែមានការគំរាមកំហែងដល់សន្តិសុខរបស់សហព័ន្ធរុស្ស៊ីមិនចេះឈប់។ ​យើង​ជឿជាក់​ថា ​យើង​មាន​សិទ្ធិ​ប្រើប្រាស់​អាវុធ​ប្រឆាំង​ទីតាំង​យោធា​នៃ​ប្រទេស​ទាំងឡាយណា ​ដែល​អនុញ្ញាតឲ្យ​ប្រើ​អាវុធ​របស់​ពួកគេ​ប្រឆាំង​នឹងទីតាំង​របស់​យើង​»​។

ស្របពេលជាមួយគ្នានោះ លោកពូទីន បានចង្អុលចំឈ្មោះថា គឺសហរដ្ឋអាមេរិក ដែលជាអ្នកបំផ្លាញប្រព័ន្ធសន្តិសុខអន្តរជាតិ បង្កើនហានិភ័យនៃជម្លោះពិភពលោក។

ការគំរាមរបស់លោកពូទីន កើតឡើងបន្ទាប់ពី រុស្ស៊ី​​បាញ់​មីស៊ីល​អន្តរទ្វីប​​​មួយ​គ្រាប់​​ចេញ​ពី​តំបន់​ Astrakhan វាយ​ប្រហារ​អ៊ុយក្រែន​ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ហើយនោះគឺ​ជា​លើក​ដំបូង​​ ​ដែលទី​ក្រុង​មូស្គូ ​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់​​​បែប​នេះ នៅ​ក្នុង​​​​សង្គ្រាម​អាយុ​កាល​៣៣​ខែ។

(រូបថត៖ Sputnik)

មីស៊ីល​អន្តរ​ទ្វីប​រុស្ស៊ី អាច​បាញ់​ក្នុង​រយៈ​ចម្ងាយ​​រាប់​ពាន់​គីឡូម៉ែត្រ​ឯណោះ ហើយ​អ្វី​ដែល​ពិសេស​គឺ​វា​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថែម​ទៀត​​ផង។ យ៉ាង​ណា​ អាវុធ​ប្រភេទ​នេះ​ក៏​​អាច​បំពាក់​ក្បាល​គ្រាប់​ធម្មតា​ផង​ដែរ។

ក្រៅ​​តែ​ពី​មីស៊ីល​អន្តរ​ទ្វីប កង​កម្លាំង​អាកាស​អ៊ុយក្រែន ​អះអាង​ថា ខ្លួន​​ក៏​បាន​បាញ់​ទម្លាក់​មីស៊ីល​​ Kh-101 ចំនួន​៦​គ្រាប់​របស់​រុស្ស៊ី​ដែរ នៅ​ក្នុង​ការ​វាយ​ប្រហារ​ថ្ងៃ​នោះ។

(រូបថត៖ ក្រសួងការពារជាតិរុស្ស៊ី)

ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ​ធ្វើ​ឡើង​បន្ទាប់​​ពី​អ៊ុយក្រែន ​ប្រើ​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​អាមេរិកនិង​អង់គ្លេស​ ផ្លោង​ចូល​​​ដី​រុស្ស៊ី បន្ទាប់​ពី​ការ​បើក​ភ្លើង​ខៀវ​​ពី​បណ្ដា​ប្រទេស​ដែល​ជា​សម្ព័ន្ធមិត្ត​ទាំង​នោះ។

យ៉ាងណា រុស្ស៊ី ​ធ្លាប់​ព្រមាន​​រួច​មក​ហើយ​ថា បើ​អ៊ុយក្រែន​ហ៊ាន​ប្រើ​អាវុធ​លោកខាង​លិច​​វាយ​ចូល​ជ្រៅ​​ក្នុង​ដី​រុស្ស៊ីមែន នោះ​​ភ្លើង​សង្គ្រាមនឹងឆេះឆាបឆួលកាន់តែខ្លាំង​ជាក់​ជា​មិន​ខានឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សង្គ្រាម​កាន់​តែ​ធំ! រុស្ស៊ី បាញ់​មីស៊ីល​អន្តរ​ទ្វីប​វាយ​ប្រហារ​អ៊ុយក្រែន ជាលើក​ដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២៥ វិនាទី មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង២៨ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៥៣ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម