ព័ត៌មានអន្ដរជាតិ
ជួញដូរគ្រឿងញៀន ២គីឡូក្រាម វៀតណាម ផ្តន្ទាទោសស្ត្រីខ្មែរម្នាក់ជាប់ពន្ធនាគារអស់មួយជីវិត
យោងតាមគេហទំព័រ Tuoi Tre News បានចុះផ្សាយថា កាលពីថ្ងៃសុក្រទី១៣ខែមីនា តុលាការប្រជាជននៅខេត្ត អានយ៉ាង ភាគខាងត្បូងប្រទេសវៀតណាម បានផ្តន្ទាទោសស្ត្រីខ្មែរអាយុ៥១ឆ្នាំម្នាក់ឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទ ជួញដូរគ្រឿងញៀនទម្ងង់២គីឡូក្រាមចូលប្រទេសវៀតណាមក្នុងតម្លៃ៣,០០០ដុល្លារ។

ឆ្មាំព្រំដែននិងមន្ត្រីនគរបាលប្រចាំខេត្តអានយ៉ាង បានប្រទះឃើញឈ្មោះ លៀង ដាវី ធ្វើដំណើរចេញពីស្រុកព្រែកប្រសព្វ ក្នុងខេត្តក្រចេះ ជាមួយប្រអប់ដ៏គួរឲ្យសង្ស័យចូលក្នុងភូមិ An Hoa ឃុំ Khanh An ស្រុក An Phu ខេត្ត អានយ៉ាង នាម៉ោងប្រហែល៦ល្ងាចកាលពីថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២០។
នៅពេលកោះហៅ ដាវី ទៅកាន់ប៉ុស្តិ៍នគរបាលឃុំ Khanh An, ប៉ូលិសបានរកឃើញថង់ប្លាស្ទិកចំនួន២ ដែលមានផ្ទុកនូវសារធាតុគ្រីស្តាល់ពណ៌សទម្ងន់២គីឡូក្រាម ដែលក្រោយមកត្រូវបានក្របខណ្ឌបច្ចេកទេសព្រហ្មទណ្ឌកំណត់ថាជា មេតំហ្វេតាមីន។

លទ្ធផលនៃការស៊ើបអង្កេតលើករណីនេះបានបង្ហាញថា អ្នកស្គាល់គ្នាម្នាក់ឈ្មោះ Ut ដែលរស់នៅក្នុងទីក្រុងភ្នំពេញបានណែនាំឲ្យដាវីទៅប្រទេសវៀតណាម ដើម្បីព្យាបាលជំងឺរបស់នាងនៅខែសីហាឆ្នាំ២០២០។
ក្នុងពេលជាមួយគ្នានេះដែរ Ut បាននិយាយលួងលោម ដាវី ឲ្យនាំយកទំនិញខ្លះទៅកាន់ទីក្រុង Chau Doc ដោយសន្យាផ្តល់ប្រាក់៣,០០០ដុល្លារដើម្បីចេញថ្លៃព្យាបាលជំងឺ។

បន្ទាប់មក ដាវី បានឲ្យរូបថតទៅ Ut សម្រាប់ធ្វើអត្តសញ្ញាណប័ណ្ណក្លែងក្លាយឈ្មោះ Phan Thi Lan ដើម្បីសម្រួលដល់ការចូលទៅក្នុងប្រទេសវៀតណាម។
នៅថ្ងៃទី៤ខែកញ្ញា ដាវីបានទទួលថង់ប្លាស្ទិកពណ៌ខ្មៅពីបុរសចម្លែកម្នាក់ ដែលមានផ្ទុកមេតំហ្វេតាមីនទម្ងន់២គីឡូក្រាម និងទូរស័ព្ទដៃ១គ្រឿងសម្រាប់ទាក់ទងជាមួយ Ut។

នៅរសៀលថ្ងៃទី៥ខែកញ្ញា ដាវីបានដាក់គ្រឿងញៀននោះក្នុងប្រអប់កាតុងមួយ បន្ទាប់មកចូលប្រទេសវៀតណាមដោយខុសច្បាប់ ហើយត្រូវបានកម្លាំងសមត្ថកិច្ចវៀតណាមចាប់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមការងាររបស់យើងខ្ញុំនឹងតាមដាន និងសម្ភាសន៍អជ្ញាធរកម្ពុជាជុំវិញករណីផ្សាយរបស់គេហទំព័រវៀតណាមមួយនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tuoi Tre News
ចុចអាន៖ ខ្មែរអ៊ិស្លាម៣នាក់ ត្រូវបានបង្ក្រាបដោយសារជួញដូរសារធាតុញៀន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត