Connect with us

ព័ត៌មានអន្ដរជាតិ

មេ​បញ្ជាការ​ជាន់ខ្ពស់​កូរ៉េ​ខាង​ជើងម្នាក់ រង​របួស​ក្នុង​​សង្គ្រាម​អ៊ុយក្រែន-រុស្ស៊ី

បានផុស

នៅ

មេ​បញ្ជាការ​ជាន់​ខ្ពស់​របស់​​​កូរ៉េ​ខាង​ជើង​​ម្នាក់ បាន​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​​​​របស់​​អ៊ុយក្រែន​នៅ​ក្នុង​តំបន់ Kursk របស់​​រុស្ស៊ី។ នេះ​បើ​យោង​តាម​​របាយការណ៍​ចេញ​ផ្សាយ​ដោយ​កាសែត Wall Street Journal កាល​ពី​ថ្ងៃ​ទី​២១​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤។

ទាហាន​កូរ៉េ​ខាង​ជើង/ រូប​តំណាង (រូបភាព៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ បាន​បង្ហាញ​ វា​ជា​លើក​ដំបូង​ហើយ​ដែល​មន្ត្រី​​លោក​ខាង​លិច​ បាន​អះអាង​ថា មន្ត្រី​ជាន់​ខ្ពស់​នៃ​យោធា​ក្រុង​ព្យុងយ៉ាង បាន​​ក្លាយ​ជា​ជន​រង​គ្រោះ​នៅ​ក្នុង​សង្គ្រាម​រវាង​​អ៊ុយក្រែន-រុស្ស៊ី ចាប់​តាំង​​​ពី​លេច​ឮ​នូវ​ដំណឹង​ពី​ការ​បញ្ជូន​ទ័ព​កូរ៉េ​ខាង​ជើង​ច្រើន​ជាង​ ១​ម៉ឺន​នាក់​ទៅ​​ជួយ​រុស្ស៊ី​កាល​ពី​ខែ​មុន។

យ៉ាង​ណា​មិញ កាសែត Wall Street Journal ពុំ​បាន​​រាយការណ៍​​ពី​ឈ្មោះ​មន្ត្រី​ជាន់​ខ្ពស់​កូរ៉េ​ខាង​ជើង​រូប​នោះ ឬ​​ការ​រង​របួស​ធ្ងន់ធ្ងរ​យ៉ាង​ណា​​នោះ​ឡើយ។

សូម​បញ្ជាក់​ថា លោក Volodymyr Zelensky ប្រធានាធិបតី​អ៊ុយក្រែន ធ្លាប់​បាន​និយាយកាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ​ថា មាន​ទាហាន​កូរ៉េ​ខាង​ជើង​មួយ​ចំនួន​បាន​​ស្លាប់​និង​រង​​របួស​រួច​មក​ហើយ​​​ក្នុង​ការ​ច្បាំង​គ្នា​​​នៅ​តំបន់ Kursk៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អត្ថាធិប្បាយ២៣ នាទីutes មុន

បទវិភាគ៖ ផលប៉ះពាល់អវិជ្ជមានពីការបង្កកជំនួយអន្តរជាតិរបស់អាម៉េរិក និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការកាត់បន្ថយផលអវិជ្ជមាន

Cambodian Women League
កីឡា៤៩ នាទីutes មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ១ ម៉ោង មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២០ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

មីនតោន
សន្តិសុខសង្គម២៤ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

Sokha Hotels

ព័ត៌មានពេញនិយម