ព័ត៌មានអន្ដរជាតិ
លោក គឺម ជុងអ៊ុន ថា ឧបទ្វីបកូរ៉េប្រឈមសង្គ្រាមនុយក្លេអ៊ែរ
ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានដកស្រង់សម្តីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា ស្ថានការណ៍ដ៏ស្មុគស្មាញនៅលើឧបទ្វីបកូរ៉េអាចនាំឱ្យមាន «សង្គ្រាមនុយក្លេអ៊ែរដ៏បំផ្លិចបំផ្លាញបំផុត»។
លោក គីម ជុងអ៊ុន បាននិយាយនៅក្នុងពិធីបើកការតាំងពិពណ៌ការពារជាតិមួយនៅទីក្រុងព្យុងយ៉ាងថា៖«មិនធ្លាប់មានពីមុនមកនោះទេ មានភាគីជម្លោះនៅឧបទ្វីបកូរ៉េ ប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់ និងខ្លាំងបែបនេះទេ នៅពេលដែលស្ថានការណ៍អាចប្រែទៅជាសង្រ្គាមនុយក្លេអ៊ែរដ៏បំផ្លិចបំផ្លាញបំផុតនៅពេលណាមួយ»។

ភាពតានតឹងនៅឧបទ្វីបកូរ៉េកើនឡើងខ្លាំងនៅពេលដែល លោក គឺម ជុងអ៊ុន បញ្ជូនកងទ័ពរបស់ខ្លួនទៅចូលរួមប្រយុទ្ធជួយកងទ័ពរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន ខណៈកូរ៉េខាងត្បូងក៏បង្ហាញផែនការជួយផ្គត់ផ្គង់គ្រឿងសព្វាវុធដល់អ៊ុយក្រែនតាមរយៈសម្ព័ន្ធមិត្តលោកសេរី។
លោកបានបន្ថែមថា ការចរចាជាមួយសហរដ្ឋអាមេរិកគ្រាន់តែបញ្ជាក់ថា កូរ៉េខាងជើងមើលឃើញថា គោលនយោបាយអរិភាពរបស់ទីក្រុងវ៉ាស៊ីនតោននៅតែមិនផ្លាស់ប្តូរ។
តាមការចុះផ្សាយនោះ លោក គឹម ជុងអ៊ុន បានកត់សម្គាល់ថា សហរដ្ឋអាមេរិកកំពុងបង្កើនសម្ពាធ និងកម្រិតនៃការបង្កហេតុដោយការដាក់ពង្រាយនូវ«សម្ភារៈយោធាដ៏សម្បើម» និងកងកម្លាំងសម្ព័ន្ធមិត្តរបស់ខ្លួន ពង្រីកប្រព័ន្ធសម្ព័ន្ធមិត្តយោធារបស់ខ្លួនជាមួយនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែររួមគ្នា ដើម្បីរក្សា និងពង្រឹងការគ្រប់គ្រងរបស់ខ្លួនលើបណ្តាប្រទេសរណប និងដើម្បីរារាំងអំណាចដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង ដែលកំពុងក្លាយជា «បញ្ហាប្រឈមដ៏លើសលប់ចំពោះគោលនយោបាយអនុត្តរភាពរបស់ពួកគេ»។
ប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិក លោក ចូ បៃដិន ដែលតែងគាំទ្រអ៊ុយក្រែន កាលពីថ្ងៃទិត្យ បានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយ ATACMS សម្រាប់ការវាយប្រហារចូលដីរុស្ស៊ី ជាពិសេសគោលដៅរបស់យោធាកូរ៉េខាងជើងដែលបញ្ជូនទៅជួយយោធារុស្ស៊ី។
រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា ការវាយប្រហាររបស់ខ្លួនបានកើតឡើងជាការឆ្លើយតបទៅនឹងអ៊ុយក្រែនដែលដាក់គោលដៅលើរុស្ស៊ីក្នុងសប្តាហ៍នេះជាមួយនឹងកាំជ្រួចរយៈចម្ងាយឆ្ងាយដែលផលិតនៅសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង៕
ដោយ រ៉ាន់ រើយ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា