ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី៖ ពូទីន កំពុងសាកចិត្តយើងហើយ ពិភពលោកត្រូវរួមគ្នាតបត
ប៉ុន្មានម៉ោងបន្ទាប់ពីមេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ចេញបញ្ជាឲ្យបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារទីក្រុង Dnipro នៃប្រទេសអ៊ុយក្រែន, លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានចេញមុខអំពាវនាវឲ្យពិភពលោក ត្រូវរួមកម្លាំងគ្នាតបតទៅរុស្ស៊ី ហើយនិយាយថា លោកពូទីន កំពុងសាកចិត្តយើងហើយ។

ក្នុងការបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍ទី២១ខែវិច្ឆិកាឆ្នាំ២០២៤ លោក ហ្សេលេនស្គី និយាយថា «ពិភពលោកត្រូវតែឆ្លើយតប។ ពេលនេះ មិនមានប្រតិកម្មខ្លាំងក្លាណាមួយពីពិភពលោកទេ។ លោកពូទីន កំពុងសប្បាយអរហើយចំពោះរឿងនេះ។ គាត់កំពុងសាកចិត្តយើង»។
ស្របពេលជាមួយគ្នានោះ លោកហ្សេលេនស្គី អះអាងថា ការបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងថ្មីបំផុតរបស់រុស្ស៊ីកាលពីម្សិលមិញ បានបង្ហាញយ៉ាងច្បាស់ថា សង្រ្គាមកាន់តែរីកធំនិងពុះកញ្ជ្រោលកាន់តែខ្លាំងឡើងៗហើយ។ លោកនិយាយថា ការបាញ់មីស៊ីលលើអ៊ុយក្រែនថ្មីៗនេះ គឺជាព័ស្តុតាងបន្ថែមទៀតថា រុស្ស៊ីគ្មានចំណាប់អារម្មណ៍ចំពោះសន្តិភាពទេ។

តាមការបញ្ជាក់ពីលោក ពូទីន កាលពីថ្ងៃព្រហស្បតិ៍, មីស៊ីលដែលរុស្ស៊ីបាញ់លើអ៊ុយក្រែនថ្មីៗនេះ គឺជាមីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម Oreshnik ដែលលើពិភពលោក គ្មានប្រព័ន្ធណាមួយអាចស្ទាក់ចាប់មីស៊ីលនេះបានទេ។
យោងតាមលោកពូទីន, Oreshnik គឺជាមីស៊ីលជំនាន់ថ្មីដ៏ទំនើប ធ្វើដំណើរលឿនជាងសំឡេង១០ដង ពោលគឺហោះក្នុងល្បឿន២.៥ទៅ៣គីឡូម៉ែត្រក្នុងមួយវិនាទី។
លោកអះអាងថា ការវាយប្រហារនេះ គឺដើម្បីឆ្លើយតបទៅអ៊ុយក្រែន ដែលបាញ់មីស៊ីល ATACMS និង HIMARS ផលិតដោយសហរដ្ឋអាមេរិក និងមីស៊ីល Storm Shadow របស់ចក្រភពអង់គ្លេស ទៅលើទីតាំងយោធាក្នុងទឹកដីរុស្ស៊ីដែលអន្តរជាតិទទួលស្គាល់។
ទន្ទឹមនោះ លោក ពូទីន ព្រមានថា ប្រទេសណាក៏ដោយ ឲ្យតែផ្តល់អាវុធជួយអ៊ុយក្រែនយកមកបាញ់ចូលដីរុស្ស៊ី ទីក្រុងមូស្គូនឹងសងសឹក ដោយវាយប្រហារទីតាំងយោធារបស់ប្រទេសនោះវិញ៕
អត្ថបទ៖ សុខ សុវណ្ណ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក