Connect with us

ព័ត៌មានអន្ដរជាតិ

សង្គ្រាមរវាងអ៊ីស្រាអែល​និងហាម៉ាសនៅហ្គាហ្សា​សម្លាប់​មនុស្ស​កើន​​ដល់​៤៤០០០នាក់

បានផុស

នៅ

មន្ត្រីសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងតំបន់ហ្គាហ្សាក្នុងសង្គ្រាមរយៈពេល១៣ខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានកើនឡើងលើសពី៤៤០០០ នាក់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២២ខែវិច្ឆិកានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានបង្ហាញតួរលេខអ្នកស្លាប់ចំនួន ៤៤០៥៦ នាក់និង១០៤២៦៨នាក់ បានរងរបួសចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែលនិងហាម៉ាសចាប់ផ្តើម ខណៈចំនួនអ្នកស្លាប់ពិតប្រាកដគឺអាចខ្ពស់ជាងនេះដោយសារតែសាកសពរាប់ពាន់នាក់ត្រូវបានកប់នៅក្រោមគំនរបាក់បែកឬនៅក្នុងតំបន់ដែលគ្រូពេទ្យមិនអាចចូលទៅបាន។

ចំនួននេះមិនបានបែងចែករវាងជនស៊ីវិល និងអ្នកប្រយុទ្ធនៅក្នុងការរាប់របស់ខ្លួននោះទេ ប៉ុន្តែក្រសួងបានប្រាប់ឲ្យដឹងថា ជាងពាក់កណ្តាលនៃអ្នកស្លាប់គឺជាស្ត្រី និងកុមារ។

គួររម្លឹកថា សង្គ្រាមបានចាប់ផ្តើមនៅពេលដែលពួកសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាសបានវាយលុកចូលទៅក្នុងភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា ឆ្នាំ ២០២៣ ដោយបានសម្លាប់មនុស្សប្រហែល១២០០នាក់ ភាគច្រើនជាជនស៊ីវិល និងបានចាប់ពង្រត់មនុស្ស ២៥០នាក់ទៀត។ ចំណាប់ខ្មាំងប្រហែល ១០០នាក់នៅតែស្ថិតនៅក្នុងតំបន់ហ្គាហ្សា យ៉ាងហោចណាស់មួយភាគបីនៃពួកគេត្រូវបានគេជឿថាបានស្លាប់ ហើយភាគច្រើននៃអ្នកដែលនៅរស់ត្រូវបានដោះលែងក្នុងអំឡុងពេលបទឈប់បាញ់កាលពីឆ្នាំមុន។

(រូបភាព៖ AP)

ការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាបានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅទូទាំងតំបន់ដ៏ធំទូលាយនៃទឹកដីឆ្នេរសមុទ្រ ដែលនាំឱ្យមនុស្សជាច្រើនងឿងឆ្ងល់ថានៅពេលណា ឬដោយរបៀបណាដែលវានឹងត្រូវបានសាងសង់ឡើងវិញ។ ប្រហែល ៩០% នៃប្រជាជនចំនួន ២,៣ លាននាក់ត្រូវបានផ្លាស់ទីលំនៅជាញឹកញាប់ច្រើនដង ហើយរាប់រយពាន់នាក់កំពុងរស់នៅក្នុងជំរុំតង់ដែលមានអាហារនិង ទឹក តិចតួចនិងកង្វះអនាម័យ។

អ៊ីស្រាអែលនិយាយថា ខ្លួនព្យាយាមជៀសវាងការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងស្តីបន្ទោសការស្លាប់របស់ពួកគេលើក្រុមហាម៉ាស ដោយសារតែពួកសកម្មប្រយុទ្ធ ប្រតិបត្តិការនៅក្នុងតំបន់លំនៅដ្ឋាន ដោយសាងសង់ផ្លូវរូងក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធយោធាផ្សេងទៀត។

មន្ត្រីប៉ាឡេស្ទីន និងក្រុមសិទ្ធិមនុស្សចោទប្រកាន់កងកម្លាំងអ៊ីស្រាអែលពីឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយតុលាការកំពូលរបស់អង្គការសហប្រជាជាតិកំពុងពិចារណាលើការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ដែលនាំមកដោយអាហ្វ្រិកខាងត្បូង។ ទោះយ៉ាងណារដ្ឋាភិបាល​អ៊ីស្រាអែល​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ដោយ​ចោទ​អ្នក​រិះគន់​ថា​លម្អៀងទៅខាងប៉ាឡេស្ទីន។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បរិមាណជំនួយមនុស្សធម៌ដែលចូលទៅកាន់តំបន់ហ្គាហ្សាបានធ្លាក់ចុះ ដែលជំរុញឱ្យសហរដ្ឋអាមេរិកគំរាមកាត់បន្ថយការគាំទ្រផ្នែកយោធារបស់ខ្លួនសម្រាប់អ៊ីស្រាអែល។ អ្នកជំនាញបានព្រមានថា តំបន់ដាច់ស្រយាល ដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាមនៅភាគខាងជើងតំបន់ហ្គាហ្សា អាចជួបប្រទះនឹងគ្រោះទុរ្ភិក្សបន្ថែមទៀត។

(រូបភាព៖ AP)

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា បានចំណាយពេលជាច្រើនខែដើម្បីស្វែងរកកិច្ចព្រមព្រៀងឈប់បាញ់ ដែលក្រុមហាម៉ាស់នឹងដោះលែងចំណាប់ខ្មាំងដែលនៅសល់ ជាថ្នូរនឹងការបញ្ចប់សង្រ្គាម។ កិច្ចពិភាក្សា​ទាំងនោះ​ត្រូវ​ផ្អាក​ក្នុង​រដូវក្តៅ ដោយ​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស​បាន​ចោទប្រកាន់​ភាគី​ម្ខាង​ទៀត​ថា​បាន​ធ្វើ​ការទាមទារ​មិនអាច​ទទួលយកបាន​។

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា តែមិនបានប្រាប់ពីរបៀបនោះទេ ខណៈរដ្ឋបាលមុនរបស់គាត់បានផ្តល់ការគាំទ្រដែលមិនធ្លាប់មានពីមុនមកដល់អ៊ីស្រាអែល និងគោលនយោបាយរឹងទទឹងរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ចំពោះប៉ាឡេស្ទីន៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម