Connect with us

ព័ត៌មានអន្ដរជាតិ

ភ្នំភ្លើងនៅអ៊ីស្លង់ ផ្ទុះជា​លើកទី៧ ក្នុងមួយឆ្នាំ

បានផុស

នៅ

ភ្នំភ្លើងមួយនៅភាគនិរតីនៃប្រទេសអ៊ីស្លង់បាន​លាន់​​សូរ​ឡើងវិញ បន្ទាប់ពីស្ងៀមស្ងាត់អស់រយៈពេល​៨សតវត្សរ៍​បានផ្ទុះឡើងជាលើកទី៧ចាប់តាំងពីខែធ្នូឆ្នាំមុនមក ដោយបានបញ្ជូនកម្អែរហូរឆ្ពោះទៅកាន់កន្លែង​ដែល​ទេសចរ​ពេញ​និយម​ដ៏សំខាន់មួយរបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២២ខែវិច្ឆិកានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្ទុះ​ភ្នំភ្លើង​នៅលើឧបទ្វីប Reykjanes បានចាប់ផ្តើមជាមួយនឹងការព្រមានតិចតួចនៅម៉ោង ១១:១៤​យប់ថ្ងៃពុធ ហើយ​បានបង្កើតស្នាម​ប្រេះស្រាំប្រេវែងប្រហែល៣​គីឡូម៉ែត្រ។ យោងតាមការិយាល័យឧតុនិយមរបស់ប្រទេសអ៊ីស្លង់ដែល​តាមដានសកម្មភាពរញ្ជួយដី សកម្មភាពនេះត្រូវបានប៉ាន់ប្រមាណថា មានទំហំតូចជាងការផ្ទុះលើកមុនក្នុងខែសីហា ហើយ​ការផ្ទុះភាគច្រើនបានថយចុះក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

លោក Magnús Tumi Guðmundsson សាស្ត្រាចារ្យផ្នែកភូគព្ភសាស្ត្រ ដែលបានហោះហើរពីលើកន្លែងកើតហេតុជាមួយទីភ្នាក់ងារការពារជនស៊ីវិល ដើម្បីតាមដានព្រឹត្តិការណ៍នេះ បានប្រាប់ឲ្យដឹងថា «នៅក្នុងរូបភាពធំ នេះគឺតូចជាងការផ្ទុះចុងក្រោយបន្តិច ដែលបានកើតឡើងនៅក្នុងខែឧសភា ទោះយ៉ាងណាក៏ត្រូវតែមានការប្រុងប្រយ័ត្ន»។

ទោះបីការផ្ទុះមិនគំរាមកំហែងដល់ការធ្វើដំណើរតាមផ្លូវអាកាស អាជ្ញាធរនៅតែព្រមានអំពីការបំភាយឧស្ម័ននៅទូទាំងផ្នែកនៃឧបទ្វីបនេះ រួមទាំងទីក្រុង Grindavík ក្បែរនោះផងដែរ ដែលត្រូវបានជម្លៀសភាគច្រើនកាលពីមួយឆ្នាំមុន ដោយសារភ្នំភ្លើងនេះបានរស់ឡើងវិញបន្ទាប់ពីបានស្ងប់ស្ងាត់អស់រយៈពេល ៨០០ឆ្នាំ។

ផ្ទះប្រជាពលរដ្ឋប្រហែល ៥០ ខ្នងត្រូវបានជម្លៀសចេញ បន្ទាប់ពីទីភ្នាក់ងារការពារជនស៊ីវិលបានចេញការជូនដំណឹងនេះ រួមជាមួយនឹងភ្ញៀវទេសចរណ៍នៅឯ Blue Lagoon ដោយសារកម្អែភ្នំភ្លើងបានរាលដាលពាសពេញចំណតរថយន្តនៃកន្លែងស្ប៉ា ជាកន្លែងទេសចរណ៍ដ៏ធំបំផុតមួយរបស់ប្រទេសអ៊ីស្លង់។

(រូបភាព៖ AP)


ជាមួយគ្នានេះការផ្ទុះភ្នំភ្លើងម្តងហើយម្តងទៀតនៅជិត Grindavík ដែលមានចម្ងាយប្រហែល ៥០គីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានី Reykjavik និងមានប្រជាជនមុនពេលការផ្ទុះចំនួន ៣៨០០ នាក់បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិ ដែលបង្ខំឱ្យអ្នកស្រុកជាច្រើនត្រូវផ្លាស់ទីលំនៅដើម្បីធានាសុវត្ថិភាពរបស់ពួកគេ។

គួរបញ្ជាក់ថា ប្រទេសអ៊ីស្លង់ ដែលស្ថិតនៅពីលើចំណុចក្តៅនៃភ្នំភ្លើងនៅអាត្លង់ទិកខាងជើង ជាមធ្យមមានការផ្ទុះមួយរៀងរាល់ ៤ ទៅ ៥ឆ្នាំម្តង។ ការរំខានបំផុតក្នុងរយៈពេលថ្មីៗនេះគឺការផ្ទុះភ្នំភ្លើង Eyjafjallajokull ឆ្នាំ ២០១០ ដែលបានបញ្ចេញពពកផេះចូលទៅក្នុងបរិយាកាស និងរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាសឆ្លងកាត់អាត្លង់ទិកអស់រយៈពេលជាច្រើនខែ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម