ព័ត៌មានអន្ដរជាតិ
មុនត្រាំឡើងកាន់អំណាច អភិបាលរដ្ឋតិចសាស់ ប្រាប់ភ្នាក់ងាររដ្ឋលក់ទ្រព្យសម្បត្តិនិងដកខ្លួនពីការវិនិយោគនានានៅចិន
អភិបាលរដ្ឋតិចសាស់ដែលគាំទ្រលោកដូណាល់ ត្រាំ លោក Greg Abbott បានបញ្ជាឱ្យភ្នាក់ងាររដ្ឋបញ្ឈប់ការវិនិយោគនៅក្នុងប្រទេសចិន និងលក់ទ្រព្យសម្បត្តិនៅទីនោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយលើកឡើងពីហានិភ័យផ្នែកហិរញ្ញវត្ថុ និងសន្តិសុខ ដែលជាសញ្ញានៃការកើនឡើងភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ក្នុងអាណត្តិរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលនឹងចូលកាន់អំណាចនៅខែមករាឆ្នាំ២០២៥។

លោក ដូណាល់ ត្រាំ ធ្លាប់បានបង្កើតរបាំងពាណិជ្ជកម្មយ៉ាងច្រើនជាមួយមហាយក្សចិន រហូតដល់គេហៅថា «សង្គ្រាមពាណិជ្ជកម្ម» ក្នុងអាណត្តិទី១របស់លោកចម្លោះឆ្នាំ២០១៧ដល់ឆ្នាំ២០២១ ដោយបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងក្នុងលំហូរពាណិជ្ជកម្ម ហើយការព្រមានរបស់អភិបាលរដ្ឋតិចសាស់ ក៏នឹងចាប់ផ្តើមប៉ះពាល់ដល់លំហូរមូលធនពិភពលោកផងដែរ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានដកស្រង់ខ្លឹមសារនៅក្នុងលិខិតមួយទៅកាន់ភ្នាក់ងាររដ្ឋចុះថ្ងៃទី២១ខែវិច្ឆិកា ហើយបានបង្ហោះនៅលើគេហទំព័ររបស់សមាជិកគណបក្សសាធារណរដ្ឋ លោក Greg Abbott បាននិយាយថា «សកម្មភាពដ៏អាក្រក់»នៃបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់ប្រទេសចិនបានបង្កើនហានិភ័យដល់ការវិនិយោគរបស់រដ្ឋតិចសាស់នៅក្នុងប្រទេសចិន ហើយបានប្រាប់អ្នកវិនិយោគឱ្យចាកចេញ។
រ៉យទ័របានស្រង់ខ្លឹមសារលិខិតនោះដូចបានសរសេរថា៖«ខ្ញុំណែនាំអង្គភាពវិនិយោគរដ្ឋតិចសាស់ ដែលអ្នកត្រូវបានហាមឃាត់មិនឱ្យធ្វើការវិនិយោគថ្មីនៃមូលនិធិរដ្ឋនៅក្នុងប្រទេសចិន។ ចំពោះវិសាលភាពដែលអ្នកមានការវិនិយោគនាពេលបច្ចុប្បន្ននៅក្នុងប្រទេសចិន អ្នកត្រូវបានតម្រូវឱ្យដកខ្លួនចេញពីឱកាសដំបូងដែលមាន»។
រដ្ឋតិចសាស់បាននិងកំពុងប្រកាន់ជំហរសកម្មកាន់តែខ្លាំងនៅក្នុងការវិនិយោគរបស់ទីភ្នាក់ងាររបស់ខ្លួន ដោយបានរឹតបន្តឹងមូលនិធិសោធននិវត្តន៍សាធារណៈពីការរកស៊ីជាមួយក្រុមហ៊ុន Wall Street ដែលបានប្រកាន់យកគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ចល្អ។
ទីភ្នាក់ងាររដ្ឋរបស់រដ្ឋតិចសាស់រួមមានប្រព័ន្ធគ្រូបង្រៀនចូលនិវត្តន៍ (TRS) ដែលមានទឹកប្រាក់ ២១០,៥ពាន់លានដុល្លារអាមេរិក ក្រោមការគ្រប់គ្រងនៅចុងខែសីហា។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់រដ្ឋនេះដែលរ៉យទ័រចុះផ្សាយ។
TRS មានទ្រព្យសម្បត្តិប្រហែល ១,៤ពាន់លានដុល្លារអាមេរិកស្ថិតនៅក្នុងប្រាក់យន់ និងប្រាក់ដុល្លារហុងកុង ហើយបានចុះបញ្ជីក្រុមហ៊ុនផ្សាយហ៊ុន Tencent Holdings ជាក្រុមធំទំបំផុតទាំង១០ ដែលមានតម្លៃប្រហែល៣៨៥លានដុល្លារអាមេរិកក្នុងតម្លៃបច្ចុប្បន្ន។
លិខិតរបស់លោក Abbott បាននិយាយថា លោកបានប្រាប់សាកលវិទ្យាល័យ Texas/Texas A&M Investment Management Company (Utimco) ដែលគ្រប់គ្រងជិត ៨០ពាន់លានដុល្លារអាមេរិក ដើម្បីដកខ្លួនចេញពីប្រទេសចិននៅដើមឆ្នាំ២០២៤៕
ដោយ រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ