Connect with us

ព័ត៌មានអន្ដរជាតិ

តើ​​រោងចក្រ​ Pivdenmash​ របស់​អ៊ុយក្រែន​សំខាន់យ៉ាង​​ណា​ ទើប​រុស្ស៊ីដាក់​ទិសដៅ​បំផ្លាញ​ច្រើន​លើក​?

បានផុស

នៅ

រុស្ស៊ី​បាន​បាញ់​មីស៊ីល​ល្បឿន​លឿន​​ជាង​សំឡេង​​ដ៏​មាន​ឥទ្ធិពល​ចុង​ក្រោយ Oreshnik សំដៅ​លើ​​​ហេដ្ឋារចនាសម្ព័ន្ធ​​​រោងចក្រ​​ឧស្សាហកម្ម​​​ដ៏ធំ​របស់​អ៊ុយក្រែន នៅ​​​ទីក្រុង​ភាគ​កណ្តាល​«Dnipro» បន្ទាប់​ពី​ខឹង​អ៊ុយក្រែន​​​ដែល​​​ប្រើប្រាស់​មីស៊ីល​បស្ចឹម​​ប្រទេស​វាយ​ប្រហារ​​ចូល​ទឹក​ដី​​របស់​ខ្លួន​​។

ការផលិត​យានអវកាស​នៅរោងចក្រ​ឧស្សាហកម្ម Pivdenmash។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​រោង​ចក្រ​ ​ Pivdenmash នៅ​​​ទីក្រុង​ Dnipro ភាគ​​កណ្តាល​អ៊ុយក្រែន​មាន​សារសំខាន់​យ៉ាង​ដូចម្តេច​ ទើប​រុស្ស៊ី​​​បាញ់​ប្រហារ​​​ធ្វើ​ឲ្យខូច​ខាត​​​ហេដ្ឋារចនាសម្ព័ន្ធ​?

 តស់ មកស្គាល់​រោង​ចក្រ​​ Pivdenmash!

តាមពិត​ Pivdenmash ជា​​រោងចក្រ​​​​ផលិត​​យាន​អវកាស​​របស់​រដ្ឋ​អ៊ុយក្រែន​ដ៏​មាន​សារៈ​សំខាន់​ ដោយ​បង្កើត​ឡើង​តាំង​ពី​ជំនាន់​សហភាព​សូវៀត ដោយ​ហៅថា Yuzhmash។ ពេលដែល​អ៊ុយក្រែន​ បានបែក​ចេញ​ពី​រុស្ស៊ី​​ដោយសារ​តែ​​ការ​ដួល​រលំ​​របស់​អតីត​សហភាព​សូវៀត​ក្នុងឆ្នាំ​​១៩៩១ រោង​ចក្រ​នេះ​​ត្រូវ​បាន​គេ​ហៅ​ថា​ O.M.Makarov ​ហើយត្រូវ​បាន​​​សង្ខេប​បំព្រួញខ្លី​​ថា Pivdenmash។

​ Pivdenmash ​ជាសហគ្រាស​​​​​រដ្ឋ​ដ៏ធំ​របស់​ប្រទេសអ៊ុយក្រែនដែល​ដើរ​តួនាទី​​ជា​​ឧស្សាហកម្ម​​​​​ផលិត​​​​​សម្រាប់​ឧស្សកម្ម​ការ​ពារ​​ជាតិ ​យន្តហោះ គ្រឿង​យន្តកសិកម្ម រោង​ចក្រ​ថាមពល​។ Pivdenmash ផលិតយានអវកាស យានបាញ់បង្ហោះ (គ្រាប់រ៉ុក្កែត) គ្រាប់រ៉ុក្កែតរាវ ឧបករណ៍ចុះចត ឧបករណ៍បាញ់ ត្រាក់ទ័រ ឧបករណ៍ច្រើន​មុខ​ និងផលិតផលឧស្សាហកម្ម។ ក្រុមហ៊ុននេះមានទីស្នាក់ការកណ្តាលនៅ Dnipro ហើយរាយការណ៍ទៅទីភ្នាក់ងារអវកាសរដ្ឋអ៊ុយក្រែន។ វាធ្វើការជាមួយដៃគូអវកាសអន្តរជាតិក្នុង២៣ប្រទេស។

​រោងចក្រ​នេះ​ Pivdenmash ​បើក​ដំណើរការ​​ដំបូង​ជា​ «រោងចក្រ​ ៥៨៦» ក្នុងសម័យ​​​សហភាព​សូវៀត។ ក្នុង​​ឆ្នាំ​១៩៥៤ក្នុង​សម័យ​កាល​​សហភាព​សូវៀត។ នៅ​មុន​​​សង្គ្រាម​កើត​ឡើង​​ក្នុង​ឆ្នាំ​២០២២ ​ប្រធានាធិបតី​អ៊ុយក្រែន​ លោក វ៉ុលឌីមៀ ហ្សេលេនស្គី ដែល​បាន​ឡើង​កាន់​អំណាច​ឆ្នាំ​២០១៩ បាន​ទស្សនកិច្ច​២លើក​​គិត​ត្រឹមខែ​សីហា​ឆ្នាំ​២០២០ និង​សន្យា​​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​ធ្វើ​ទំនើប​កម្ម​ និង​ទាក់​ទាញ​ការវិនិយោគ​មក​​លើ​រោង​ចក្រ​មួយនេះ​។

លោក ហ្សេលេនស្គី បាន​ទស្សនកិច្ច​នៅរោងចក្រឧស្សាហកម្ម Pivdenmash មុន​សង្គ្រាម​ផ្ទុះ​១ឆ្នាំ។ Ukraine President

​សូម្បី​ក្នុង​ឆ្នាំ​​២០២១ ​មុន​សង្គ្រាម​កើត​ឡើង រោងចក្រ​នេះ​​ក៏​ត្រូវបាន​​រាយការណ៍​ថា​ បាន​ធ្វើ​ជា​ដៃគូ​ជាមួយ​ប្រទេស​២៣​ រូម​ទាំង​ប្រទេស​​ អារ៉ាប៊ី សាអូឌីត​​ផង​ដែរ។

មុន​លោក​ហ្សេលេនស្គី​ឡើង​កាន់អំណាច ក្នុង​​ខែ​​​កុម្ភៈ​​​ដល់​ខែមីនា​ឆ្នាំ​២០១៨ ​រោង​ចក្រ​​ Pivdenmash ​បាន​ប្រកាសផែនការ​​​​អភិវឌ្ឍ​​ទម្រង់​​សាកល្បង​​សម្រាប់​បច្ចេកវិទ្យា​ Hyperloop អភិវឌ្ឍន៍​ដោយ លោក Elon Musk និង​ត្រូវ​បាន​​គ្រោង​បញ្ចប់​នៅ​​ក្នុងឆ្នាំ​២០១៩ ក្នុង​ទីក្រុង​ Dnipro។ ទោះបីយ៉ាង​ណា​ រដ្ឋ​មន្ត្រី​​​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ុយក្រែន​ ក្រោយ​មក​បាន​​ប្រកាស​លុបចោល​គម្រោង​នេះ ថា​ជា​គម្រោង​គួរ​ឲ្យ​អស់សំណើច​។ ​

បច្ចេកវិទ្យា​ Hyperloop ​គឺ​ជា​​​បច្ចេកវិទ្យា​សិក្សា​ពីប្រព័ន្ធ​ដឹក​ជញ្ជូន​​​ល្បឿនលឿន​ដោយ​ប្រើប្រាស់​​មេដែក​ឆក់​​។

ក្នុង​ឆ្នាំ​២០២២ អំឡុង​ពេល​​សង្គ្រាម​​ឈ្លាន​ពាន​អ៊ុយក្រែន ហេដ្ឋារចនាសម្ព័ន្ធ​របស់​រោងចក្រ​នេះ​​​ត្រូវ​បាន​​ផ្លោង​​​បំផ្លាញ​ដោយ​​​មីស៊ីល​​​រយៈចម្ងាយឆ្ងាយ​របស់​រុស្ស៊ី។ រោងចក្រ​នេះ​ក៏ត្រូវ​បាន​​ដាក់​គោល​ដៅ​​​ជាថ្មី​ម្តងទៀត ​អំឡុង​​ការ​វាយប្រហារទូទាំង​ប្រទេស​ក្នុង​ខែ​​តុលា​និង​ខែ​វិច្ឆិកា​​ឆ្នាំ​២០២២ ក្នុង​ប្រទេស​អ៊ុយក្រែន កាល​ថ្ងៃទី​​១៧ខែ​វិច្ឆិកា​ឆ្នាំ​២០២២​។​

នៅថ្ងៃទី១ខែសីហា ឆ្នាំ២០២៣ យាន ​​Antares 230+ ចុងក្រោយបានហោះចេញពី Wallops Flight Facility ក្នុងរដ្ឋ Virginia ជាមួយនឹង Cygnus NG-19 ដើម្បីផ្គត់ផ្គង់ស្ថានីយអវកាសអន្តរជាតិ​នេះ​​ឡើងវិញ។ ​កត្តានេះ​ទើប​ ប្រធានាធិបតី​រុស្ស៊ី​ លោក វ៉្លាឌីមៀ ពូទីន ចោទ​ប្រកាន់​​​​ថា សហរដ្ឋ​អាមេរិក​បានចូលដៃ​ជើង​ ប្រើប្រាស់​​រោងចក្រ​នេះ​ផលិត​អាវុធ​​នៅ​អ៊ុយក្រែន​។​

នៅថ្ងៃទី២១​ខែវិច្ឆិកា ឆ្នាំ ២០២៤​ ហេដ្ឋារចនាសម្ព័ន្ធ​របស់​រោង​ចក្រ Pivdenmash ត្រូវបានវាយប្រហារដោយ​កំាជ្រូច​​​ផ្លោង​កម្រិង​មធ្យម​«IRBM»របស់​រុស្ស៊ី​ ដែលមិនមែនជានុយក្លេអ៊ែរ៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២៣ វិនាទី មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង២៨ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៥៣ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

Sokha Hotels

ព័ត៌មានពេញនិយម